Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុរភី

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ជើបាយដាច ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​មាន​បន្លា​ខ្លី​ៗ ស្លឹក​ស្រដៀង​នឹង​ស្លឹក​សុរភី មាន​ផ្លែ​ក្លិន​ហាង​បន្តិច​ៗ ប៉ុន្តែ​គេ​អាច​បរិភោគ​ផ្លែ​ទុំ​បាន : ដើម​កញ្ជើបាយដាច​មាន​ម្លប់​ជិត​ល្អ​ណាស់ ។
  2. ខ្ទឹង ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក និង ស្លឹក​ប្រហែល​នឹង​សុរភី, ផ្លែ​ធ្វើ​ប្រេង​បាន, ផ្កា​សម្បុរ​ស​ក្រអូប ។
  3. បុសនាគ ( ន.នាមសព្ទ )
    (បុន្នាគ) ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​រំដួល ផ្កា​ស្រដៀង​នឹង​ផ្កា​សុរភី​តែ​ធំ​ៗ ជាង មាន​ក្លិន​ក្រអូប​ល្អ, ដើម​ប្រើ​ការ​ធ្វើ​ជា​គ្រឿង​ផ្ទះ​រាយ​រង​ក៏​បាន : ដើម​បុស​នាគ (ពាក្យ​ថា បុន្នាគ ជា សំ. បា. ពិត តែ​ខ្មែរ​យើង​មិន​សូវ​ហៅ) ។
  4. សុរភី ( គុ.គុនសព្ទ ) [--រ៉ៈ--]
    (សុរភិ) ដែល​មាន​ក្លិន​ក្រអូប ។ ន. គ្រឿង​ក្រអូប ។ ខ្មែរ​ហៅ​ឈើ​មួយ​ប្រភេទ ផ្កា​ល្អិត​ៗ ចេញ​ពី​មែក វេលា​រីក​មាន​ព័ណ៌​លឿង ក្លិន​ក្រអូប​ឆ្ងាញ់, ផ្លែ​មូល​ជ្រលម​ស្រួច​ខាង​ចុង គ្រាប់​ធំ វេលា​ទុំ​មាន​សម្បុរ​លឿង​មាន​ក្លិន​ក្នុង​ធុំ​ឆួល (ហៅ សូរភី ក៏​មាន) ។
    - សុរភី​គន្ធ (--គន់ ឬ គន់-ធ; សំ. បា. សុរភិ--) ក្លិន​ក្រអូប; គ្រឿង​ក្រអូប ។
    - សុរភី​មាស (សំ. បា. សុរភិ--) ខែ​ក្រអូប​ផ្កា​ឈើ (ខែ​ក្នុង​និទាឃ​រដូវ ឬ​ក្នុង​គិម្ហ​រដូវ) ។
    - សុរភីវាត (សំ. បា. សុរភិ--) ខ្យល់​ដែល​បក់​ដោយ​ទាំង​ក្លិន​ក្រអូប​មក​ផង ។
    - សុរភី​វាសិត (សំ. បា. សុរភិ--) ដែល​អប់​ដោយ​គ្រឿង​ក្រអូប ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. សុរភី [soʔraʔ pʰii]
    to be sweet, fragrant, aromatic; fragrance, perfume; cosmetics; incense
  2. សុរភី [soʔraʔ pʰii]
    kind of plant with small sweet-smelling yellow flowers


Prohok Solutions @2017 : Learn Khmer | Khmer Calendar