Khmer Dictionary: របិញរបុញ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រឡេចក្រឡុច
( គុ.គុនសព្ទ )
របិញរបុញមិននឹង មិនប្រាកដ :
- មនុស្សក្រឡេចក្រឡុច គឺមនុស្សខូចរប៉ិញរបុញ ។
-
ពុត
( ន.នាមសព្ទ )
ដំណើរបាំងទោសខ្លួន; ដំណើររបិញរបុញ, កិច្ចកលមាយា, ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្ដីពិតដូចយ៉ាងមិនឈឺក្លែងធ្វើឈឺជាដើម : មានពុត, ដេញពុត ។ ប្រើជា កិ. ក៏បានខ្លះ : វាពុតធ្វើជាឈឺ ។
- ពុតត្បុត ពុតរបិញរបុញច្រើនបែបច្រើនយ៉ាង ។
- ពុតព្នាយ ពុតខូចវៀចវរចចេសរបិញរបុញ : ពុតព្នាយមានបី មួយដូចដំរី សាហាវឥតបទ អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់ ប្រាំមួយហត្ថហោង... (សាស្ត្រាច្បាប់ រាជនេតិ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្នាយ ផង ។
- ពុតព្យសន៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យសន៍) សម្លាប់ពុត ក្លែងធ្វើហាក់ដូចជាមិនឃើញ ឬមិនដឹងមិនឮមិនយកចិត្តទុកដាក់ ដើម្បីឲ្យគេទុកចិត្តភ្លេចខ្លួន, ដោយបម្រុងនឹងដោះគេចខ្លួនឲ្យរួចពីកណ្ដាប់ដៃគេ ឬនឹងរករឿងរកហេតុគេ : ក្រពើសម្លាប់ពុត ។ល។
-
មាន
( កិ.កិរិយាសព្ទ )
បាន, កប, ប្រកបដោយ, កើត, បរិបូរដោយ, គង់នៅ, ឋិតនៅ... ។ ព. ផ្ទ. គ្មាន, ឥត ។
- មានកម្ម មានអំពើដែលធ្វើទុកមកពីនាយ; ច្រើនសំដៅសេចក្ដីចំពោះអំពើអាក្រក់ : មនុស្សមានកម្ម ។
- មានកូន បានកូន (ព. ផ្ទ. គ្មានកូន, ឥតកូន) ។
- មានកំណើត ដែលធ្វើអ្វីៗចេះតែកបកើតប្រយោជន៍, មានសំណាង : មនុស្សមានកំណើត (ព. ផ្ទ. ឥតកំណើត) ។
- មានខ្មាស បរិបូរដោយសេចក្ដីខ្មាស : មនុស្សមានខ្មាស (ព. ផ្ទ. គ្មានខ្មាស, ឥតខ្មាស) ។
- មានខ្លួន មានរូបនៅជាអាង (ព. ផ្ទ. បាត់ខ្លួន) ។
- មានគុណ ដែលប្រកបដោយគុណ ។
- មានគូស្រករ, មានគូគ្រងស្រករគ្នា, ឬ មានគ្រួសារ, មានផ្ទះ, មានផ្ទះសំបែង មានប្ដីប្រពន្ធ ។
- មានគំនិត ដែលមានការគិតច្រើន, មានមារយាទ (ព. ផ្ទ. ឥតគំនិត) ។
- មានចិត្ត ឬ - មានចិត្តមានថ្លើម ដែលបរិបូរដោយសេចក្ដីប្រឹងប្រែង មិនច្រអូស, មិនទម្រន់, មិនមើលបំណាំ (ព. ផ្ទ. ឥតចិត្ត ឬ ឥតចិត្តឥតថ្លើម គឺខ្ជិល, ច្រអូស, ទម្រន់, មើលបំណាំ) ។
- មានចំណេះ បរិបូរដោយការចេះដឹង, មានវិជ្ជា : មនុស្សមានចំណេះ (ព. ផ្ទ. ឥតចំណេះ, ល្ងង់ ។
- មានច្បាប់ ដែលកាន់ត្រឹមត្រូវតាមច្បាប់, ដែលប្រកាន់តែតាមច្បាប់ឬដែលមានសុភាពរាបសា ចេះគួរចេះសមមិនឆ្គង : មនុស្សមានច្បាប់ (ព. ផ្ទ. ឥតច្បាប់, ប្រហើន) ។
- មានជីវិត គង់ជីវិតនៅ, រស់នៅ (ព. ផ្ទ. អស់ជីវិត, ស្លាប់) ។
- មានជោគ មានស្រីសួស្ដី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជោគ ទៀតផង) ។
- មានឈ្មោះ ឬ - មានកេរ្តិ៍ឈ្មោះ ដែលលេចឮល្បីកេរ្តិ៍ឈ្មោះល្អ ។ មានដំណើរ មានរឿង, កើតក្ដី ។
- មានតម្រិះ ដែលចេះត្រិះរិះត្រូវ; និយាយឲ្យពេញថា មានតម្រិះត្រូវ, មានតម្រិះល្អ (ព. ផ្ទ. គ្មានតម្រិះ, ឥតតម្រិះ គឺមានតែខាងការត្រិះរិះខុស, ត្រិះរិះអាក្រក់) ។
- មានត្រកូល ឬ - មានផៅ,
- មានពូជ,
- មានអម្បូរ ដែលកើតក្នុងត្រកូលខ្ពស់ឬត្រកូលមានកេរ្តិ៍ឈ្មោះ (ព. ផ្ទ. ឥតត្រកូល, ឥតពូជ, ឥតអម្បូរ គឺដែលកើតក្នុងត្រកូលថោកថយ...) ។
- មានទុក្ខ កើតទុក្ខ ។
- មានទ្រព្យ ឬ - មានសម្បត្តិ ដែលបរិបូរដោយទ្រព្យសម្បត្តិ (ព. ផ្ទ. ខ្សត់ទ្រព្យ, ក្រីក្រ, ទ័ល, ទ័លក្រ ។
- មានធម៌ ដែលប្រព្រឹត្តឬប្រកាន់សុចរិតឬដែលមានចិត្តប្រកបដោយមេត្តា ករុណា; និយាយថា មានធម៌សប្បុរស ក៏បាន (ព. ផ្ទ. ឥតធម៌ ឬ គ្មានធម៌សប្បុរស) ។
- មាននៅ កំពុងតែមាន, ដែលឋិតនៅ ។ មានបុណ្យ មានភ័ព្វ, មានសំណាងខ្ពស់, មានយសស័ក្តិ... (ព. ផ្ទ. ឥតបុណ្យ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ទៀតផង) ។
- មានពុត ដែលមានចិត្តរបិញរបុញ (ព. ផ្ទ. ស្លូតត្រង់) ។
- មានព្រលឹង (ព. គ.) មានសាច់, ធាត់ (ព. ផ្ទ. មិនសូវមានព្រលឹង គឺស្គម) ។
- មានព្រេង ឬ
- មានសំណាង មានអំពើកសាងមកពីព្រេងនាយ (ព. ផ្ទ. ឥតព្រេង ឬ ឥតសំណាង) ។
- មានព្រះអង្គ (រ. ស. ឬ ស. ស.) ធាត់ (ព. ផ្ទ. ពុំសូវមានព្រះអង្គ គឺស្គម) ។
- មានភ័ព្វ មានសំណាងគួរដល់សេចក្ដីសុខ-ចម្រើន, គួរឲ្យអ្នកធំសង្គ្រោះបាន : មនុស្សមានភ័ព្វ (ព. ផ្ទ. ឥតភ័ព្វ, អភ័ព្វ) ។
- មានមារយាទ ដែលមានមារយាទល្អ, ដែលមានឫកពានឹងធឹង, ស្លូតបូត : ក្មេងមានមារយាទ គឺក្មេងដែលនឹងធឹង, មានសណ្ដាប់ធ្នាប់, មានរបប (ព. ផ្ទ. ឥតមារយាទ, ឥតរបប, រពឹស) ។
- មានមុខ ឬ - មានមុខមាត់,
- មានមុខមានឈ្មោះ ដែលអាចចេញមុខក្នុងទីប្រជុំបាន, ដែលមានអ្នកធំអ្នកតូចរាប់អានច្រើន ។ល។
- អ្នកមាន អ្នកបរិបូរដោយទ្រព្យសម្បត្តិ (ព. ផ្ទ. អ្នកក្រ) ។ល។
-
របិញរបុញ
( គុ.គុនសព្ទ )
ដែលមានពុត, មានកិច្ចកលរខិញរខុញ : គំនិតរបិញរបុញ, មនុស្សរបិញរបុញ (សរសេរ ជា របេញរបុញ ក៏មាន) ។
Headley's Khmer-English Dictionary Full Text Search
-
របិញរបុញ
( adj )
[rɔbəɲ - rɔboɲ]
- detail »
to be devious, sneaky, sly; false
-
របេញរបុញ
[rɔbəɲ - rɔboɲ]
- detail »
See:របិញរបុញ