Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វឌ្ឍនាការ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ឍ
    ព្យញ្ជនៈ​ទី ៤ ក្នុង​វគ្គ​ទី ៣ ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល​គឺ​មាន​សំឡេង​លាន់​ឮ​ទៅ​ខាង​ក្នុង​ក្បាល​ផ្សេង​ពី​សំឡេង ធ ទន្តជៈ ដែល​មាន​សូរ​ចេញ​ត្រង់​ប្រទល់​ធ្មេញ, សំ. បា. អ. ថ. ឌ្ហៈ ផ្សេង​ពី​សំឡេង ទ្ហៈ ទន្តជៈ, ជា ធនិត​ឃោសៈ របស់ ឌៈ ជា​សិថិល-ឃោសៈ (ត្រូវ​អាន​ថា ឌ៎ៈ ឌ្ហ៎ៈ កុំ​ឲ្យ​ដូច ទៈ ទ្ហៈ) ។ ព្យញ្ជនៈ ឍ នេះ ក្នុង​ភាសា​សំស្រ្កឹត​ឃើញ​មាន​ប្រើ​ជា ដើម​ពាក្យ ឬ មេ​ពាក្យ ខ្លះ តែ​មាន​តិច​ណាស់; ខាង​ភាសា​បាលី មិន​ប្រទះ​ឃើញ​មាន​ប្រើ, បើ​ដាក់​រៀង​ត្រង់​កណ្ដាល​ឬ​ត្រង់​ខាង​ចុង​នៃ​អក្សរ​ឯ​ទៀត​នោះ ឃើញ​មាន​ប្រើ​ក្រែល ដូច​ជា គុណ​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​គុណ; ធន​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​ទ្រព្យ; យស​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​យស; លាភ​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​លាភ; សិរី​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​សិរី; វឌ្ឍនាការ អាការ​នៃ​សេចក្ដី​ចម្រើន; វុឌ្ឍិ សេចក្ដី​ចម្រើន, ការ​ដុះដាល, លូតលាស់; អឌ្ឍ​ចន្ទ ព្រះ​ចន្ទ​មួយ​ចំហៀង; អឌ្ឍ​ភាគ កន្លះ​ភាគ: អឌ្ឍ​មាស កន្លះ​ខែ; អឌ្ឍ​រត្តិ (សំ. អទ៌្ធរាត្រ ឬ អទ៌្ធរាត្រី) ពាក់​កណ្ដាល​យប់; អាយុ​វឌ្ឍនៈ ឬ អាយុ​វុឌ្ឍិ សេចក្ដី​ចម្រើន​អាយុ ។ល។ ឯ​ភាសា​ខ្មែរ​យើង មិន​មាន​ពាក្យ​ប្រើ​សោះ​ឡើយ; តែ​ក្នុង​ទី​នេះ យើង​យក​ភាសា​សំស្រ្កឹត ៤ ពាក្យ​មក​រៀប​រៀង, បើ​ទោះ​បី​មិន​ត្រូវ​ការ​ប្រើ, ក៏​ជា​ប្រយោជន៍​ឲ្យ​អក្សរ ឍ មាន​ពាក្យ​ខ្លះ កុំ​ឲ្យ​ទទេ​សោះ ។
  2. មុហុត្តវិជាតវាទី ( ន.នាមសព្ទ ) [មុហ៊ុត-តៈវិ ជាតៈ--]
    (មុហត្ត “មួយ​រំពេច, ភ្លាម” + វិជាត “ប្រសូត​ហើយ” + វាទី “អ្នក​ស្ដី, អ្នក​ចេះ​ស្ដី”; មុហុត៌ + វិជាត + វាទិន៑) គ្រាន់​តែ​ប្រសូត​មក​ភ្លាម​ក៏​ចេះ​ស្ដី​ភ្លាម បាន​តែ​ប៉ុន្មាន​ម៉ាត់​ក៏​លែង​ស្ដី​កើត​ទៅ​វិញ លុះ​ដល់​កាល​កំណត់​នៃ​វយ​វឌ្ឍនាការ​ដែល​ចេះ​ស្ដី ទើប​ចេះ​ស្ដី​ជា​និច្ច​ទៅ ។ ពាក្យ​នេះ​ជា​វិសេស​គុណ​សម្បត្តិ​នៃ​ព្រះ​ពោធិ​សត្វ គឺ​អង្គ​ព្រះ​សក្យមុនី-សិទ្ធត្ថ​គោតម-សម្ពុទ្ធ កាល​ដែល​ព្រះ​អង្គ​អន្ទោល​ចាប់​ព្រះ​ជាតិ​ក្នុង​សំសារ​ភព, មាន​ត្រឹមតែ ៣ ជាតិ​ប៉ុណ្ណោះ​ទេ​ដែល​ព្រះ​អង្គ​ប្រសូត​មក​ភ្លាម ចេះ​ស្ដី​ភ្លាម គឺ​កាល​ដែល​ព្រះ​អង្គ​ចាប់​ជាតិ​ជា​មហោសថ​បណ្ឌិត​ម្ដង, ជា​ព្រះ​វេស្សន្តរ​ម្ដង, បច្ឆិម​ជាតិ​ជា​ព្រះ​សិទ្ធត្ថៈ-គោតម​ម្ដង; ពោធិ​សត្វ​ទាំង ៣ ជាតិ​នេះ​មាន​ព្រះ​វិសេស​នាម​ថា មុហុត្ត​វិជាត​វាទី (ព. ពុ.) ។
  3. វយវឌ្ឍនាការ ( ន.នាមសព្ទ ) [វៈយៈវ័ត-ឍៈនាកា]
    (វយ + វឌ្ឍន + អាការ) អាការ​ចម្រើន​តាម​លំដាប់​វ័យ​គឺ​តាំង​ពី​ប្រសូត​មក​រហូត​ដល់​ចម្រើន​ធំ​ខ្លួន​រៀង​ទៅ​ដល់​ចាស់ : លុះ​ព្រះ​សិទ្ធត្ថៈ -គោតម ទ្រង់​មាន​វយ​វឌ្ឍនាការ​បាន​ព្រះ​ជន្ម ១៦ ឆ្នាំ ព្រះ​បាទ​ស្រី​សុទ្ធោទន​ជា​ព្រះ វរ​បិតា ក៏​ទ្រង់​ផ្ទេរ​រាជ​សម្បត្តិ​ដល់​ព្រះ​រាជ​បុត្រ ... (ប្រថម​សម្ពោធិកថា ត្រង់​សិទ្ធត្ថ​រាជាភិសេក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បុត្រ​មាន​វយ​វឌ្ឍនាការ គ្រូ​បា​អាចារ្យ​គួរ​ពោល​ក្រើន មាតា​បិតា​ឲ្យ​ក្រវើន រក​ក្តី​ចម្រើន​ឲ្យ​កូន​ខ្លួន ។ ...
  4. វឌ្ឍន ( ន.នាមសព្ទ ) [វ័ត-ឍៈនៈ]
    (វឌ្ឍន; វទ៌្ធន ឬ វធ៌ន) សេចក្ដី​ចម្រើន; ការ​លូត​លាស់; ដំណើរ​ដុះ​ដាល; ដំណើរ​កើត​កាល​វាល​គុម្ព ។ ព. ផ្ទ. ហាយន ឬ ហាយនៈ ។
    - វឌ្ឍន​កម្ម អំពើ​ឬ​ការ​ងារ​ដែល​នាំ​ឲ្យ​ចម្រើន​ផល​ប្រយោជន៍ ។
    - វឌ្ឍន​កាល ឬ
    - --សម័យ កាល​ឬ​សម័យ​ដែល​មាន​សេចក្ដី​ចម្រើន​ប្រយោជន៍​ផ្សេង​ៗ ។
    - វឌ្ឍន​ធម៌ ធម៌​ឬ​សភាវៈ​ដែល​នាំ​ឲ្យ​កើត​សេចក្ដី​ចម្រើន ។ វេវ. វប្បធម៌ ។
    - វឌ្ឍន​ភាព ភាវៈ​ឬ​ដំណើរ​នាំ​ឲ្យ​ចម្រើន ។
    - វឌ្ឍនាការ (បា. < វឌ្ឍន + អាការ) អាការ​នៃ​សេចក្ដី​ចម្រើន ។ល។
  5. វឌ្ឍនាការ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វឌ្ឍន ឬ វឌ្ឍនៈ) ។
  6. សង្គមរាស្ត្រនិយម ( ន.នាមសព្ទ ) [សង់-គំរាស-និយំ]
    ពាក្យ​សំស្រ្កឹត​សន្មត មាន​អត្ថន័យ​ថា សង្គម​និយម​រាស្រ្ត​ប្រជា​ពលរដ្ឋ​ទួទៅ​ទាំង​ប្រទេស ប្រកប​ដោយ​លក្ខណ​ការណ៍​មាន​សាមគ្គី​ជា​មូល​ជា​ប្រភព រួប​រួម​គ្នា​ដោយ​លទ្ធិ​តែ​មួយ ដូច​គេ​វេញ​ខ្សែ​បញ្ចូល​ធ្លុង​គ្នា មិន​ឲ្យ​មាន​ការ​ប្រេះឆា​បែក​កន្ធែក​ញែក​ចេញ​ពី​គ្នា​ឡើយ ។ល។
    - សង្គម​រាស្រ្ត​និយម នេះ​ជា​ឈ្មោះ​លទ្ធិ​មួយ​នៃ​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គម​និយម​ព្រះ​ពុទ្ធ​សាសនា ដ៏​បរិសុទ្ធ​ស្អាត ។ល។ សង្គម​នេះ​កើត​មាន​ប្រាកដ​ឡើង​ក្នុង​កាល ព. ស. ២៤៩៩ គ. ស. ១៩៥៥ ដោយ សម្ដេច​ព្រះ​ឧបយុវរាជ​ នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​កម្ពុជា ព្រះ​អង្គ​ជា​ព្រះ​អគ្គ​មហា​ប្រធាន ដែល​ព្រះ​រាជ​រដ្ឋាភិបាល (រាល់​រយៈ​កាល) បាន​ទទួល​គោរព​យ៉ាង​ក្រៃលែង​ជា​និច្ច​និរន្តរ៍​ត​រៀង​មក; ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ក៏​ពេញ​ចិត្ត​ឥត​រង្កៀស ។ ចាប់​ផ្តើម​តាំង​ពី សង្គម​រាស្រ្ត​និយម នេះ​កើត​មាន​ឡើង ប្រទេស​កម្ពុជា ក៏​មាន​ការ​លូត​លាស់​ចម្រើន​កើត​កើន​រាល់​ទិវា​រាត្រី ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​សួស្ដី​សិរី​សុខ​ស្ងប់​ជា​មួយ​នឹង​កិរិយា ស្វាមី​ភ័ក្តិ ឥត​រអាក់រអួល វឌ្ឍនាការ​ក៏​ចេះ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​ជឿនលឿន​ទៅ​មុខ​គគុក ឥត​ថយ​ក្រោយ សូម្បី​មួយ​ជំហាន​ឡើយ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ អនុស្សាវរីយ៍​ជា​ទី​រលឹក​នឹក​គោរព​ចំពោះ សង្គម​រាស្រ្ត​និយម ថា : រាជការ​សង្គម រដ្ឋ​រាស្រ្ត​និយម នៃ​កម្ពុជា ដើរ​លឿន​គគុក ទៅ​មុខ​ឥត​រា រាស្រ្ត​ទាំងអស់​គ្នា បាន​សុខ​ចម្រើន ! សមិទ្ធិ​ភាព ទាំង​ខ្ពស់​ទាំង​ទាប ចេះ​តែ​កើត​កើន ប្រៀប​ដូច​ជា​ផ្សិត ត្រូវ​ភ្លៀង​ដុះ​ច្រើន ខ្មែរ​ប្រឹង​ក្រវើន តាម​បែប​សង្គម ! ខ្មែរ​ក្មេង​ខ្មែរ​ចាស់ រឹត​រីករាយ​ណាស់ ឆ្ពោះ​រាស្រ្ត​និយម បើ​ដូច​សព្វ​ថ្ងៃ​ រដ្ឋ​មិន​រលំ-ទេ​ព្រោះ​មាន​ភ្នំ បាំង​ខ្យល់​ព្យុះ​ហើយ ! រដ្ឋ​ខ្មែរ​មាឌ​តូច ប៉ុន្តែ​ប្រដូច នឹង​កោះ​រំហើយ ហៅ​កោះ​សន្តិភាព ដី​រាប​ដូច​ត្រើយ ពលរដ្ឋ​សុខ​ជើយ ក្នុង​អាស៊ី​ទ្វីប ! ។ល។
Headley's Khmer-English Dictionary Full Text Search
  1. វឌ្ឍនាការ ( n ) [voattʰeaʔniekaa]   - detail »
    progress, development; success, achievement; the indications of progress / success
Headley's Khmer-English Dictionary Subentry Full Text Search
  1. វយវឌ្ឍនាការ [veaʔyea~vey voattʰeaʔniekaa]
    progress according to age


Prohok Solutions @2017 : Learn Khmer | Khmer Calendar