Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រៀបរាប់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដោះសា ( កិ.កិរិយាសព្ទ )
    រ៉ាយរ៉ាប់, រៀបរាប់, បូរបាច់, សា​ដំណើរ, សា​ទុក្ខ, សា​ទោស : វា​បាន​មក​ដោះ​សា​រួច​ហើយ, និយាយ​ដោះ​សា ។
  2. ថ្លែង ( កិ.កិរិយាសព្ទ )
    ពោល​រៀបរាប់, ពោល​បន្ត, សម្ដែង​តាម​របៀប​ហូរហែរ : ថ្លែង​សុន្ទរកថា, ថ្លែង​សេចក្ដី ។
  3. ទំនួញ ( ន.នាមសព្ទ )
    ពាក្យ​ដែល​យំ​ទួញ, ការ​យំ​រៀបរាប់, យោបំ : ឮ​សូរ​ទំនួញ​គួរ​ឲ្យ​អាណោចអាធ័ម​ណាស់ ។
  4. បូរបាច់ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ឲ្យ​ឃើញ​ដើម​ទង​គន្លង​តាម​របៀប​ហូរ​ហែ : បូរបាច់​ប្រាប់; និយាយ​បូរបាច់​ប្រាប់ ។
  5. ប្រឋម​សម្ពោធិកថា ( ន.នាមសព្ទ ) [ប្រឋមៈសម្ពោធិ កៈថា]
    កថា​ដែល​រៀបរាប់​អំពី​ការ​ត្រាស់​ដឹង​នូវ​ធម៌​ជា​ដំបូង​របស់​ព្រះ​ពុទ្ធ​គោតម​បរម​គ្រូ​នៃ​យើង​។
  6. ពិពណ៌នា ( ន.នាមសព្ទ ) [--ព័រណៈនា ]
    (បា. សំ.) (វិវណ៌នា; វិវណ្ណនា) ការ​ពោល​សរសើរ ។ សេចក្ដី​អធិប្បាយ​រៀបរាប់​ដោយ​សព្វ​គ្រប់ ការ​បរិយាយ​ពន្យល់​យ៉ាង​ពិស្ដារ​អំពី​រឿង​អ្វី​មួយ ដោយ​មាត់​ទទេ ឬ​ដោយ​ការ​សរសេរ : ចូរ​អ្នក​ធ្វើ​នូវ​ពិពណ៌នា អំពី​ដំណើរ​ដែល​អ្នក​បាន​ទៅ​មើល​ប្រសាទ​នគរ​វត្ត ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​បាន (បារ. Description) ។
  7. ពិលាប ( ន.នាមសព្ទ )
    (វិលាប) សេចក្ដី​ខ្សឹកខ្សួល​រៀបរាប់, ដំណើរ​យំ​បូរបាច់​ឮ​ខ្លាំង​ៗ​ដោយ​ស្ដាយ​អាល័យ ឬ​ដោយ​កើត​ទុក្ខ​តូច​ចិត្ត​ណាស់ ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. ឬ កិ. វិ. : ពិលាប​សោក​ស្ដាយ; យំ​ពិលាប, ទួញ​ពិលាប (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បដាចារា ពិលាប​ទួញ​ថា ប្ដី​ស្លាប់​កូន​ស្លាប់ អាពុក​និង​ម្ដាយ ឯ​នាយ​ក៏​ស្លាប់ តើ​ឲ្យ​ខ្ញុំ​ស្លាប់ តាម​ដែរ​ឬ​ទេ ?... (ទំនួញ​នាង​បដាចារា) ។
  8. ផ្ដៀង ( កិ.កិរិយាសព្ទ ) [ជើង ដ ]
    ប្រាប់, ជម្រាប, ប្ដឹង​ដោយ​មាត់​ទទេ ឬ​ដោយ​សូត្រ​ជា​សេចក្ដី​រៀបរាប់​ឲ្យ​ដឹង (ស. ស. ប្រើ​ចំពោះ​តែ​សមណៈ, បព្វជិត) ត្រូវ​ភិក្ខុ​មួយ​រូប​ជា​អ្នក​ឈ្លាស​ប្រតិពល​ផ្ដៀង​ជំនុំ​សង្ឃ​ឲ្យ​ដឹង​ជាមុន...។
  9. ពណ៌នា ( ន.នាមសព្ទ ) [ព័រណៈនា]
    (វណ៌នា; វណ្ណនា) ពាក្យ​ពោល​រៀបរាប់, ពាក្យ​អធិប្បាយ​សេចក្ដី, អដ្ឋ​កថា; និយាយ​ក្លាយ​ជា ពាណ៌នា; ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​បាន : គេ​បាន​ពណ៌នា​អំពី​ដំណើរ​ដែល​ខ្លួន គេ​បាន​ទៅ​មើល​ប្រាសាទ​បុរាណ​នៅ​អង្គរ​បុរី ។
  10. ពិស្ដារ ( ន.នាមសព្ទ ) [ជើង ដ, ច្រ. និ. ពឹស-ស្ដា]
    (វិស្ដារ; វិត្ថារ) សេចក្ដី​ទូលាយ, សេចក្ដី​វែង; ដំណើរ​យឺតយូរ : និយាយ​ដោយ​ពិស្ដារ ។ ខ្មែរ​ប្រើ​ជា​ឈ្មោះ​ធម៌​ព្រះ​អភិធម្ម​បិដក​និង​អដ្ឋកថា​ព្រះ​អភិធម្ម យក​មក​រួបរួម​ចារឹក​ទុក​ក្នុង​ភាណវារ​បាលី​សម្រាប់​ព្រះ​ភិក្ខុ​សង្ឃ​សូត្រ​ដារ ជា​ធម៌​វែង​ជាង សត្តប្បករណ៍ ឬ សប្តប្រករណ៍ : និមន្ត​លោក​សូត្រ​ពិស្ដារ ។ ប្រើ​ជា គុ. ឬ កិ. វិ. ក៏​បាន : សេចក្ដី​ពិស្ដារ គឺ​សេចក្ដី​វែង ឬ ទូលាយ;
    - និយាយ​ពិស្ដារ គឺ​និយាយ​រៀបរាប់​ដោយ​សព្វ​គ្រប់ ។ ព. ផ្ទ. សង្ខេប ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. យំរៀបរាប់ [yum riəp roap]
    See:យំទួញ
  2. រៀបរាប់ [riəp roap]
    to describe, narrate, relate (a story)


Prohok Solutions @2017 : Learn Khmer | Khmer Calendar