Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សេដ្ឋកិច្ច

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រចៅ ( ន.នាមសព្ទ )
    ឈ្មោះ​តិណ​ជាតិ ដើម​រឹង​មួយ​ប្រភេទ​ក្នុង​ពួក​ឆ្មៃ, ពួក​កន្ទាំងបាយស​សំបក​ប្រើ​ការ​វេញ​ខ្សែ ឬ​ចង​អ្វី​ៗ, ប្រើ​ការ​ត្បាញ​បាវ​មាន​ប្រយោជន៍​ធំ​ណាស់ ។ ប្រទេស​កម្ពុជា​ក្នុង​សម័យ​ពី​ដើម ក្រចៅ​ពុំ​សូវ​លេច​ឮ​ថា​ជា​របរ​ធំ​ដុំ​ប៉ុន្មាន​ទេ លុះ​ដល់​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ដែល​មាន​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​អង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ, ក្រចៅ​ជា​ដំណាំ​មាន​គុណភាព​ដ៏​ប្រសើរ ជា​សេដ្ឋកិច្ច សេដ្ឋកម្ម មាន​កេរ្តិ៍​ឈ្មោះ ព្រោះ​ប្រទេស​កម្ពុជា​មាន​រោង​ចក្រ​ធ្វើ​បាវ​ដ៏​ធំ​ទូលំទូលាយ ដែល​កើត​មាន​ក្នុង​ខែត្រ​បាត់ដំបង​ជា​ដំបូង​បង្អស់ នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​សង្វាត​ដាំ​ក្រចៅ​កើត​ច្រើន​ឡើង​ៗ តាម​លំដាប់​កាល ។ល។
  2. ក្សេត្រាធិការ ( ន.នាមសព្ទ )
    ឈ្មោះ​ក្រសួង​ដែល​បង្គាប់​បញ្ជា ត្រួតត្រា​លើ​ការ​ស្រែ​ចម្ការ​ច្បារ​ដំណាំ : ក្រសួង​ក្សេត្រាធិការ (សព្វ​ថ្ងៃ​យើង​ប្រើ​ពាក្យ​ថា ក្រសួង​សេដ្ឋកិច្ច; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ទៀត​ផង) ។
  3. តាំងយូ ( ន.នាមសព្ទ )
    ឆត្រ​ក្រាញ​ឫស្សី​ប្រទាក់​ស្រេះ​អំបោះ​ពាស​ក្រដាស​ស្វិត​ជ្រលក់​ជ័រ ឬ​សំពត់​ជ្រលក់​ជ័រ, ជ្រលក់​ក្រមួន​ឃ្មុំ ដង​ឫស្សី​ឬ​ឈើ​មូល​ មាន​គន្លឹះ សម្រាប់​ទប់​ដូច​ឆត្រ​ទាំងពួង​ដែរ មាន​ព័ណ៌​ផ្សេង​ៗ​ជា​របាំង​ភ្លៀង​និង​កម្ដៅ​ថ្ងៃ : នៅ​សហភាព​ភូមា មាន​តាំងយូ​សំពត់​ច្រើន​បែប ធំ​ក៏​មាន ជំទើរ​ក៏​មាន តូច​ក៏​មាន; គួរ​ខ្មែរ​យើង​នាំ​គ្នា​ធ្វើ​តាំងយូ​ឲ្យ​មាន​សម្បូណ៌​ក្នុង​ប្រទេស​យើង​ឡើង ព្រោះ​ជា​របរ​មិន​ក្រ​ធ្វើ​ប៉ុន្មាន​ទេ រាប់​ចូល​ក្នុង​សេដ្ឋកិច្ច​របស់​អាស៊ី​ទ្វីប ។
  4. បេសកកម្ម ( ន.នាមសព្ទ ) [ប៉េសៈកៈ-- ]
    (បេសក + កម្ម) អំពើ​របស់​ជន​អ្នក​ប្រើ ឬ​កិច្ចការ​របស់​ជន​អ្នក​ចាត់​ការ​បញ្ជូន ។ សព្វ​ថ្ងៃ​នេះ​ប្រើ​សំដៅ​យក​អំណាច ឬ​សិទ្ធិ​ដែល​ប្រគល់​ឲ្យ​ដល់​ប្រតិភូ ដើម្បី​ទៅ​បំពេញ​កិច្ចការ​អ្វី​មួយ​នៅ​ទី​ដទៃ; មុខ​ការងារ​មាន​កំណត់​ជាក់​ប្រាកដ​ធ្វើ​យ៉ាង​នេះ​ឬ​យ៉ាង​នោះ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ដល់​ភ្នាក់ងារ​រាជការ​ពិសេស ដើម្បី​ធ្វើ​ឲ្យ​បាន​សម្រេច​មួយ​ដង​មួយ​គ្រា : បេសក​កម្ម​ខាង​ផ្លូវ​ទូត, បេសក​កម្ម​នៃ​ការ​ចរចា​អំពី​សេដ្ឋកិច្ច (បារ. Mission) ។ ពាក្យ​នេះ​ធ្លាប់​ប្រើ​មក​ជា​យូរ​ដែរ​ហើយ, តែ​បើ​គិត​ដល់​ន័យ​ត្រង់​ៗ​របស់​ពាក្យ ឃើញ​ថា​ដូច​ជា​មិន​សូវ​សម, បើ​ប្រើ​ជា “បេសិត​កម្ម” ដូច​ជា​គួរ​ជាង ព្រោះ​មាន​ន័យ​ថា “អំពើ​របស់​ជន​ដែល​ត្រូវ​គេ​ប្រើ ឬ​កិច្ចការ​របស់​ជន​អ្នក​ទទួល​បម្រើ” ។
  5. ភ្នំ ( ន.នាមសព្ទ )
    ពំនូក​ដី​ឬ​ថ្ម​ខ្ពស់​ត្រដែត​ផុត​ឡើង​ពី​ផ្ទៃ​ដី​ប្រក្រតី​ដែល​នៅ​ជិត​ខាង, ខ្ពស់​ត្រដែត​ជាង​សូម្បី​ដំបូក​យ៉ាង​ធំ ។ ខ្មែរ​យើង​តាំង​ពី​បុរាណ​កាល​រៀង​មក​ដល់​សម័យ​ឥឡូវ ហៅ ភ្នំ ថា បព៌ត (ច្រើន​អាន​ថា ប-រ៉ៈពត់) ។ បព៌ត “ភ្នំ” មាន ៣ ប្រភេទ​គឺ ភ្នំ​ដី​សុទ្ធ ហៅ សុទ្ធ​បំសុ​បព៌ត; ភ្នំ​ថ្ម​សុទ្ធ (ឥត​មាន​ដើម​ឈើ) ហៅ សុទ្ធ​បាសាណ​បព៌ត; ភ្នំ​លាយ​ថ្ម​និង​ដី (មាន​ដើម​ឈើ) ហៅ ឧភយមិស្សក​បព៌ត ។ បណ្ដា​ភ្នំ​ទាំង​៣ ប្រភេទ​នេះ ភ្នំ​ដី​សុទ្ធ​និង​ភ្នំ​លាយ​ថ្ម​និង​ដី មាន​ប្រយោជន៍​ច្រើន​ជាង ភ្នំ​ថ្ម​សុទ្ធ : នៅ​ខែត្រ​រតនគិរី​មាន​ភ្នំ​ដី​សុទ្ធ​ច្រើន, ឯ​ក្នុង​ខែត្រ​ដទៃ​ក្រៅ​ពី​នោះ ច្រើន​តែ​ភ្នំ​លាយ​ថ្ម​នឹង​ដី, ជា​ភ្នំ​មាន​ប្រយោជន៍​ច្រើន​ណាស់​ក្នុង​ប្រទេស​កម្ពុជា​យើង, គួរ​កូន​ចៅ​ខ្មែរ​ខំ​ប្រឹង​រាវ​រក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​ៗ តាម​លំដាប់​កាល​ត​ៗ​ទៅ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​យើង​លូត​លាស់​ចម្រើន​ត្រាតែ​ដល់​កម្រិត​ឡើង ។ ពាក្យ​បណ្ដៅ​លេង​ថា : ឯក​អង្គ​ទ្រង់​នាម​ឯក ខ្ពស់​អនេក​ទាប​ជាង​ស្មៅ (តើ​គឺ​អ្វី ? --គឺ​ភ្នំ ។ ត្រូវ​ហើយ !) ។
  6. វិសយ ( ន.នាមសព្ទ ) [--សៈយ៉ៈ]
    (វិសយ; វិឞយ) អារម្មណ៍; គំនិត; ទី, តំបន់; ទី​អាស្រ័យ; ភូមិ, ស្រុក; ប្រទេស; ខេត្ត, ដែន; បរិវេណ; មណ្ឌល; ទី​បំផុត (នៃ​ការ​មើល​ឃើញ); នាទី, ផ្នែក ។ល។ : វិស័យ​របស់​ខ្លួន; ក្រៅ​វិស័យ; ផុត​វិស័យ, ហួស​វិស័យ; វិស័យ​សេដ្ឋកិច្ច ។
    - វិសយប្បវត្តិ ឬ
    - --ប្រវត្តិ (--សៈយុ័ប-ប៉ៈវ៉ាត់ ឬ--ប្រៈ--) ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​វិស័យ ។
    - វិសយ​រូប (--សៈយ៉ៈ--) រូប​ដែល​ជា​ផ្លូវ​កើត​នៃ​អារម្មណ៍ : រូប, សំឡេង, ក្លិន, រស, សម្ផស្ស​ជា​វិសយ​រូប ។
    - ចក្ខុ​វិស័យ ទី​បំផុត​ឬ​ចម្ងាយ​មួយ​ក្រឡេក​មើល​ទៅ​ឃើញ, ចម្ងាយ​មួយ​បំផុត​ចុង​ភ្នែក ។
    - ពុទ្ធ​វិស័យ វិស័យ​របស់​ព្រះ​ពុទ្ធ ។ល។
  7. ស្វាយចន្ទី ( ន.នាមសព្ទ ) [--ចាន់ទី]
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្លឹក​ខ្ចី​ប្រើ​ជា​របោយ​ឬ​ជា​អន្លក់​បាន, ផ្លែ​លៀន​ចុង​គ្រាប់​លេច​ចេញ​មក​ខាង​ក្រៅ វេលា​ទុំ​មាន​ក្លិន​ក្រអូប​ឆួល​ឆ្ងិត​បន្តិច មាន​ជ័រ​បន្តិច​ៗ​ប្រើ​ការ​ញាំ​បរិភោគ​បាន, បើ​គេ​ចេះ​ផ្សំ​គ្រឿង​ញាំ មាន​ជីវជាតិ​ឆ្ងាញ់​ពីសា​គ្រាន់​បើ​ដែរ, ជា​ដំណាំ​មិន​សូវ​រើស​ដី, សម័យ​បច្ចុប្បន្ន​នេះ គ្រាប់​ស្វាយចន្ទី​ស្ងួត​មាន​តម្លៃ គួរ​ប្រជា​ពលរដ្ឋ​ពេញ​ចិត្ត​ដាំ​ឲ្យ​បាន​ច្រើន​ឡើង ព្រោះ​ជា​សេដ្ឋកិច្ច​បន្ទាប់​សន្សំ​មួយ​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ : គ្រាប់​ស្វាយចន្ទី​លីង​មាន​រស​ឈ្ងុយ​ឆ្ងាញ់ សម្រាប់​បរិភោគ​មុន នាំ​ឲ្យ​ការ​បរិភោគ​​ភោជនាហារ​មាន​រស​ឆ្ងាញ់​ជាង​ធម្មតា (អ្នក​ស្រុក​ខ្លះ​ហៅ ខ្យូវ គេ​និយាយ​ថា ដើម​ខ្យូវ, ផ្លែ​ខ្យូវ, គ្រាប់​ខ្យូវ) ។
  8. អាវ៉ូកាចេរ ( ន.នាមសព្ទ )
    (Avocatier) ឈ្មោះ​ឈើ​ជា​ដំណាំ​មួយ​ប្រភេទ មាន​ដើម​ធំ​ស្លឹក​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ស្លឹក​សាល​ព្រឹក្ស ប៉ុន្តែ​ស្តើង​ទន់, ផ្លែ​វា​ហៅ​ អាវ៉ូកាត៍ (បារ. Avocat), ផ្លែ​មាន​សណ្ឋាន​ទ្រវែង មាន​ទំហំ​ប៉ុន​ផ្លែ​ព្នៅ​ខ្នាត​ជំទើរ​ខ្លះ ប៉ុន​ផ្លែ​ត្រឡាច​ស្រូវ គឺ​ត្រឡាច​ខ្នាត​តូច​ខ្លះ ខាង​លើ​តូច ខាង​ក្រោម​ធំ, ផ្លែ​ទុំ​មាន​សាច់​ទន់​ជ្រាយ ស្រដៀង​នឹង​ត្រសក់​ស្រូវ​ខ្មែរ, មាន​គ្រាប់​តែ​មួយ​ធំ មាន​ស្រោម​សាច់​ទន់​ឱប​គ្រាប់, ទំហំ​គ្រាប់​ស្រដៀង​នឹង​គ្រាប់​ផ្លែ​ទុរេន, បណ្តុះ​បាន​ដោយ​ងាយ, ផ្លែ​ទុំ​សម្រាប់​ប្រើ​ជា​ខាទនីយាហារ, មុន​នឹង​បរិភោគ ត្រូវ​ចិត​យក​សំបក​ស្តើង​ចេញ ហើយ​កាត់​សាច់​ផ្លែ​នោះ​ជា​ដុំ​ៗ ដូច​ត្រសក់​ស្រូវ​ដែរ រួច​លាយ​ស្ករ-ស​សុទ្ធ​ក៏​បាន លាយ​ទឹក​ដោះ​គោ​កំប៉ុង​ក៏​បាន លាយ​ខ្ទិះ​ដូង​ឆៅ​ផ្អែម​ក៏​បាន, មាន​ឱជារស​ស្រដៀង​នឹង​ត្រសក់​ស្រូវ​ទុំ ប៉ុន្តែ​មិន​ភ្លាវ​ទេ ឆ្ងាញ់​ជាង​ត្រសក់​ស្រូវ​ខ្មែរ ។ អាវ៉ូកា-ចេរ នេះ​ជា​ឈើ​ដំណាំ​មាន​ពូជ​មក​ពី​ប្រទេស​បារាំងសែស ប្រភព​ដើម​មក​ពី​ប្រទេស​អាមេរិគ, ដាំ​នៅ​ប្រទេស​កម្ពុជា​យើង​កើត, យ៉ាង​យឺត​ណាស់​ត្រឹម​ប្រាំ​ឆ្នាំ​ក៏​អាច​មាន​ផ្លែ, គេ​បាន​ដាំ​ពិសោធ​មើល​រួច​ទៅ​ហើយ ឃើញ​កើត​មាន​ផ្លែ​ដូច​នៅ​ប្រទេស​បារាំង​ដែរ ។ គួរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ពេញ​ចិត្ត​ដាំ​ដំណាំ​នេះ​ឲ្យ​មាន​បរិបូណ៌​ឡើង ព្រោះ​ជា​សេដ្ឋកិច្ច​មួយ​ប្រភេទ ដែល​ចាប់​កំណើត​មាន​ជា​ដំបូង​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ព្រះ​ពុទ្ធ​សាសនា, ក្នុង​ស្រុក​ភូមិ​និង​វត្ត​នីមួយ​ៗ គួរ​ដាំ​ហើយ​ថែទាំ​បំប៉ន​ជី​សាប កុំ​ប្រើ​ជី​ប្រៃ, រដូវ​ប្រាំង​ត្រូវ​ចាក់​ទឹក​ស្រោច​ជួយ​ខ្លះ​ផង​កុំ​ឲ្យ​វា​ងាប់, លុះ​ឈើ​នេះ​មាន​ដើម​ធំ​ហើយ ក៏​អាច​រស់​បាន​ឯង​ៗ ដូច​ឈើ​ដំណាំ​ប្រភេទ​ឯ​ទៀត​ៗ នោះ​ដែរ (បើ​មិន​ហៅ អាវ៉ូកាចេរ តាម​បារាំង, យើង​អាច​ហៅ​ថា ដើម​អាវ៉ូកាត៍ តាម​ឈ្មោះ​ផ្លែ​វា​ក៏​បាន) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រសួងសេដ្ឋកិច្ច [krɑsuəŋ seɛtʰaʔ kəc]
    ministry of economics
  2. ខាងសេដ្ឋកិច្ច [kʰaaŋ seɛtʰaʔ kəc]
    economic
  3. គណៈកម្មការសេដ្ឋកិច្ច [keaʔnaʔ kam~kammeaʔ or kammaʔ kaa seɛtʰaʔ kəc]
    economic commission
  4. គ្រឹះស្ថានសេដ្ឋកិច្ច [krɨh stʰaan seɛtʰaʔ kəc]
    economic establishment
  5. ច្រកសេដ្ឋកិច្ច [crɑɑk seɛtʰaʔ kəc]
    economic path
  6. ជំនួយសេដ្ឋកិច្ច [cumnuəy seɛtʰaʔ kəc]
    economic assistance
  7. នយោបាយសេដ្ឋកិច្ច [nɔyoobaay seɛtʰaʔ kəc]
    economic policy
  8. ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច [pʰaenkaa ʔaʔpʰiʔvoat seɛtʰaʔ kəc]
    economic development plan
  9. វិបត្តិសេដ្ឋកិច្ច [viʔbat~viʔpattiʔ seɛtʰaʔ kəc]
    economic crisis
  10. សេដ្ឋកម្ម [seɛtʰaʔ kam~kammeaʔ or kammaʔ]
    See:សេដ្ឋកិច្ច

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar