Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សកម្ម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដល់ ( អា. និ.អាយតនិបាត )
    ចំពោះ, ឆ្ពោះ​ត្រង់, សំដៅ​ឆ្ពោះ, ដែល​ផ្គង​ឆ្ពោះ; ដូច​ជា ពី​ម្សិល​មិញ​ខ្ញុំ​បាន​ឲ្យ​ប្រាក់​មួយ​រយ​រៀល​ដល់​វា​ហើយ; ខ្ញុំ​នឹក​ដល់​ម្ដាយ​ខ្ញុំ​ណាស់; គេ​ឲ្យ​ទាន​ដល់​ពួក​ស្មូម ។ សម្រាប់​ព្រះ​មហា​ក្សត្រិយ៍ និង​ឥស្សរ​ជន​ឯទៀត​ៗ, ត្រង់​ពាក្យ ដល់ នេះ ត្រូវ​ប្រើ​ពាក្យ​
    - ចំពោះ ឬ - ឆ្ពោះ ជា​ជំនួស : សូម​ថ្វាយ​សាធុការ​ចំពោះ​ព្រះ​ករុណា ជា​ម្ចាស់​ជីវិត​លើ​ត្បូង...; សូម​ជូន​ពរ​ចំពោះ​អស់​លោក... ។ ដរាប​ទៅ​ទល់​នឹង : ចាំ​ដល់​ថ្ងៃ​ស្អែក​សឹម​យើង​ទៅ។ ចុះ​ដល់​ទៅ​អង្កាល់ ? ចាំ​ដល់​ទៅ​អង្កាល់​ក៏​បាន !; ចុះ​ស៊ី​ដល់​ណា​ទៅ​ទៀត ? ។ ល។ មួយ​ទៀត, ត្រង់​កន្លែង អា. និ. នៃ, កុំ​ប្រើ​ពាក្យ​ ដល់ ឧ. ព្រះ​អង្គ​ជា​ម្លប់​ដ៏​ត្រជាក់ ដល់​ប្រជា​ពលរដ្ឋ​ទាំងពួង; ត្រូវ​ប្រើ​ថា : ព្រះ​អង្គ​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជា​ពលរដ្ឋ​ទាំងពួង ដូច្នេះ​វិញ ដ្បិត នៃ ស្មើ​គ្នា​នឹង របស់ (ជា​ម្លប់​របស់)... ។ល។ គួរ​ពិនិត្យ​ឲ្យ​ហ្មត់ចត់ កុំ​ប្រើ​ដោយ​ច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយ​អាស្រ័យ​សកម្ម​កិរិយា, អកម្ម​កិរិយា និង​សកម្មាកម្មកិរិយា ជាដើម ជា​គោល​ផង​ជា​ដរាប ។
  2. ផង​ដែរ ( និ.និបាតសព្ទ )
    ពាក្យ​នេះ​សំឡឹង​សេចក្ដី​ខាង​ដើម មាន​ន័យ​ថា សកម្ម​ភាព​សេចក្ដី​ខាង​ចុង​ដូច​សកម្ម​ភាព​សេចក្ដី​ខាង​ដើម ។ ឧ. ខ្ញុំ​នៅ​ភ្នំពេញ​អ្នក​ក៏​នៅ​ភ្នំពេញ​ផង​ដែរ ។ ឬ​ប្រើ​សម្រាប់​បន្ថែម​នៅ​លើ​សេចក្ដី​ខាង​ដើម ។ ឧ. ភេ​ជា​សត្វ​ហែល​ទឹក និង​ជា​សត្វ​ស៊ី​ត្រី​ផង​ដែរ ។
  3. សកម្ម ( គុ.គុនសព្ទ ) [សៈកាំ ]
    ដែល​ប្រកប​ដោយ​កម្ម, ដែល​ប្រព្រឹត្ត​ទៅ​មួយ​អន្លើ​ដោយ​កម្ម; ដែល​ទាក់ទង​ដោយ​ការងារ, ដែល​នៅ​មិន​ស្ងៀម, ដែល​ចេះ​តែ​មាន​ដំណើរ​រវើក​រសិប​ជានិច្ច (បារ. Actif) ។
  4. សកម្មកិរិយា ( ន.នាមសព្ទ ) [សៈក័ម-ម៉ៈ កិរ៉ិយា ]
    (សកម៌ក្រិយា) កិរិយា​សព្ទ​ប្រកប​ដោយ​កម្ម គឺ​កិរិយា​សព្ទ​ដែល​កាល​ណា​និយាយ ត្រូវ​ស្រែក​ហៅ​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង, ដូច​ជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម : ធ្វើ​ការ, ស៊ី​បាយ,ទទួល​សំបុត្រ​ វាយ​ស្គរ, បិទ​ទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជា កម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែល​ជា សកម្ម​កិរិយា; ហៅ​ថា សកម្ម​ធាតុ ក៏​បាន (ព. វ.) ។ ព. ផ្ទ. អកម្ម​កិរិយា ។
  5. សកម្មធាតុ ( ន.នាមសព្ទ ) [សៈក័ម-ម៉ៈ ធាត ]
    (សកម៌--) ធាតុ គឺ​មូល​ឬ​ឫស​ដើម​របស់​កិរិយា​សព្ទ​ប្រកប​ដោយ​កម្ម, កាល​ណា​និយាយ ត្រូវ​ដាក់​ពាក្យ​ជា​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង (ដូច​គ្នា​នឹង សកម្ម​កិរិយា ដែរ ។ ព. វ. ) ។ ព. ផ្ទ. អកម្ម​ធាតុ ។
  6. សកម្មភាព ( ន.នាមសព្ទ ) [សៈកាំម៉ៈ ភាប ]
    (--ភាវ) ភាព​ដែល​ប្រកប​ដោយ​កម្ម; ដំណើរ​ដែល​មាន​កិច្ច​ការ​ប្រព្រឹត្ត​ទៅ​ជានិច្ច, ការ​កម្រើក​រវើក​ឥត​ឈប់​ឈរ, ការ​បំពេញ​មុខ​ការ​ងារ​ផ្សេង​ៗ,.... : ធ្វើ​សកម្ម​ភាព, បំពេញ​សកម្ម​ភាព (បារ. Activité) ។
  7. សកម្មាកម្មកិរិយា ( ន.នាមសព្ទ ) [សៈក័ម-ម៉ា ក័ម-ម៉ៈ កិរ៉ិយា ]
    ព. វ. កិរិយា​សព្ទ​រូប​តែ​មួយ​ដដែល​ជា​សកម្ម​ក៏​បាន​ជា​អកម្ម​ក៏​បាន, ប្រកប ជា​សកម្ម : សព្វ​ថ្ងៃ​ឯង​ប្រកប​នូវ​ការ​របរ​អ្វី ? (ប្រកប​ការ​របរ​អ្វី ?) --ខ្ញុំ​បាទ​ប្រកប​នូវ​កសិកម្ម (ប្រកប​ការ​ស្រែ​ចម្ការ) ។ល។ ប្រកប ជា​អកម្ម : សូម​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សុខ​ភាព​និង​វឌ្ឍន​ភាព​ជា​និច្ច​និរន្តរ៍ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកម្ម​កិរិយា និង​អកម្ម​កិរិយា ទៀត​ផង) ។
  8. អកម្មកិរិយា ( ន.នាមសព្ទ ) [អៈក័ម-ម៉ៈកិ-រ៉ិយ៉ា]
    (អកម៌ក្រិយា) កិរិយា​សព្ទ​ដែល​កាល​ណា​និយាយ​មិន​បាច់​ដាក់​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង​ទេ, ដូច​ជា ដេក, ដួល, ឈរ, អង្គុយ ជាដើម : ដេក​លើ​គ្រែ, ដួល​លើ​ផែន​ដី, ឈរ​លើ​រាន​ហាល, អង្គុយ​ក្នុង​បន្ទប់; ហៅ អកម្ម​ធាតុ ក៏​បាន (ព. វ.) ។ ព. ផ្ទ. សកម្ម​កិរិយា, សកម្ម​ធាតុ ។
  9. អកម្មធាតុ ( ន.នាមសព្ទ ) [អៈក័ម-ម៉ៈធាត]
    (អកម៌--) មូល​ឬ​ឫស​ដើម​នៃ​កិរិយា​សព្ទ​ដែល​មិន​មាន​កម្ម (ព. វ.) ។ ព. ផ្ទ. សកម្ម​ធាតុ  (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អកម្ម​កិរិយា>អកម្ម​កិរិយា ទៀត​ផង) ។
  10. អំពើ ( ន.នាមសព្ទ )
    ការ​ដែល​ធ្វើ, អ្វី​ៗ​ដែល​ត្រូវ​ធ្វើ (កម្ម) : អំពើ​ល្អ, អំពើ​អាក្រក់ ។ កិរិយា​សព្ទ​ប្រាប់​អំពើ សកម្ម​កិរិយា ។ មាន​អំពើ មាន​ប្រយោជន៍; ដែល​មាន​ការ​ធ្វើ (ព. ផ្ទ. ឥត​អំពើ) ។ ឥត​អំពើ (មើល​ក្នុង​ពាក្យ ឥត) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ពន្យល់​ពី​ពាក្យ អំពើ ថា : ពាក្យ​ថា​អំពើ កើត​មក​ពី​ធ្វើ បាលី​ហៅ​កម្ម ព្រះ​ពុទ្ធ​ប្រាប់​ថា ត្រូវ​សត្វ​ចង​ចាំ សុខ​ទុក្ខ​ស៊ាំទាំ កើត​ពី​អំពើ ។
Headley's Khmer-English Dictionary Full Text Search
  1. សកម្ម ( n ) [saʔkam, saʔkammaʔ-]   - detail »
    assets, credits
  2. សកម្ម ( adj ) [saʔkam, saʔkammaʔ-]   - detail »
    to be active, energetic, hard working
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រុមសកម្ម [krom~krommaʔ- saʔkam]
    active service (general term for the group of government officials who do not perform their duties in one specific locality)
  2. គណនីសកម្ម [keaʔnaʔnii saʔkam]
    credit account
  3. ជាសកម្ម [cie saʔkam]
    actively
  4. ធ្យូងសកម្ម [tyuuŋ~kcuuŋ saʔkam]
    activated charcoal
  5. យ៉ាងសកម្ម [yaaŋ saʔkam]
    actively
  6. វិទ្យុសកម្ម [vittyuʔ saʔkam]
    radioactive
  7. សកម្មករ [saʔkam kɑɑ]
    See:សកម្មជន
  8. សកម្មកិរិយា [saʔkam keʔriʔyaa]
    transitive verb
  9. សកម្មកិរិយាសព្ទ [saʔkam keʔriʔyaa sap]
    transitive verb
  10. សកម្មជន [saʔkam cɔɔn]
    activist; one who is active (e.g. in an organization)
    See:អ្នកសកម្មនិយម

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar