Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាសនា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កន្តឹប ( ន.នាមសព្ទ )
    ឈ្មោះ​មួក​មួយ​យ៉ាង ដែល​មនុស្ស​អ្នក​កាន់​សាសនា​មហា​ម៉ាត់​ពាក់ (ម.ព. កាតឹប)
  2. កាតឹប ( ន.នាមសព្ទ )
    មួក​ពួក​អ្នក​កាន់​សាសនា​មហា​ម៉ាត់ មាន​សណ្ឋាន​ដូច​ក្លង​មួយ​កំណាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កន្តឹប) ។
  3. កាសាវពស្រ្ត ( ន.នាមសព្ទ ) [កា-សា-វៈ-ព័ស]
    (កាសាវវស្រ្ត) សំពត់​ជ្រលក់​ទឹក​អម្ចត់ ពណ៌​លឿង​សម្រាប់​សមណៈ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ប្រើប្រាស់; សព្វ​ថ្ងៃ​ច្រើន​ហៅ​ក្លាយ​មក​ជា “កាសាវភស្រ្ត” ។
  4. កម្ពោជ ( ន.នាមសព្ទ ) [ក័ម-ពោជៈ ឬ ក័ម-ពោច ]
    ឈ្មោះ​រដ្ឋ​មួយ​ក្នុង​ជម្ពូទ្វីប (ឥណ្ឌា សម័យ​បច្ចុប្បន្ន) ជា​រដ្ឋ​រាប់​ឈ្មោះ​ចូល​ក្នុង​ចំនួន​ឈ្មោះ​រដ្ឋ​ទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ ។ រដ្ឋ​ទាំង ២១ ដែល​មាន​ឈ្មោះ​យ៉ាង​នេះ ចំពោះ​តែ​ក្នុង​បុរាណ​សម័យ​នា ជម្ពូ​ទ្វីប (ឥណ្ឌា), លុះ​ចំណេរ​កាល​ត​ៗ​មក​ដរាប​ដល់​សម័យ​បច្ចុប្បន្ន ក៏​ក្លាយ​ជា​ឈ្មោះ​ផ្សេង​ៗ ទៅ​វិញ​ដោយ​ច្រើន, រដ្ឋ​ខ្លះ​ក៏​ជា​ឈ្មោះ​ដើម​ដដែល ដូច​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ និង ក្នុង​សម័យ​នៃ​ព្រះ​សក្យមុនី​គោតម​សម្មាសម្ពុទ្ធ សឹង​មាន​ឈ្មោះ​ប្រាកដ​ក្នុង​គម្គីរ​ព្រះ​ពុទ្ធ​សាសនា​រាល់​តែ​គម្ពីរ​សាស្រ្តា​របស់​ខ្មែរ​យើង ។
  5. កម្ម ( ន.នាមសព្ទ ) [កាំ ]
    (កម៌នំ) អំពើ; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅ​ថា កម្ម (កម្ម​ជា​កុសល, កម្ម​ជា​អកុសល) : ទទួល​កម្ម, រង​កម្ម តាម​កម្ម​ចុះ គឺ​ទទួល, រង តាម​អំពើ​ដែល​ខ្លួន​បាន​ធ្វើ បាន​សន្សំ​មក​ហើយ ។
    - កម្ម​ករ (កាំ-មៈ-ក) ន. (បា.) អ្នក​ធ្វើ​ការ​បម្រើ​ដោយ​ឈ្នួល (អ្នក​ស៊ី​ឈ្នួល) : ពួក​កម្មករ​កំពុង​ធ្វើ​ការ​ខ្ញៀវ ។
    - កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរ​អស់​កម្ម : គាត់​ស្លាប់​ដោយ​កម្មក្ខ័យ​របស់​គាត់ ។
    - កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់​កើត​អំពី​កម្ម គឺ​ខ្យល់​ដែល​បក់​ក្នុង​ឧទរ​មាតា​កាល​ប្រសូត​បុត្រ ខ្យល់​នេះ​ហើយ​ ដែល​បក់​នាំ​កូន​ឲ្យ​ប្រសូត​ចេញ​ចាក​ផ្ទៃ​មាតា ។
    - កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុ​ជា​ទី​តម្កល់​នៃ​បរិកម្ម : ចម្រើន​កម្មដ្ឋាន ។
    - កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយ​នៃ​ការងារ, ការ​វិនាស​ខូច ខាត​ការងារ; អន្តរាយ​ព្រោះ​កម្ម ។
    - កម្មន្តសាល (--តៈ--សាល) ន. (បា.) សាល​នៃ​ការងារ, រោង​សម្រាប់​ធ្វើ​ការ​របរ​ផ្សេង​ៗ ។
    - កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លង​នៃ​កម្ម គឺ​ដំណើរ​របស់​អំពើ​អាក្រក់ ឬ ល្អ​ដែល​សត្វ​លោក​ធ្វើ​ដោយ កាយ វាចា ចិត្ត; ខាង​អាក្រក់​ហៅ​ថា អកុសល​កម្មបថ មាន ១០ យ៉ាង, ខាង​ល្អ​ហៅ​ថា កុសល​កម្មបថ មាន ១០ យ៉ាង ។
    - កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការ​រវល់, កង្វល់​ដោយ​ការងារ, ការ​ជាប់​ចំពាក់​ដោយ​កិច្ច​ការ​ផ្សេង​ៗ ។
    - កម្ម​វត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿង​នៃ​ការងារ; សេចក្ដី​បំព្រួញ​រឿង​ក្នុង​សំបុត្រ​ស្នាម​ផ្សេង​ៗ ដើម្បី​ឲ្យ​ដឹង​ថា​ជា រឿង​នេះ រឿង​នោះ : សំបុត្រ​ជា​ផ្លូវ​ការ ច្រើន​តែ​មាន​កម្ម​វត្ថុ ។
    - កម្ម​វាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះ​វាចក​មួយ​ក្នុង​វេយ្យាករណ៍​បាលី។
    - កម្ម​វាចា ន. (បា.) ពាក្យ​សម្រាប់​សូត្រ​ប្រកាស​ជំនុំ​សង្ឃ ឲ្យ​ដឹង​ក្នុង​កិច្ច​ជា​សង្ឃ​កម្ម​ផេ្សង​ៗ តាម​វិនយប្ប-ញ្ញត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា : សូត្រ​កម្ម​វាចា ។
    - កម្ម​វាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្ម​វាចកាចរិយ, កម្ម​វាចាចរិយ) ភិក្ខុ​ជា​អាចារ្យ អ្នក​សូត្រ​នូវ​កម្ម​វាចា (លោក​គ្រូ​សូត្រ) ។ កម្ម​វិធី ន. (បា. --វិធី) របៀប ឬ​បែប​ផែន​នៃ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ : កម្ម​វិធី​បុណ្យ ។
    - កម្ម​វិបាក ន. (បា.) ផល​របស់​កម្ម : ទទួល​កម្ម​វិបាក ។
    - កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿ​ចំពោះ​កម្ម, សេចក្ដី​ជឿ​នូវ​អំពើ​ដែល​ត្រូវ​ធ្វើ ។
    - កម្ម​សិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុ​ដែល​សម្រេច​តាម​អំណាច​ច្បាប់​ថា​ជា​របស់​ខ្លួន​ដាច់​ស្រេច​ហើយ, មុខ​ការងារ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​សម្រេច​បាន​មក​លើ​ខ្លួន : ដី​នេះ​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ ។
    - កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែង​ធ្វើ​ការងារ, ទី​ប្រជុំ​នៃ​ការងារ ។
  6. ក្រេជែន ( ន.នាមសព្ទ )
    ឈ្មោះ​លទ្ធិ​សាសនា​កើត​នៅ​ក្រុង បេថ្លេអេម (Bethleem) ប្រទេស​ប៉ាឡេស្ទីន (Palestine) ក្នុង​រវាង​ពុទ្ធសករាជ ៥៤៤ (ឆ្នាំ រកា ត្រីស័ក) ។ សព្វ​ថ្ងៃ​ហៅ​សាសនា​យេស៊ូគ្រិស្ត ។
  7. ខ្នុរ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ មាន​ផ្លែ​ជា​អាហារ ខ្លឹម​ប្រើ​ស្ងោរ​យក​ទឹក​ជ្រលក់​សំពត់​ចីវរ​អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ខ្នុរ​មាន​ច្រើន​យ៉ាង​គឺ ខ្នុរ​ណាំង សាច់​រឹង, ខ្នុរ​បាយ​ស្រា សាច់​ជ្រាយ ជាដើម ។
  8. តាបស ( ន.នាមសព្ទ ) [--បស់ ]
    អ្នក​បួស​ខាង​ក្រៅ​ពុទ្ធ​សាសនា គាន់​ព្រហ្មណចរិយធម៌ វៀរ​ចាក​មេថុនធម្ម ប្រព្រឹត្ត​កាន់​តបៈ (ឥសី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង ។
  9. ដារ ( ន.នាមសព្ទ )
    (តារ “ដំណើរ​ឆ្លង, ការ​ឆ្លង”) ឈ្មោះ​បុណ្យ​តូច​ម្យ៉ាង​ក្នុង​ពុទ្ធ​សាសនា ជា​បុណ្យ​ទក្ខិណានុប្បទាន, ទាយក​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​សូត្រ​សត្តប្បករណាភិធម្ម និង​តិរោកុឌ្ឌសូត្រ ហើយ​គេ​រាប់​បាត្រ​រួច ឧទ្ទិស​ចំណែក​បុណ្យ ជូន​ទៅ​បុព្វបេតបុគ្គល​ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក​ហើយ : ធ្វើ​បុណ្យ​ដារ, និមន្ត​លោក​ដារ ។
  10. តិរច្ឆានកថា ( ន.នាមសព្ទ ) [តិរ៉័ចឆាន៉ៈកៈថា]
    សម្ដី​ទទឹង​ផ្លូវ​ធម៌​របស់​សប្បុរស... : ក្នុង​វិន័យ​ខាង​ព្រះ​ពុទ្ធ​សាសនា មាន​ពុទ្ធប្បញ្ញតិ្ត​ហាម​ពួក​បព្វជិត​មិន​ឲ្យ​ពោល​តិរច្ឆាន​កថា ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សាសនា ( n ) [saasnaa, saasaʔnaa]   - detail »
    religion
Headley's Khmer-English Dictionary Subentry Full Text Search
  1. គ្រិស្តសាសនា [krɨh saasnaa]
    Christianity
  2. ចាលចាញ់ព្រះសាសនា [caal caɲ preah saasnaa]
    to be defrocked
  3. បញ្ចូលសាសនា [bɑɲcool saasnaa]
    to baptize
  4. ប្រកាសសាសនា [prɑkaah saasnaa]
    to proselytize
  5. ពុទ្ធសាសនា [put saasnaa]
    Buddhism
  6. សាមញ្ញសាសនា [saamaɲɲeaʔ saasnaa]
    Buddhism
  7. សាសនាកាតូលិក [saasnaa kaatoolik]
    Catholicism
  8. សាសនាគ្រិស្ត [saasnaa krɨh]
    Christianity
  9. សាសនាព្រាហ្មណ៍ [saasnaa priem]
    Brahmanism, Hinduism
    See:ព្រហ្មញ្ញសាសនា
  10. សាសនាព្រះពុទ្ឋ [saasnaa preah put]
    Buddhism

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar