Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វិស្សកម្ម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទេវ ( ន.នាមសព្ទ ) [ទេវៈ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈ​បពិត្រ​ព្រះ​សម្មតិ​ទេព​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ ! រី​ប្រទេស​ដែល​បាន​សុខ​ស្បើយ​ឥត​មាន​ទុក្ខ​ភ័យ ទាំង​នេះ​ក៏​ដោយសារ​ព្រះ​តេជះ​សម្ភារ​បារមី​ទសពិធ​រាជធម៌​នៃ​ព្រះ​អង្គ ! (ព. ទេ. ប្រែ​រយ​បុរាណ) ។
    - ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
    - ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
    - ទេវតា​ពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿង​បូជា​ចំពោះ​ទេវតា ។ ទេវតា​ពលី​មាន ២ យ៉ាង គឺ ១- ខាង​ពុទ្ធ​សាសនា​ប្រើ​ឧទ្ទិស ចំណែក​បុណ្យ​ជូន​ចំពោះ​ទេវតា; ២- ខាង​លទ្ធិ​ខ្លះ​ក្រៅ​ពី ពុទ្ធ​សាសនា ប្រើ​បូជា​វត្ថុ​ផ្សេង​ៗ​មាន​ភោជនាហារ​ជាដើម ចំពោះ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀត​ផង) ។
    - ទេវទូត ន. (សំ. បា.) បម្រើ​របស់​ទេវតា, ទេវតា​អ្នក​ទទួល​ខ្លួន​បម្រើ​សម្រេច​កិច្ចការ​អ្វី​ម្យ៉ាង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
    - ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតា​របស់​ទេវតា ឬ​ទេវតា​កន្លង​លើស​អស់​ទេវតា (ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ព្រហ្ម) ។
    - ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌​សម្រាប់​ទេវតា ឬ​ធម៌​សម្រាប់​ធ្វើ​បុគ្គល​ឲ្យ​បាន​ជា​ទេវតា; ទេវធម៌​មាន ២ យ៉ាង គឺ ហិរិ សេចក្ដី​ខ្មាស​អំពើ​អាក្រក់; ឱត្តប្បៈ សេចក្ដី​រាង​ចាល​រអា​នឹង​អំពើ​អាក្រក់ : មនុស្ស​មាន​ហិរិ​និង​ឱត្តប្បៈ ហៅ​ថា អ្នក​មាន​ទេវធម៌ ។
    - ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
    - ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រី​អ្នក​ក្រុង; ស្រ្តី​អ្នក​ឈ្លាស​ខាង​ឧបាយ​ល្បួង...”) ឈ្មោះ​អក្សរ​មួយ​បែប​របស់​ពួក​ព្រាហ្មណ៍​ក្នុង​ប្រទេស​ឥណ្ឌា មាន​តាំង​ពី​យូរ​អង្វែង​ហើយ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ, សម្រាប់​កត់ត្រា​ភាសា​សំស្ក្រឹត : អក្សរ​ទេវនាគរី ។
    - ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
    - ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
    - ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
    - ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដី​បង្គាប់​របស់​ទេវតា : ព្រះ​ឥន្ទ្រ​ទ្រង់​មាន​ទេវបញ្ជា​ទៅ​នឹង​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យ​ចុះ​មក​និម្មិត​អាស្រម​ថ្វាយ​ព្រះ​វេស្សន្តរ ។
    - ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតា​ប្រុស ។
    - ទេវបុត្រ (ទេវៈបុត) ន. ដូច​គ្នា​នឹង ទេវបុត្ត ដែរ ។
    - ទេវភូត (ទេវៈ--) ន. (បា.) ពួក​ភូត (សត្វ) គឺ​ទេព្តា; ទេព្តា​ទុក​ដូច​ជា​ពួក​ភូត ។
    - ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេច​នៃ​ទេវតា ឬ​ទេវតា​ជា​ស្ដេច; ព្រះ​ឥន្រ្ទ ។
    - ទេវរូប (ទេវៈ--) ន. (សំ.បា.) រូប​ទេវតា; រូប​ប្រៀប​ដោយ​រូប​ទេពតា ។
    - ទេវលោក (ទេវៈ--) ន. (សំ. បា.) លោក​ជា​ទីនៅ​នៃ​ពួក​ទេវតា, ស្ថាន​សួគ៌ ។
    - ទេវវិមាន (ទេវៈ--) ន. ដូច​គ្នា​នឹង ទេពវិមាន ។
    - ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅ​របស់​ទេវតា ។ ប្រាសាទ, អាស្រម, រោង​តម្កល់​ទេវរូប​តាម​សណ្ដាប់​ពួក​ព្រាហ្មណ៍ ។
    - ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិ​របស់​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
    - ទេវា ដូច​គ្នា​នឹង
    - ទេពា ។
    - ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាព​នៃ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
    - ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅ​ទេវតា (ដូច​គ្នា​នឹង ទេវស្ថាន ដែរ) ។
    - ទេវាយុធ (--យុត) ន. (សំ.) អាវុធ​របស់​ទេវតា គឺ​ឥន្ទធនូ ។
    - ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការ​វិនិច្ឆ័យ​របស់​ទេវតា”) ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ឲ្យ​ឈ្មោះ​ប្រាសាទ​ជា​ស្ថាន​សម្រាប់​ប្រជុំ​ធំ នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ចតុម្មុខ ជា​ប្រាសាទ​ដែល​តម្កល់​ស្វេត្រឆត្រ​ធំ​សម្រាប់​រាជ្យ : ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ ឬ​ប្រាសាទ​ទេវាវិនិច្ឆ័យ ។
  2. បណ្ឌុ​កម្ពល​សិលា ( ន.នាមសព្ទ ) [ប័ន-ឌុក័ម-ពៈលៈសិល៉ា]
    (បាណ្ឌុ​កម្ពល​ឝិលា) ថ្ម​មាន​សម្បុរ​ដូច​សំពត់​កម្ពល​លឿង​ទុំ; ជា​ឈ្មោះ​ថ្ម​ទិព្វ​ជា​អាសនៈ​នៃ​ព្រះ​ឥន្ទ​នា​ឋាន​ត្រ័យត្រិង្ស​សួគ៌ ។ មាន​តំណាល​ក្នុង​គម្ពីរ​ខាង​ពុទ្ធ​សាសនា​ថា កាល​បើ​ព្រះ​ឥន្ទ​ត្រូវ​ការ​គង់​កំសាន្ត​មួយ​ដង​មួយ​កាល​លើ​ផ្ទៃ​ថ្ម​ទិព្វ​នេះ ផ្ទៃ​នៃ​សិលាសនៈ​នេះ​ទ្រុឌ​ផត​ចុះ​ត្រឹម​ពាក់​កណ្ដាល​ព្រះ​កាយ, កាល​ព្រះ​ឥន្ទ​ទ្រង់​ក្រោក​ពី​ទី​នេះ ផ្ទៃ​នៃ​អាសនៈ​នេះ ក៏​ប៉ោង​រាប​ស្មើ​ដូច​ប្រក្រតី​ឡើង​វិញ; កាល​បើ​មាន​ហេតុ​អ្វី​មួយ​ប្លែក​គួរ​ឲ្យ​ព្រះ​ឥន្ទ​រំពឹង​មើល, ផ្ទៃ​នៃ​សិលាសនៈ​ទិព្វ​នេះ ក៏​រឹង​ក្ដៅ​ឧណ្ហ​ៗ​ខុស​ពី​កាល​សព្វ​ដង​ដែល​ឥត​ហេតុ, ព្រះ​ឥន្ទ​ក៏​រំពឹង​ភ្លាម​រក​ហេតុ​ប្លែក​នេះ, លុះ​ជ្រាប​ហើយ ក៏​ស្ដេច​យាង​ចុះ​ពី​ឋាន​ត្រ័យត្រិង្ស​ភ្លាម​មក​កាន់​ឋាន​មនុស្ស​ឆ្ពោះ​ត្រង់​ទី​ដែល​ព្រះ​អង្គ​ត្រូវ​បំពេញ​ករណី​កិច្ច​នោះ; ឬ​ជួន​កាល​ទ្រង់​មាន​ព្រះ​បញ្ជា​ឲ្យ​វិស្សកម្ម​ទេវ​បុត្រ ចុះ​មក​បំពេញ​កិច្ច​ជា​តំណាង​ព្រះ​អង្គ...។
  3. ពិស្ណុការ ( ន.នាមសព្ទ ) [ពិស-ស្ណុកា, ឬ ត. ទ. ពឹស-ស្ណុកា ឬ ពឹស-កា]
    ពាក្យ​ហៅ​ឃ្លាត​ក្លាយ​មក​អំពី បា. វិស្សកម្ម, សំ. វិឝ្វកម៌ន៑ ដែល​ជា​នាម​នៃ​ទេវតា​អ្នក​មាន​ចំណេះ​ខាង​ការ​ជាង​ជា​អ្នក​សម្រេច​កិច្ចការ​ថ្វាយ​ព្រះ​ឥន្រ្ទ​ដែល​ធ្លាប់​ហៅ​ថា ព្រះ​វិស្សកម្ម ។ ពួក​ជាង​ពី​បុរាណ​ច្រើន​ជឿ​ថា ទេវតា​នោះ​ជា​គ្រូ​ធំ​លើ​ជាង​ទាំងឡាយ, ព្រោះ​ហេតុ​នោះ បាន​ជា​ហៅ​រណ្ដាប់​ជា​ទ្រនឹប​ជាង ឬ​ទ្រនឹប​គ្រូ​ថា រៀប​ព្រះ​ពិស្ណុការ...។
  4. វិស្វករ ( ន.នាមសព្ទ ) [វិះ-ស្វៈក]
    (វិឝ្វ “ទាំងអស់, ទាំងមូល; ទួទៅ; គ្រប់​មុខ, សព្វ​គ្រប់, គ្រប់​យ៉ាង” + ករ “ធ្វើ; អ្នក​ធ្វើ”) អ្នក​ធ្វើ​ការ​ទួទៅ ។ ប្រើ​ដោយ​សន្មតិ​សំដៅ​សេចក្ដី​ចំពោះ “អធិបតី​អ្នក​សម្រេច​ការ​ហត្ថ​កម្ម​ទួទៅ​និង ការ​បច្ចេក​ទេស​ផ្សេង​ៗ មាន​ការ​សង់​ផ្ទះ, សង់​ស្ពាន, លើក​ថ្នល់, ធ្វើ​ផ្លូវ​ជាដើម សម្រាប់​រាជការ​គ្រប់​ប្រទេស (បារ. អ័ងហ៊្សេនីញើរ lngénieur)” : សញ្ញាបត្រ​វិស្វករ; ទី​វិស្វករ; វិស្វករ​ក្រសួង​សាធារណ​ការ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិស្សកម្ម>វិស្សកម្ម និង ពិស្ណុការ ផង) ។
  5. វិស្សកម្ម ( ន.នាមសព្ទ ) [វិះ-សៈក័ម ]
    (វិឝ្វកម៌ន៑ < បា. វិស្ស, សំ. វិឝ្វ “ទាំងអស់, ទាំងមូល, សព្វ​គ្រប់, គ្រប់​មុខ, គ្រប់​យ៉ាង; ទួទៅ” + បា. កម្ម, សំ. កម៌ន៑ “អំពើ, កិច្ច​ការ”) អ្នក​ធ្វើ​កិច្ច​ការ​បាន​គ្រប់​យ៉ាង ។ នាម​ទេវបុត្រ​អ្នក​មាន​ចំណេះ​ខាង​ការ​ជាង​ជា​អ្នក​សម្រេច​កិច្ច​ការ​គ្រប់​យ៉ាង​ថ្វាយ​ព្រះ​ឥន្រ្ទ : ព្រះ​វិស្សកម្ម ឬ ព្រះ​វិស្សកម្ម​ទេវបុត្រ ។ ប្រើ​ក្លាយ​ជា វិស្សុកម្ម ក៏​មាន, គួរ​លែង​ប្រើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិស្វករ>វិស្វករ និង ពិស្ណុការ ផង) ។
Headley's Khmer-English Dictionary Full Text Search
  1. វិស្សកម្ម ( n ) [vihsaʔkam]   - detail »
    Vishvakarma (the divine architect, creator of the universe who presides over all manual labor); engineer


Prohok Solutions @2017 : Learn Khmer | Khmer Calendar