Khmer Dictionary: សុធាគារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សុធា
(ទឹកទិព្យ; អាហារទិព្យ; របស់ទិព្យ; ទឹកដោះ; ទឹកដម, ទឹកដមផ្កា; ទឹកក្នុងផ្លែ; រស; កំបោរ, កំបោរ-ស; ថ្នាំទឹកសម្រាប់បោកឬលាបឲ្យស; ពន្លឺ, រស្មី;... ។ គុ. ស្អាត; បរិសុទ្ធ; ត្រចះ; ផូរផង់ ។ សុធាករ, សុធាធារ, សុធានិធិ ព្រះចន្រ្ទ ។
- សុធាការ អ្នកដុតកំបោរ; ជាងកំបោរ, ជាងបាយអ (បើស្ត្រីជា សុធាការិកា) ។
- សុធាគារ,
- សុធាគ្រឹះ ឬ --ភពន៍ (--ភប់) ផ្ទះឥដ្ឋ, ផ្ទះថ្ម ។
- សុធាជីវិន ឬ--ជីវី ជាងកំបោរ, ជាងបាយអ, ជាងរៀបឥដ្ឋ (បើស្ត្រីជា សុធាជីវិនី) ។
- សុធាបរិកម្ម ការលាបឬបោកកំបោរ ។
- សុធាបិណ្ឌ (--បិន) ដុំកំបោរ, ដុំបាយអ ។
- សុធាភុជ ឬ--ភោគី អ្នកបរិភោគអាហារទិព្យ (ទេវតា); សុធាភោគិនី ទេវតាស្រី (ទេវធីតា) ។
- សុធាភោជន ឬ--ភោជន៍ ភោជនទិព្យ ។
- សុធាមត្តិកា បាយអ ។
- សុធាម័យ ដែលធ្វើដោយកំបោរឬដោយបាយអ : ផ្ទះសុធាម័យ ផ្ទះឥដ្ឋ, ផ្ទះថ្ម ។
- សុធារស រសទិព្យ, ទឹកទិព្យ ។
- សុធាសិន្ធុ សមុទ្រទិព្យ (មេឃ, ពពក) ។
- សុធាសី (បា. < សុធា + អាសី “អ្នកស៊ី”; សំ. សុធាសិន៑) អ្នកបរិភោគអាហារទិព្យ (ទេវតា); សុធាសិនី ទេវតាស្រី (ទេវធីតា) ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
សុធាគារ
[soʔtʰie -----]
brick / stone house
-
សុធាគ្រឹះ
[soʔtʰie krɨh]
See:សុធាគារ -
សុធាភពន៍
[soʔtʰie -----]
See:សុធាគារ