Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុវត្ថិភាព

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ស្វាគត ( គុ.គុនសព្ទ ) [--គៈតៈ ឬ --គត់ ]
    (< សុ “ប្រពៃ, ល្អ; ស្រួល” + អាគត “មក, ដែល​មក”, សុ > ស្វ) ដែល​មក​ដោយ​ស្រួល ។ ន. ដំណើរ​មក​ដោយ​ស្រួល, ដោយ​សួស្ដី, ដោយ​សុវត្ថិភាព, ដោយ​សេចក្ដី​រីករាយ; ការ​ទទួល​ភ្ញៀវ​ដោយ​សេចក្ដី​រីករាយ, ដោយ​រាក់ទាក់ ។ ពាក្យ​សម្រាប់​ពោល​ទៅ​រក​ភ្ញៀវ​ដែល​ទើប​ចូល​មក​ដល់​ភ្លាម, មាន​សេចក្ដី​ថា “មក​ស្រួល​ហើយ​!” (ប្រើ​ជា ស្វាគតំ ! ក៏​បាន) ។
    - ស្វាគត​ភាព (--គៈតៈភាប) ការ​មក​ដោយ​ស្រួល ។
  2. ស្រុក​ទេស ( ន.នាមសព្ទ )
    ភូមិ​លំនៅ​របស់​មនុស្ស, ខ.​ប្រើ​សំដៅ​យក​ប្រទេស​ទាំង​មូល ឧ. ប្រាសាទ​នគរវត្ត​ស្ថិត​នៅ​ក្នុង​ស្រុក​ទេស​ខ្មែរ​យើង ។ ស្ថានការណ៍​ស្រុក​ទេស​យើង​មិន​សូវ​មាន​សុវត្ថិភាព ព្រោះ​មាន​ចោរកម្ម​កើត​ឡើង​ស្ទើរ​គ្រប់​កន្លែង ។ ពេល​ស្រុក​ទេស​កើត​កលិយុគ អាណា​ប្រជានុរាស្ត្រ​រស់​នៅ​ដោយ​លំបាក​វេទនា​ព្រាត់​ប្រាស់​គ្រួសារ ហើយ​កើត​មាន​ទុរ្ភិក្ស​ថែម​ទៀត​ផង ។
Headley's Khmer-English Dictionary Full Text Search
  1. ដោយ ( prenp ) [daoy]   - detail »
    by, by means of, through, with, along; in accordance (with), following (2) adverbial marker in a ... manner បានធ្វើដំណើរមកដល់ភ្នំពេញដោយ សុវត្ថិភាព made a trip to Phnom Penh safely
    Eg. បច្ចាមិត្របានបាញ់រំខានដោយកាំភ្លើងត្បាល់ : the enemy harassed (us) by means of mortar fire
  2. សោត្ថិភាព   - detail »
    See:សុវត្ថិភាព
Headley's Khmer-English Dictionary Subentry Full Text Search
  1. សុវត្ថិភាព [soʔvattʰeʔ~soʔvat pʰiep]
    goodness, prosperity, happiness, success; good health; safety


Prohok Solutions @2017 : Learn Khmer | Khmer Calendar