Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សារាយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. នឿក ( ន.នាមសព្ទ )
    អារក្ស​ទឹក គឺ​ខ្មោច​អារក្ស​ទឹក (ខ្មោច​ទឹក); មាន​ពាក្យ​តំណាល​ថា​ ជួន​កាល​ឃើញ​ដូច​ជា​សំណាញ់ ឬ​ដូច​ជា​សារាយ​អណ្ដែត​ទឹក​មក​ព័ទ្ធ​ព័ន្ធ​មនុស្ស​ក្នុង​ទឹក ពន្លិច​ស្លាប់​ទៅ, បើ​ស្រង់​ខ្មោច​បាន​មក​ ឃើញ​សាច់​ស្លាំង​ឥត​ឈាម; ជួន​កាល​ឃើញ​ជា​រូប​ឯទៀត​ផ្សេង​ៗ; ឮ​ថា​នៅ​ទន្លេ​មេគង្គ ទៅ​ខាង​ខែត្រ​ក្រចេះ, ស្ទឹង​ត្រែង ច្រើន​មាន​រឿង​នេះ, ប៉ុន្តែ​អ្នក​ខ្លះ​ហៅ​ថា សេ, ខ្លះ​ហៅ ខ្មោច​សេ ។
  2. ស័ង្ខ ( ន.នាមសព្ទ ) [សាំង]
    (សង្ខ; ឝង្ខ) ខ្យង​សមុទ្រ​មួយ​បែប គូទ​ស្រួច​មាន​ស្នាម​វិល​ស្រួល សម្បុរ-ស, សម្រាប់​ពួក​បារគូ​ផ្លុំ ឬ​សម្រាប់​ដង​ទឹក​ស័ក្ដិ​សិទ្ធិ​ស្រោច​ក្នុង​ព្រះ​រាជ​ពិធី​ជាដើម : ពួក​បារគូ​ផ្លុំ​ស័ង្ខ, ស្រោច​ទឹក​ក្លស់​ទឹក​ស័ង្ខ​ថ្វាយ ។ ឈ្មោះ​សារាយ​សមុទ្រ​មួយ​ប្រភេទ​ដើម​ល្អិត​ល្វន់​សម្បុរ-ស : សារាយ​ស័ង្ខ  (ហៅ សារាយ​អំបោះ ក៏​បាន) ។
  3. សារាយ ( ន.នាមសព្ទ ) [--រ៉ាយ ]
    វារិជ​ជាតិ​មួយ​ប្រភេទ​ដើម​ល្អិត​ៗ​សៃមម៉ៃ ដុះ​ក្នុង​ទឹក​បឹង, ត្រពាំង​ឬ​ដុះ​នៅ​ថ្ម​ជាដើម​ក្នុង​សមុទ្រ : សារាយ​បឹង, សារាយ​សមុទ្រ ។ សារាយ​សមុទ្រ​មាន ៣ ប្រភេទ គឺ
    - សារាយ​ភ្លុក ដើម​ថ្លោស​ៗ សាច់​រឹង​បន្តិច;
    - សារាយ​ជើង​មាន់ ដើម​ខ្លី​ៗ​បែក​សាងញ៉ាង;
    - សារាយ​អំបោះ ឬ
    - សារាយ​ស័ង្ខ ដើម​ល្អិត​ៗ​ជាង​សារាយ​ឯ​ទៀត សាច់​ទន់​ល្មៃ​សម្បុរ-ស ។ សារាយ​សមុទ្រ​ទាំង ៣ ប្រភេទ​នេះ ប្រើ​ការ​ញាំ​ជា​ម្ហូប​ក៏​បាន ស្ងោរ​ឲ្យ​រលួយ​ធ្វើ​ជា​ចាហួយ​ប្រើ​ជា​បង្អែម​ក៏​បាន : ញាំ​សារាយ, ចាហួយ​សារាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេវាល និង សេវាល​ជាតិ ផង) ។
  4. សារាយអណ្តែត ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​បុរាណ​ខ្មែរ​មួយ​មេ : ភ្លេង​សារាយ​អណ្តែត (សម្រាប់​លេង​បឹង​ក្នុង​ពេល​ចំណេញ​វស្សា ជា​ពួក​ជា​មួយ​នឹង​ភ្លេង​សំពៅ​ថយ, ភ្លេង​អុំ​ទូក) ។
  5. សេវាល ( ន.នាមសព្ទ ) [--វ៉ាល]
    (ប្រើ​ជា សេផាលិកា ក៏​មាន; ឝេវាល ឬ ឝៃវល, ជា ឝេផាលិកា ក៏​មាន) សារាយ; ចក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្លួន​ប្អូន​ដូច​សេវាល ព្រះ​ភូបាល​ដូច​កល់​វាត អាច​បក់​ប្អូន​ឲ្យ​ឃ្លាត ចេញ​ទៅ​ឆ្ងាយ​ក៏​សឹង​បាន (ប្រើ​ជា សេផាលិកា ក៏​បាន) ។
    - សេវាល​ជាតិ (--វ៉ាល៉ៈជាត) វារិជ​ជាត​ពួក​អណ្តែត​ទឹក​មាន​សារាយ, ចក​ជាដើម ។
Headley's Khmer-English Dictionary Full Text Search
  1. សារាយ ( n ) [saaraay]   - detail »
    algae, seaweed
  2. សារាយ ( n ) [saaraay]   - detail »
    ornamental wooden valance around house eaves
  3. សារាយ ( n ) [saaraay]   - detail »
    inclusions, imperfections (in gems, esp. emeralds, believed to be lucky)
  4. សារាយ ( n ) [saaraay]   - detail »
    ancient Cambodian musical composition played at the end of Buddhist Lenten period

    Reference: សារាយ​អណ្ដែត
Headley's Khmer-English Dictionary Subentry Full Text Search
  1. សារាយជើងមាន់ [saaraay cəəŋ moan]
    kind of edible seaweed / algae
  2. សារាយថ្ម [saaraay tmɑɑ]
    kind of edible algae or seaweed
  3. សារាយបឹង [saaraay bəŋ]
    kind of algae or seaweed
  4. សារាយពោះក្របី [saaraay pʊəh krɑbəy]
    kind of inedible seaweed
  5. សារាយភ្លុក [saaraay pluk]
    kind of large tough seaweed
  6. សារាយស័ង្ខ [saaraay saŋ]
    See:សារាយអំបោះ
  7. សារាយអំបោះ [saaraay ʔɑmbɑh]
    kind of pale green / white seaweed


Prohok Solutions @2017 : Learn Khmer | Khmer Calendar