Khmer Dictionary: វិជ្ជាល័យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វិជ្ជា
( ន.នាមសព្ទ )
[វិច-ជា ]
សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ; វេទមន្ត, មន្តអាគម : វិជ្ជាលេខ; វិជ្ជាពេទ្យ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នករៀនទាំងឡាយ ប្រយ័ត្នរាយមាយ ព្រោះក្តីសល់វ៉ល់ ត្រូវខាំមាត់រៀន ចំណេះសាកល ឲ្យត្រាតែដល់ ត្រើយត្រាណវិទ្យា ។ វិទ្យាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់ អាប់ឥតវិជ្ជា មិត្រភ័ក្តិផងគ្នា គេច្រើនមើលងាយ ។ល។
- វិជ្ជាករ ឬ - វិទ្យា-- អ្នកបង្កើតវិជ្ជា; អ្នកចេះ ។
- វិជ្ជាកាម ឬ - វិទ្យា-- អ្នកប្រាថ្នាចំណេះ; អ្នកដែលកំពុងរៀនឲ្យចេះតទៅទៀត ។
- វិជ្ជាការ ឬ - វិទ្យា-- ដូចគ្នានឹង វិជ្ជាករ ឬ វិទ្យាករ ។ តែខ្មែរច្រើនប្រើសំដៅសេចក្ដីថា “មន្ត, មន្តអាគម” : ចេះវិជ្ជាការ, មន្តវិជ្ជាការ ។
- វិជ្ជាកូដ ឬ - វិទ្យា-- កំពូលវិជ្ជា, ចំណេះថ្នាក់ខ្ពស់បំផុត ។
- វិជ្ជាកោដ្ឋ (បា. វិជ្ជា + កោដ្ឋ “ជង្រុក; ឃ្លាំង”; សំ. វិទ្យា + កោឞ្ឋ) ឃ្លាំងចំណេះ (មន្ទីរដាក់គម្ពីរ, សាស្រ្តា, ក្បួន, ច្បាប់) ។
- វិជ្ជាគវេសី ឬ - វិទ្យាគវេសិន (--គៈ--; បា. ឬ សំ. វិទ្យា + គវេឝិន៑) អ្នកស្វែងចំណេះ (បើស្រ្តីជា --គវេសិនី) ។
- វិជ្ជាគរុ ឬ - វិទ្យាគុរុ គ្រូបង្រៀនវិជ្ជា ។
- វិជ្ជាគារ ឬ - វិទ្យាគារ (< វិជ្ជា ឬ វិទ្យា + អគារ “ផ្ទះ, រោង”) រោងរៀនឬសាលារៀន (វេវ. វិជ្ជាមន្ទីរ, វិទ្យាល័យ, វិទ្យាសទ្ម័ន, វិជ្ជាសាលា) ។
- វិទ្យាច័ណ (សំ. --ចណ) ដែលមានល្បីឈ្មោះខាងការចេះដឹង ។
- វិជ្ជាជីវ: (វិជ្ជា + អាជីវ) មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត : វិជ្ជាជីវៈរបស់អ្នករាជការ, ប្រកបវិជ្ជាជីវៈខាងកសិកម្ម ។
- វិជ្ជាឋាន ឬ - វិទ្យាស្ថាន ទីតាំងនៃវិជ្ជា, គ្រឹះស្ថានជាទីស្រាវជ្រាវរិះរកខាងវិទ្យាសាស្រ្ត ឬជាទីសម្រាប់សិក្សារៀនសូត្រនូវចំណេះវិជ្ជាផ្សេងៗ ។
- វិជ្ជាទាន ឬ - វិទ្យា-- ការឲ្យចំណេះ, ការបង្រៀនវិជ្ជា ។
- វិជ្ជាទាយក ឬ - វិទ្យា-- (--យក់) អ្នកឲ្យចំណេះ, អ្នកបង្រៀនវិជ្ជា (បើស្រ្តីជា --ទាយិកា) ។
- វិជ្ជាធន ឬ - វិទ្យា-- (--ធន់) វិជ្ជាដែលទុកជាទ្រព្យ ។
- វិជ្ជាធនី ឬ - វិទ្យាធនិន (--ធៈ--) អ្នកមានវិជ្ជាជាទ្រព្យ ។
- វិជ្ជាធរ ឬ - វិទ្យា-- (ដូចគ្នានឹង ពិទ្យាធរ ដែរ) ។
- វិជ្ជាធរី ឬ - វិទ្យា-- (--ធៈ--) ស្រ្តីអ្នកមានវិជ្ជា; ទេវតាអ្នកប្រសិទ្ធីវិជ្ជា ។
- វិជ្ជាផល ឬ - វិទ្យា-- (--ផល់) ផលប្រយោជន៍ដែលបានអំពីវិជ្ជា ។
- វិជ្ជាពល ឬ - វិទ្យា-- (--ពល់) កម្លាំងរបស់វិជ្ជា។
- វិជ្ជាភូមិ ឬ - វិទ្យា-- (--ភូម) ថ្នាក់វិជ្ជា ។
- វិជ្ជាមទៈ, --ម័ទ ឬ - វិទ្យាមទៈ, --ម័ទ (--មៈទៈ, --ម៉ាត់; បា. វិជ្ជា, សំ. វិទ្យា + មទ “ដែលស្រវឹង; សេចក្ដីស្រវឹង”) ដែលស្រវឹងចំណេះ, ដែលក្អេងក្អាង, ឆ្មើងឆ្មៃ ព្រោះអាងចំណេះ : មនុស្សវិជ្ជាម័ទ ។ សេចក្ដីប្រកាន់មានះថាខ្លួនមានចំណេះ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា វិជ្ជាមទោ, វិជ្ជាមទា ក៏បាន) ។
- វិជ្ជាមន្ទីរ ឬ - វិទ្យា-- រោងរៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ទីរ ផង) ។
- វិជ្ជាម័យ ឬ - វិទ្យា-- ដែលសម្រេចអំពីវិជ្ជា ។
- វិជ្ជាលាភ ឬ - វិទ្យា-- ការបានវិជ្ជា, ការសម្រេចចំណេះ ។
- វិជ្ជាល័យ ឬ - វិទ្យា-- (បា. វិជ្ជា, សំ. វិទ្យា + អាលយ “ផ្ទះ, លំនៅ; កន្លែង”) ឬ - វិទ្យាសទ្ម័ន, វិជ្ជាសាលា ឬ - វិទ្យា-- សាលារៀន, រោងរៀន (វេវ. វិទ្យាគារ, វិទ្យាមន្ទីរ) ។
- វិទ្យាសាស្ត្រ (--សាស; សំ. វិទ្យា + ឝាស្រ្ត) គម្ពីរប្រាប់វិជ្ជាផ្សេងៗ ។ វិជ្ជាមួយប្រភេទ ដែលគេរកឃើញដោយការលៃផ្សំ មានការផ្សំធាតុជាដើម ។
- វិទ្យាស្ថាន (ដូចគ្នានឹង វិជ្ជាឋាន ដែរ) ។
- វិជ្ជាហីនភាព ឬ - វិទ្យា-- ការខ្សត់វិជ្ជា; ដំណើរឥតវិជ្ជា ។ល។ ពាក្យ វិជ្ជា និង វិទ្យា ដែលផ្សំជាមួយនឹងសព្ទដទៃជាសមាសនាមទាំងប៉ុន្មាននេះ កវីងាយនឹងជ្រើសរើសតែងកាព្យបានតាមត្រូវការ, ដូចជាកាព្យថា : អ្នកវិជ្ជាម័ទ ច្រើនតែវិបត្តិ ដោយក្តីមើលងាយ អ្នកចេះផងគ្នា ថាជនសម្ទាយ ព្រោះក្តីមាក់ងាយ គេស្អប់ជុំខ្លួន ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
វិជ្ជាល័យ
[vɨccie -----]
school, institute
-
វិជ្ជាសាលា
[vɨccie saalaa]
See:វិជ្ជាល័យ