Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សមុទ្រ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ឆៀវ ( ន.នាមសព្ទ )
    ឈ្មោះ​ខ្យង​សមុទ្រ​មួយ​ប្រភេទ មាន​ស្នូក​តូច​កំប៉ាត មាន​កន្ទុយ សម្បុរ​ដូច​ក្ដាម ។
  2. កែប ( ន.នាមសព្ទ )
    ឈ្មោះ​ក្រុង​មួយ​នៅ​មាត់​សមុទ្រ ជា​ក្រុង​ទំនើប ដែល​ពួក​ជនានុជន​ចូល​ចិត្ត​ទៅ​ទស្សនា សម្រាក កម្សាន្ត (ហៅ បុរី​កែប) ។
  3. កៀន ( ន.នាមសព្ទ )
    ញោច ឬ ឈូង​តូច : កៀន​សមុទ្រ ។
    - កន្លៀត : កៀន​ជញ្ជាំង ។ ឈ្មោះ​ក្អម​តូច​ៗ ធ្វើ​នៅ​ភូមិ​កៀន ក្នុង​ស្រុក​កណ្ដាល​ស្ទឹង, សម្រាប់​ដាក់​ស្ករ​ត្នោត : ក្អម​កៀន ។
  4. កោះកុង ( ន.នាមសព្ទ )
    ឈ្មោះ​ខែត្រ​មួយ​របស់​កម្ពុជ​រដ្ឋ ឋិត​នៅ​ប្រទល់​ឈូង​សមុទ្រ​ប្រទេស​ថៃ ។ កាល​ពី​ដើម​មក កោះកុង ជា​ស្រុក​មួយ​នៅ​ក្នុង​ខែត្រ​កំពត, បាន​បំបែក​ចេញ​ពី​ខែត្រ​នេះ ហើយ​តែងតាំង​ជា​ខែត្រ​មួយ ដាច់​ដោយ​ឡែក ក្នុង គ. ស. ១៩៥៨ (ព្រះ​រាជ​ក្រម​លេខ ២៤៦-នស ចុះ​ថ្ងៃ​ទី ១៣ មករា ១៩៥៨) : ខែត្រ​កោះកុង ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​លូត​លាស់​ចម្រើន​ច្រើន​ណាស់ ។
  5. កំពត ( ន.នាមសព្ទ )
    ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជ​រដ្ឋ ជាប់​នឹង​មាត់​សមុទ្រ មាន​ព្រំ​ប្រទល់​ជាប់​នឹង​ខែត្រ
    - កោះកុង : ខែត្រ​កំពត ។
  6. ក្រាស ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​សិត​សក់ មាន​ធ្មេញ​ច្រើន​ដូច​ជា​ស្និត តែ​ធំ​ៗ ជាង​ស្និត ។ ឈ្មោះ​អណ្ដើក​សមុទ្រ​មួយ​ប្រភេទ ស្នូក​មាន​ពណ៌​ថ្លា ធ្វើ​ជា​ក្រាស​សិត​​សក់ ឬ ជា​ប្រអប់​ជាដើម ក៏​បាន ។
  7. ដៃ ( ន.នាមសព្ទ )
    អវយវៈ​មនុស្ស​ឬ​សត្វ​ពួក​ខ្លះ សម្រាប់​ចាប់​ពាល់​កាន់​ជាដើម ។ ប្រដាប់​សម្រាប់​ចាប់​រវៃឬ​បង្វិល​ក៏​ហៅ ដៃ ដែរ :
    - ដៃរ​ហាត់, ដៃ​ត្បាល់​កិន, ដៃ​ស្នា ។ ប្រដាប់​សម្រាប់​ចាប់​ក្បាល​ចង្កូត​ក៏​ហៅ​ដៃ ដែរ :
    - ដៃ​ចង្កូត ។ មែក​ឫស្សី​ក៏​ហៅ ដៃ ដែរ :
    - ដៃ​ននោង, ដៃ​ត្រឡាច ។ ព្រៃក, ស្ទឹង, ទន្លេ, សមុទ្រ ដែល​លយ​វែង​ចូល​មក​ក្នុង​ដី ក៏​ហៅ ដៃ ដែរ :
    - ដៃ​ស្ទឹង, ដៃ​ទន្លេ, ដៃ​សមុទ្រ ។ល។
  8. ដៃ​រគៀម ( ន.នាមសព្ទ )
    កែវ​ស្ល​កើត​ពី​ជ័រ​ឈើ ដែល​ស្រក់​ទៅ​ក្នុង​ដី, ឬ​ខ្សាច់​ឆ្នេរ​សមុទ្រ : ចិញ្ចៀន​ដៃ​រគៀម ។
  9. ត្រីវិស័យ ( ន.នាមសព្ទ )
    ប្រដាប់​មួយ​ប្រភេទ រង្វង់​មុខ​ស្រដៀង​នឹង​នាឡិកា មាន​ទ្រនិច​វិល​ចង្អុល​ទៅ​ទិស​ខាង​ជើង​ជា​និច្ច​សម្រាប់​អ្នក​ដំណើរ​ប្រើ​មើល​កុំ​ឲ្យ​វង្វេង​ច្រឡំ​ទិស : ត្រី​វិស័យ​ជា​វត្ថុ​ចាំបាច់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ឬ តាម​តំបន់​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់ (ចិន​ជា​អ្នក​បង្កើត​ត្រីវិស័យ​នេះ​មុន​គេ) ។ ហៅ ត្រីវិស័យ ដូច្នេះ ទំនង​ជា​មក​ពី​មាន​អាការ​ដូច​ត្រី​ទេ​ដឹង ? ព្រោះ​ទ្រនិច​សម្រាប់​ចង្អុល​ទិស​កាល​ណា​គេ​ចាប់​កាន់​ប៉ះ​ត្រូវ​តួ​របស់​វា, វា​តែង​កម្រើក​រលាស់​ញ័រ​ៗ ដូច​អាការ​ត្រី​បង្រះ​ឬ​ហែល​ទឹក ។
  10. ទេសភាព ( ន.នាមសព្ទ ) [ទេសៈ--]
    (--ភាវ) ភាព​របស់​ប្រទេស, បែប​ភាព​របស់​ស្រុក​ភូមិ ដែល​ប្រកប​ដោយ​ធម្មជាតិ គឺ ទឹក ដី ព្រៃ​ព្រឹក្សា ជាដើម : ទេសភាព​មាត់​សមុទ្រ​គួរ​ឲ្យ​ពិត​ពិល​រមិល​មើល​ពន់ពេក ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សមុទ្ទ   - detail »
    See:សមុទ្រ
  2. សមុទ្រ ( n ) [saʔmot, saʔmottreaʔ-]   - detail »
    sea, ocean
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្របីសមុទ្រ [krɑbəy saʔmot~saʔmottreaʔ-]
    seal (the mammal)
  2. ខ្ពបសមុទ្រ [kpɔɔp saʔmot~saʔmottreaʔ-]
    lagoon
  3. កៀនសមុទ្រ [kien saʔmot~saʔmottreaʔ-]
    small bay
  4. ខ្ញែរសមុទ្រ [kɲae saʔmot~saʔmottreaʔ-]
    jelly fish
  5. ចោរសមុទ្រ [cao saʔmot~saʔmottreaʔ-]
    pirate
  6. ឆ្នេរសមុទ្រ [cneɛ saʔmot~saʔmottreaʔ-]
    beach, seashore, coast (line)
  7. ឆ្នេរសមុទ្រ [cneɛ saʔmot~saʔmottreaʔ-]
    seashore, beach
  8. ច្រកសមុទ្រ [crɑɑk saʔmot~saʔmottreaʔ-]
    strait
  9. ឆកសមុទ្រ [cʰɑɑk saʔmot~saʔmottreaʔ-]
    bay, gulf
  10. ឈូងសមុទ្រ [cʰuuŋ saʔmot~saʔmottreaʔ-]
    gulf (of an ocean)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar