Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុរាល័យ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. សុរ ( ន.នាមសព្ទ ) [--រ៉ៈ]
    ទេវតា ។
    - សុរ​កុល រោង​ឬ​អាស្រម​ប្រតិស្ឋាន​ទេវ​រូប ។
    - សុរ​ក្រឹត ដែល​កើត​អំពី​ទេវតា​ធ្វើ, ដែល​ទេវតា​និម្មិត : រូប​សុរ​ក្រឹត ។
    - សុរ​គជ (--គច់) ដំរី​ឯរាវ័ណ ។
    - សុរ​គណៈ ឬ - សុរ​និកាយ ពួក​ទេវតា ។
    - សុរ​គត (--គត់) ទៅ​កើត​ជា​ទេវតា​ហើយ (ស្លាប់); ខ្មែរ​ប្រើ​ជា​ពាក្យ​ហៅ​ការ​ទទួល​មរណ​ភាព​នៃ​ខត្តិយ​ជាតិ តាំង​ពី​ទី​ព្រះ​អង្គ​ម្ចាស់​ចុះ​មក ។
    - សុរ​គិរី ភ្នំ​ព្រះ​សុមេរុ៍ ។
    - សុរ​ចាប ធ្នូ​ទេវតា (ឥន្ទធនូ) ។
    - សុរ​ជន ជន​ជា​ទេវតា (ទេវតា) ។
    - សុរ​ជេដ្ឋ (--ជេត) ព្រហ្ម ។
    - សុរដ្ឋាន ឬ
    - --ស្ថាន ដូច​គ្នា​នឹង សុរ​កុល ។
    - សុរ​ទ្រុម ដូច​គ្នា​នឹង
    - សុរ​ព្រឹក្ស ។
    - សុរ​បតី (--ប៉ៈដី),
    - សុរាធិបតី (--រ៉ា-ធិ-ប៉ៈដី; សំ. បា. < សុរ + អធិបតិ) ឬ សុរ​នាថ ព្រះ​ឥន្រ្ទ ។
    - សុរ​បថ (--បត់) ផ្លូវ​ទេវតា (អាកាស) ។
    - សុរ​ព្រឹក្ស ដើម​កល្ប​ព្រឹក្ស ។
    - សុរ​រាជ ស្ដេច​ទេវតា; ព្រះ​ឥន្រ្ទ ។
    - សុរ​លោក ឋាន​សួគ៌ ។
    - សុរ​ស្ត្រី ឬ - សុរាង្គនា (--រ៉ាង-គៈនា; សំ. < សុរ + អង្គនា “ស្ត្រី”) ស្ត្រី​អប្សរ, ស្រី​សួគ៌ ។
    - សុរាទ្រិ (--រ៉ា-ទ្រិ; សំ. < សុរ + អទ្រិ “ភ្នំ”) ភ្នំ​ព្រះ​សុមេរុ៍ ។
    - សុរានុភាព (សំ. បា. < សុរ + អានុភាវ) អានុភាព​នៃ​ទេវតា ។
    - សុរាយុធ ឬ - សុរាវុធ ( សំ. < សុរ + អាយុធ ឬ បា. < សុរ + អាវុធ) អាវុធ​ទេវតា ។
    - សុរាល័យ (--រ៉ាល៉ៃ; សំ. បា. < សុរ + អាលយ “លំនៅ”) ឋាន​សួគ៌; ប្រាសាទ​ឬ​រោង​ជាដើម ដែល​សន្មត​ថា ជា​លំនៅ​នៃ​ទេវតា (ប្រើ​ក្លាយ​ជា សុលាល័យ ក៏​មាន) ។
    - សុរាស្រ័យ (សំ. < សុរ + អាឝ្រយ) ភ្នំ​ព្រះ​សុមេរុ៍ ។
    - សុរិន្ទ ឬ - សុរេន្រ្ទ (បា. < សុរ + ឥន្ទ ឬ សំ. < សុរ + ឥន្រ្ទ) អ្នក​ដែល​ជា​ធំ​ជាង​ពួក​ទេវតា, ស្ដេច​ទេវតា (ព្រះ​ឥន្រ្ទ) ។ល។
  2. សុលាល័យ [--ល៉ាល៉ៃ]
    ពាក្យ​ប្រើ​ក្លាយ​មក​ពី សុរាល័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរាល័យ>សុរាល័យ ក្នុង​ពាក្យ សុរ) ។
Headley's Khmer-English Dictionary Full Text Search
  1. សុលាល័យ   - detail »
    See:សុរាល័យ
  2. សុឡាឡៃ   - detail »
    See:សុរាល័យ
Headley's Khmer-English Dictionary Subentry Full Text Search
  1. សុរាល័យ [soʔraʔ ʔaalay]
    paradise; temple / building dedicated to the gods


Prohok Solutions @2017 : Learn Khmer | Khmer Calendar