Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សូរ្យ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ថ្ងៃ ( ន.នាមសព្ទ )
    វេលា​មាន​ពន្លឺ​ព្រះ​អាទិត្យ​ប្រាដក ។ តាម​ហោរា​សាស្ត្រ កំណត់​វេលា ២៤ នាឡិកា គឺ ២៤ ម៉ោង រាប់​ពី​ក្រោយ​វេលា​អធ្រាត្រ​មក​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​វិញ (ជា ២៤ ម៉ោង) ហៅ​ថា មួយ​ថ្ងៃ; ហៅ​តាម​ពាក្យ​ធម្មតា​ថា យប់​មួយ ថ្ងៃ​មួយ ឬ មួយ​ថ្ងៃ​មួយ​យប់ ។ ដួង​អាទិត្យ​ឬ​សូរ្យ​មណ្ឌល​ក៏​ហៅ ថ្ងៃ ដែរ : ថ្ងៃ​អាទិត្យ, ថ្ងៃ​នេះ, ថ្ងៃ​ស្អែក, ថ្ងៃ​ខាន​ស្អែក, ថ្ងៃ​ត្រង់ ។ល។
  2. គ្រាស ( ន.នាមសព្ទ )
    (គ្រាស, គ្រាហ = គ្រាះ; បា. គាហ “ដំណើរ​ចាប់, កិរិយា​ចាប់, កាន់”) ដំណើរ​ដែល​រាហូ​ចាប់ ឬ បាំង​ពន្លឺ​ព្រះ​អាទិត្យ, ព្រះ​ចន្ទ្រ (ពួក​អ្នក​ប្រាជ្ញ​ក្នុង​ប្រទេស​ខ្លះ​យល់​ថា ស្រមោល​ផែន​ដី​បាំង​ពន្លឺ​ព្រះ​អាទិត្យ, ព្រះ​ចន្ទ្រ) : ថ្ងៃ​មាន​គ្រាស ឬ ថ្ងៃ​មាន​គ្រាះ ។ ច្រើន​និយាយ​ថា ចន្ទ្រ​គ្រាស ឬ ចន្ទ្រ​គ្រាះ, សូរ្យ​គ្រាស ឬ សូរ្យ​គ្រាះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង ២ នោះ) ។ មនុស្ស​គ្រាស​កន្លង ឬ គ្រាះ​កន្លង គឺ​មនុស្ស​ដែល​ល្មេញល្មើ​ពី​កំណើត ដោយ​ហេតុ​កាល​ដែល​មនុស្ស​នោះ នៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​ជួន​ក្នុង​ឆ្នាំ​នោះ មាន​គ្រាស​នៅ​ថ្ងៃ​ណា​មួយ ឬ​ក៏ កាល​ដែល​មនុស្ស​នោះ​សម្រាល​មក​ជួន​លើ​ថ្ងៃ​មាន​គ្រាស, អ្នក​ទាំង​ពួង​ច្រើន​យល់​ថា ល្មេញល្មើ​ព្រោះ​គ្រាស​កន្លង; បើ​មនុស្ស​ដែល​កាល​នៅ​ក្នុង​ផ្ទៃ ឬ​កាល​សម្រាល​មិន​ប្រទះ​លើ​គ្រាស​ដូច្នោះ​ទេ, ទោះ​បី ល្មេញល្មើ​ពី​កំណើត​ដូច្នោះ​ក្ដី, អ្នក​ទាំងពួង​ហៅ​មនុស្ស​នោះ​ថា មនុស្ស​ល្មេញល្មើ ។ ទំនៀម​ខ្មែរ​ពី​បុរាណ សឹង​មាន​ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្លះ​ថា ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​កាល​បើ​ប្រទះ​លើ​ថ្ងៃ​មាន​គ្រាស ត្រូវ​ឲ្យ​យក​អក​កំបោរ​មក​ដក់​នឹង​ថ្នក់ ជា​ដំណើរ​អប​ទេស​ថា ឲ្យ​គ្រាស​កន្លង​អក​កំបោរ​ចុះ កុំ​ឲ្យ​កន្លង​កូន​ក្នុង​ឧទ្ទរ; បើ​មាន​គ្រឿង​ផ្ទះ​ថ្មី ដែល​នៅ​មិន​ទាន់​បាន​សង់ ឬ​ដែល​កំពុង​សង់​នៅ​មិន​ទាន់​ហើយ, កាល​បើ​មាន​គ្រាស, ត្រូវ​ឲ្យ​យក​ស្បូវ​ភ្លាំង​មក​ចង​នឹង​បង្គោល ឬ ដាក់​លើ​គ្រឿង​ផ្ទះ ឬ ក៏​ចង​នឹង​មេ​ដំបូល​ផ្ទះ​ថ្មី​នោះ កុំ​ឲ្យ​គ្រាស​កន្លង​ ដោយ​យល់​តាម​រឿង​រ៉ាវ​ពី​ព្រេង​នាយ​ថា រាហូ​អសុរិន្ទ ខ្លាច​ស្បូវ​ភ្លាំង​ណាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាហូ, រាហូ​អសុរិន្ទ ផង) ។
  3. ពាល ( គុ.គុនសព្ទ )
    ទន់; ដែល​នៅ​ក្មេង; ល្ងង់, ខ្លៅ, មិន​ឈ្លាស; កាច, សាហាវ; អាក្រក់ ។
    - ព្រះ​អាទិត្យ​ពាល ព្រះ​អាទិត្យ​ដែល​ទើប​រះ​មាន​ពន្លឺ​នៅ​ស្រទន់, ហៅ​ថា ពាល​សូរ្យ (អ. ថ. ពាលៈសូ) ។
    - ក្មេង​ពាល ក្មេង​ដែល​នៅ​តូច​រាប់​ពី​ត្រឹម​អាយុ​១​ថ្ងៃ​ដល់​៨​ឆ្នាំ, ហៅ​ថា ពាល​ទារក (អ. ថ. ពាលៈទារក់) ។
    - កំពុង​ពេញ​ពាល ក្មេង​ជំទង់​ដែល​នៅ​កំពុង​ត្រេក​ត្រអាល​នឹង​ការ​លេង​សប្បាយ ។
    - ពាល​ពៅ (ពាល--) ពាក្យ​សម្រាប់​ប្រើ​ក្នុង​កាព្យ ហៅ​ស្ត្រី​ដែល​ជា​កូន​ពៅ​នៅ​កំពុង​ពេញ​ក្រមុំ​ក្មេង ។
    - មនុស្ស​ពាល មនុស្ស​ដែល​ល្ងង់, ខ្លៅ​ ឬ កាច, អាក្រក់ ។
    - ម្រឹគ​ពាល ឬ - ម្រឹគ​ពាឡ ម្រឹគ​ដែល​កាច​ឬ​សាហាវ, ហៅ​ថា ពាល​ម្រឹគ ឬ ពាឡ​ម្រឹគ (អ. ថ. ពាលៈម្រឹក) ។ ន. អ្នក​ដែល​កាត់ (បង្ខូច) ប្រយោជន៍​ពីរ​យ៉ាង​គឺ ប្រយោជន៍​របស់​ខ្លួន​និង​ប្រយោជន៍​របស់​អ្នក​ដទៃ ឬ​ប្រយោជន៍​បច្ចុប្បន្ន​និង​ប្រយោជន៍​បរលោក : សេព​គប់​ពាល​បណ្ដាល​ឲ្យ​ខូច​ប្រយោជន៍ ។
    - ពាល​សាមាន្យ (ពាល--) ពាល​ធម្មតា គឺ​ពាល​រយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាមាន្យ ផង) ។
    - ពាល​ទ្រើស​ឃ្នង ឬ - ពាល​យង់ឃ្នង (ពាល--) ពាល​ដែល​សាហាវ​អង់អាច​ឥត​កោត​ញញើត​ច្បាប់ ។ល។
  4. រាហុ ( ន.នាមសព្ទ ) [--ហ៊ុ ឬ --ហ៊ូ ]
    (រាហុ) នាម​របស់​អសុរ​ម្នាក់ ជា​បុត្រ​នៃ​វេបចិត្តិ​អសុរិន្ទ​និង​នាង​សិង្ហិកា, មាន​ខ្លួន​ដាច់​ពាក់​អណ្ដាល ដោយ​ត្រូវ​ចក្រ​របស់​វិស្ណុ (នារាយណ៍) ក្នុង​កាល​ដែល (រាហូ) កាឡា​ខ្លួន​ជា​ទេវតា​ចូល​ទៅ​លួច​ទឹក​អម្រឹត​ផឹក, តែ​មិន​ស្លាប់ (ក្នុង​រឿង​រាមាយណៈ); ក្នុង​ហោរា​សាស្រ្ត​រាប់​ថា​ជា​ទេវតា​ព្រះ​គ្រោះ​ទី ៨ ក្នុង​ពួក​ទេពតា​នព្វ​គ្រោះ មាន​អម្ពរ និង​ពាហនៈ​សុទ្ធ​តែ​ខ្មៅ; ខ្មែរ​ច្រើន​ហៅ​ថា រាហុ៍, រាហូ ឬ រាហុ​អសុរិន្ទ ដែល​ជា​សត្រូវ​តែង​គ្រប​ឬ​បាំង, ចាប់, លេប​ព្រះ​អាទិត្យ​ព្រះ​ចន្រ្ទ : រាហុ៍​ចាប់​ចន្រ្ទ, ថ្ងៃ​មាន​រាហុ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬ​គ្រាះ និង ចន្រ្ទ​គ្រាស, សូរ្យ​គ្រាស ផង) ។
    - រាហុ​គ្រ័ស្ត (--គ្រ័ស) ដែល​ត្រូវ​រាហូ​ចាប់ ។
    - រាហុ​មុខ មុខ​ឬ​មាត់​នៃ​រាហូ ។ ព. ប្រ. មាន​សណ្ឋាន​ស្រដៀង​នឹង​មុខ​រាហូ​ដែល​ជាង​គូរ​ឬ​ឆ្លាក់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខ​រាហុ៍ ក្នុង​ពាក្យ មុខ ផង) ។
    - រាហុ​សត្រូវ (សំ. រាហុឝត្រុ) សត្រូវ​នៃ​រាហូ គឺ​ព្រះ​ចន្ទ; វិស្ណុ ។
    - រាហុ​អសុរិន្ទ (បា. < រាហុ “រាហូ” + អសុរ “អសុរ” + ឥន្ទ “ដែល​ជា​ធំ”) រាហូ​ជា​ធំ​លើ​ពួក​អសុរ ។
  5. សូរ្យ ( ន.នាមសព្ទ ) [សូរ-យ៉ៈ ឬ សូ ]
    (សូយ៌; សុរិយ) ព្រះ​អាទិត្យ ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​បាន​តាម​ការ​ប្រកប (ដូច សុរិយ ដែរ) :
    - សូរ្យ​ករ, --ការ ឬ--រស្មី រស្មី​ព្រះ​អាទិត្យ ។
    - សូរ្យ​កាល ពេល​ថ្ងៃ​ត្រង់ ។
    - សូរ្យ​គតិ ដំណើរ​ព្រះ​អាទិត្យ ។
    - សូរ្យ​គោត្រ គោត្រ​ព្រះ​អាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរិយ​គោត្ត, សុរិយ​វង្ស ផង) ។
    - សូរ្យ​គ្រាស ឬ --គ្រាះ (សូ--) ដំណើរ​ដែល​រាហូ​ចាប់​ឬ​បាំង​ដួង​ព្រះ​អាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬ គ្រាះ ផង) ។
    - សូរ្យសែង (សូ--) ពន្លឺ​ព្រះ​អាទិត្យ ។ល។
  6. សូរ្យ --
    (មើល​ក្នុង​ពាក្យ សូរ្យ) ។
  7. អធិក ( គុ.គុនសព្ទ ) [អៈ-- ]
    ក្រៃ, ក្រៃលែង; លើស, លើសលែង, លើសលន់; ពន់​ប្រមាណ; ពេក, ក្រៃ​ពេក; ដែល​ថែម, បន្ថែម; ដែល​បំពេញ; ដែល​បង្រ្គប់; ផ្ទួន :
    - ច្រើន​អធិក ច្រើន​ក្រៃ;
    - ដ៏​អធិក ដ៏​ក្រៃលែង;
    - បី​អធិក ច្រើន​ពេក​ក្រៃ, ច្រើន​ពន់​ប្រមាណ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កង​ទ័ព​បី​អធិក មុខ​គួរ​ឲ្យ​ភ្លឹក ភ្លាំង​ភ្លេច​ស្មារតី ប្រជា​និករ ទាំង​ប្រុស​ទាំង​ស្រី អ្នក​មាន​កូន​ខ្ចី​ តែង​ភ័យ​ជាង​គេ ។ (សរសេរ​ក្លាយ​ជា អធឹក ក៏​មាន សម្រួល​តាម​សម្ផស្ស​កាព្យ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈធិ-កៈ, ដូច​ជា
    - អធិក​តរ​ភាព (--តៈរ៉ៈ--) ភាវៈ​ច្រើន​ក្រៃ​លែង ។
    - អធិក​មាស ខែ​លើក គឺ​ខែ​អាសាឍ ទី ២ ដែល​លើក​បង្រ្គប់​តាម​ចន្ទ​គតិ (ខែ​អាសាឍ​ទី ១ ហៅ បឋមាសាឍ, អធិក​មាស​ហៅ ទុតិយា-សាឍ មាន ៣០ ថ្ងៃ​ដូច​គ្នា; ក្នុង​ឆ្នាំ​នោះ​មាន ១៣ ខែ​ហៅ​ថា ឆ្នាំ​មាន​អធិក​មាស) ។
    - អធិក​វារៈ ឬ--ពារ ថ្ងៃ​លើក គឺ​ថ្ងៃ​មួយ​ដែល​ថែម​ត្រង់​ខែ​ជេស្ឋ​តាម​ចន្ទ​គតិ (ខែ​ជេស្ឋ​នោះ​មាន ៣០ ថ្ងៃ) : ឆ្នាំ​មាន​អធិក​វារៈ ។
    - អធិក​សុរ​ទិន ឬ --សូរ្យ​ទិន (--សុរ៉ៈ ឬ សូរ្យ៉--) ថ្ងៃ​មួយ​ដែល​លើក​បន្ថែម​ត្រង់​ខែ​កុម្ភៈ​តាម​សុរិយ​គតិ (តាម​ធម្មតា, ខែ​កុម្ភៈ​មាន ២៨ ថ្ងៃ, កាល​ណា​មាន​អធិក​សុរ​ទិន​ទៅ​ជា​មាន ២៩ ថ្ងៃ) ។ល។ មើល​ក្នុង​ពាក្យ អធម ទៀត​ផង) ។
  8. អស្ដង្គត ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ ) [ជើង ដ, អ. ថ. អស់-ស្តង់-គត់]
    (អស្តំគត; អដ្ឋង្គត ឬ អត្ថង្គត) ដល់​នូវ​ភាវៈ​មិន​ប្រាកដ; ធ្លាក់​ចុះ​បាត់​ទៅ; លិច​បាត់​ទៅ; បាត់​ពន្លឺ​ទៅ; ដែល​ដល់​នូវ​ភាវៈ​មិន​ប្រាកដ; ដែល​លិច​បាត់​ទៅ​ហើយ : ព្រះ​អាទិត្យ​អស្តង្គត ព្រះ​អាទិត្យ​លិច ។
    - ពេល​អស្តង្គត ពេល​ថ្ងៃ​លិច ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ័ស-ស្ត័ង-គៈ តៈ, ដូច​ជា អស្តង្គត​កាល  ឬ--វេលា, --សម័យ   កាល​ឬ​វេលា, សម័យ​នៃ​ព្រះ​អាទិត្យ​លិច (ពេល​ថ្ងៃ​លិច) ។
    - អស្តង្គត​សូរ្យ, --សូរ្យា, --សូរ្យោ (--សូរ, --សូរ-យ៉ា, --សូរ-យ៉ោ) ព្រះ​អាទិត្យ​លិច (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ល។
  9. អាទិត្យ ( ន.នាមសព្ទ ) [--ទិត]
    (បា. អាទិច្ច) ពន្លឺ​ដ៏​ក្រៃលែង គឺ​ដួង​ពន្លឺ​ដែល​បំភ្លឺ​លោក​ក្នុង​វេលា​ថ្ងៃ : ព្រះ​អាទិត្យ​រះ (ថ្ងៃ​រះ); ព្រះ​អាទិត្យ​អស្តង្គត (ថ្ងៃ​លិច) ។ តាម​លទ្ធិ​បុរាណ​ឬ​លទ្ធិ​ព្រាហ្មណ៍, អាទិត្យ  ឬ អាទិច្ច  ថា “បុត្រ​នៃ​នាង​អទិតិ”, ជា​នាម​នៃ​ទេវតា​ពួក​មួយ​ជា​បុត្រ​នាង អទិតិ, បណ្តា​បុត្រ​ទាំង​នោះ មាន​បុត្រ​មួយ​ឈ្មោះ អាទិត្យ  ឬ សូរ្យាទិត្យ ជា​ទេវ​បុត្រ​អ្នក​បំភ្លឺ​លោក ហៅ ព្រះ​អាទិត្យ (គម្ពីរ​ពុទ្ធ​សាសនា​ក៏​ប្រើ​ពាក្យ​នេះ​អនុលោម​តាម​លទ្ធិ​បុរាណ​នោះ​ដែរ) ។ ឈ្មោះ​នក្សត្រ​នព្វគ្រោះ​ទី ១ ក្នុង​ពួក​ផ្កាយ​នព្វគ្រោះ ៩ : ផ្កាយ​អាទិត្យ ។ ឈ្មោះ​ថ្ងៃ​ទី ១ នៃ​សត្តាហៈ ហៅ​ថា ថ្ងៃ​អាទិត្យ (អាទិត្យ​ពារ​ឬ​អាទិច្ច​វារៈ)។ ខ្មែរ​ប្រើ​ជា​ឈ្មោះ​នៃ​សប្តាហៈ គឺ​កាល​មួយ​ជុំ​ឬ​មួ​យ​ខួប​នៃ​ថ្ងៃ​ទាំង ៧ : មួយ​អាទិត្យ, ពីរ​អាទិត្យ (គួរ​ហៅ សត្តាហៈ  ឬ សប្តាហៈ  ឬ​ក៏ សប្តាហ៍ ដូច្នេះ​វិញ (មួយ​សត្តាហៈ; ចាំ​ដល់​សប្តាហ៍​ក្រោយ​សឹម​ទៅ​!) ព្រោះ​ខ្មែរ​រាប់​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ទី ១ ទៅ​គ្រប់ ៧ ត្រឹម ថ្ងៃ​សៅរ៍; ខ្មែរ​សម័យ​បុរាណ​ហៅ មួយ​ព្រះ​ចន្រ្ទ ព្រោះ​រាប់​ថ្ងៃ​ចន្រ្ទ​ជា​ថ្ងៃ​ទី ១, លុះ​ចំណេរ​កាល​ត​ៗ​មក មួយ​ព្រះ​ចន្រ្ទ ប្រើ​ជា​សព្ទ​អារក្ស​ទៅ​វិញ) ។ ពាក្យ អាទិត្យ នេះ, តាម​វិធី​វេយ្យាករណ៍​សំស្រ្កឹត, បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​ឬ​ពី​ខាង​ចុង​សព្ទ​ដទៃ​បាន​តាម​ការ​គួរ​ដល់​ការ​ប្រកប, ដូច​ជា អាទិត្យ​ពន្ធុ, អាទិត្យ​មាលា, វរុណាទិត្យ, សូរ្យាទិត្យ, ឥន្រ្ទាទិត្យ ជាដើម (មើល​ក្នុង​ពាក្យ សុរិយ, សូរ្យ, អាទិច្ច ផង) ។
  10. ឰសូរ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អៃសូ ]
    (ឰឝ្វរ ឬ ឰឝ្វយ៌) ឥសូរ​ឬ​ឦសូរ; ឥស្សរិយៈ; មហិស្សរានុភាព, រាជ​តេជានុភាព, មហា​រាជានុភាព; មហា​តេជានុភាព, មហា​អំណាច (សរសេរ​ជា អៃសូរ ឬ អៃសូរ្យ ក៏​បាន ។ ប្រើ​ជា មហៃសូរ ឬ មហៃ-សូរ្យ ក៏​បាន) ។
Headley's Khmer-English Dictionary Full Text Search
  1. សូរ្យ ( n ) [sooryaʔ, soo]   - detail »
    sun ; Surya (Indian sun god)
Headley's Khmer-English Dictionary Subentry Full Text Search
  1. ពាលសូរ្យ [piel sooryaʔ~suu]
    newly risen sun
  2. សូរ្យករ [sooryaʔ~suu kɑɑ]
    sunlight, ray of sunlight
  3. សូរ្យកាន្ត [sooryaʔ~suu -----]
    kind of legendary stone, sunstone, or sun-crystal (supposed to give off heat when exposed to the sun); magnifying glass
  4. សូរ្យការ [sooryaʔ~suu kaa]
    See:សូរ្យករ
  5. សូរ្យកាល [sooryaʔ~suu kaal]
    noon, midday, noontime
  6. សូរ្យគតិ [sooryaʔ~suu keaʔteʔ]
    movement of the sun (through space)
  7. សូរ្យគ្រាស [sooryaʔ~suu krieh]
    eclipse of the sun
  8. សូរ្យគ្រាស [sooryaʔ~suu krieh]
    solar eclipse
  9. សូរ្យរស្មី [sooryaʔ~suu reaʔsməy]
    See:សូរ្យករ
  10. សូរ្យសែង [sooryaʔ~suu saeŋ]
    sunlight


Prohok Solutions @2017 : Learn Khmer | Khmer Calendar