Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រអាត

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ពាង ( ន.នាមសព្ទ )
    ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​រូប​ធំ​ស្រដៀង​នឹង​ត្មាត​តែ​ទ្រង់ទ្រាយ​ស្រដៀង​នឹង​រអាត មាន​សម្រែក​ឮ​ខ្លាំង​ជា​សត្វ​ឆាប​ឆក់​សត្វ​ស្លាប​ផង​គ្នា​ដែល​មាន​អានុភាព​តិច​ជាង​ខ្លួន យក​ជា​ចំណី (អ្នក​ស្រុក​ខ្លះ​ហៅ អុក) ។
  2. រអាត ( ន.នាមសព្ទ )
    អជ្ឈុបាតក​សត្ត​ពួក​មួយ​មាន ២ ប្រភេទ​គឺ រអាត​យក្ស ឬ រអាត​ធំ មាត្រ​ធំ​ជាង​អក សម្បុរ​ប្រផេះ​ក្រមៅ រាង​ទាប​ក្រទា ក្បាល​តូច​ឆ្លឹម ចុង​ចំពុះ​ខុប​ស្រួច​មុត ក្រចក​មុត, ជា​សត្វ​ខ្លាំង​រនិង​រនាំង, ឆាប​ឆក់​ឬ​ចាប់​ចឹក​សត្វ​ពួក​ខ្លះ​ដែល​តូច​ជាង​ខ្លួន​វា​ជា​អាហារ; រអាត​ទន្សាយ ឬ រអាត​តូច មាត្រ​ប៉ុន​ទីទុយ ក្បាល​ធំ​ក្រមុប ចំពុះ​ខ្លី​ខុប​មុត ក្រចក​មុត សម្បុរ​ពព្រុស​ដូច​ទីទុយ, អាច​ហ៊ាន​ចាប់​ទន្សាយ​ឲ្យ​មុត​ជាប់​ដោយ​ក្រញាំ​ជើង​ចឹក​ពិឃាត​យក​ជា​អាហារ​បាន ។
  3. ល្អាត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រអាត) ។
  4. អជ្ឈុប្បាតកៈ ( ន.នាមសព្ទ ) [អ័ច-ឈុប-ប៉ាតៈកៈ ]
    (អជ្ឈុប្បាតក + សត្ត, < អធិ> អជ្ឈ + ឧប្បាតក) សត្វ​បក្សី​ដែល​រក​ស៊ី​ដោយ​ការ​ឆាប​ឆក់ : អក, ខ្លែង, ប្រមង់, រអាត, ស្ទាំង,... ជា​អជ្ឈុប្បាតកៈ ឬ ជា អជ្ឈុបាតក​សត្ត ។
  5. ឥន្រ្ទី ( ន.នាមសព្ទ ) [អិន-ទ្រី ]
    (ឰន្រ្ទិ អ. ថ. អែន-ទ្រី “ក្អែក”) ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​រអាត ប៉ុន្តែ​មាឌ​ធំ​សម្បើម; ជា​ពួក​បក្សី​មំសភ័ក្ខ; មាន​និយាយ​ក្នុង​រឿង​បុរាណ​ថា​ច្រើន​មាន​នៅ​ទី​ប្រជុំ​ភ្នំ​ហិមពាន្ត (ហិមាល័យ) ។ ពួក​អ្នក​វិទ្យា​សាស្រ្ត​សម័យ​បច្ចុប្បន្ន​ច្រើន​ហៅ​បក្សី​មួយ​ប្រភេទ​ដែល​ភាសា​បារាំងសែស​ហៅ អែគ្លើ : (Aigle) ថា សត្វ​ឥន្រ្ទី ។ ពាក្យ​នេះ​ខ្មែរ​សម័យ​បុរាណ​សរសេរ​ជា ឥន្រ្ទីយ ក៏​មាន; ប្រហែល​ជា​ប្រតិដ្ឋ​យក​សេចក្ដី​ថា “បក្សី​ធំ​សម្បើម” ឬ​ថា “បក្សី​មាន​អំណាច” ទេ​ដឹង (?) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥន្រ្ទិយ ផង ។
Headley's Khmer-English Dictionary Full Text Search
  1. រអាត ( n ) [rɔʔaat]   - detail »
    hawk, falcon, kite, any of various hawk-like birds of the family Accipitridae
Headley's Khmer-English Dictionary Subentry Full Text Search
  1. រអាតយក្ស [rɔʔaat -----]
    kind of large gray hawk
    See:រអាតធំ
  2. រអាតទន្សាយ [rɔʔaat tʊənsaay]
    kind of small hawk
    See:រអាតតូច


Prohok Solutions @2017 : Learn Khmer | Khmer Calendar