Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម្ដាយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កំព្រា ( គុ.គុនសព្ទ, ន.នាមសព្ទ )
    មនុស្ស​សត្វ​ដែល​ឥត​ម្ដាយ ឥត​អាពុក : មនុស្ស​កំព្រា, កំព្រា​អាពុក, កំព្រា​ម្ដាយ ។
  2. ក្មេក ( ន.នាមសព្ទ )
    ញាតិ​ដោយ​ពន្ធ : ឪពុក​ក្មេក, ម្ដាយ​ក្មេក, មា​ក្មេក ។ល។
  3. កន្លោង ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ម្ដាយ; ដែល​ជា​ធំ, ដែល​ជា​មេ​ខ្លោង, ជា​ចំបង​លើ​គេ : ព្រះ​សម្មា-សម្ពុទ្ធ​ទ្រង់​សំដែង​ព្រះ​អភិធម្ម​ប្រោស​ព្រះ​កន្លោង (ព្រះ​មាតា)
    - សសរ​កន្លោង គឺ​សសរ​ទ្រូង ។
  4. ក្រាន ( ន.នាមសព្ទ )
    គ្រួ, គឺ​មនុស្ស​មួយ​បន​ដែល​ជុំ​គ្នា មាន​លំនៅ​ផ្ទះ​ជាមួយ​គ្នា មាន​ប្ដី​ប្រពន្ធ, អាពុក​ម្ដាយ, កូន​និង​បង​ប្អូន​បង្កើត​រួម​ចង្ក្រាន​ជាមួយ​គ្នា : មនុស្ស​មួយ​ក្រាន ។
  5. ដល់ ( អា. និ.អាយតនិបាត )
    ចំពោះ, ឆ្ពោះ​ត្រង់, សំដៅ​ឆ្ពោះ, ដែល​ផ្គង​ឆ្ពោះ; ដូច​ជា ពី​ម្សិល​មិញ​ខ្ញុំ​បាន​ឲ្យ​ប្រាក់​មួយ​រយ​រៀល​ដល់​វា​ហើយ; ខ្ញុំ​នឹក​ដល់​ម្ដាយ​ខ្ញុំ​ណាស់; គេ​ឲ្យ​ទាន​ដល់​ពួក​ស្មូម ។ សម្រាប់​ព្រះ​មហា​ក្សត្រិយ៍ និង​ឥស្សរ​ជន​ឯទៀត​ៗ, ត្រង់​ពាក្យ ដល់ នេះ ត្រូវ​ប្រើ​ពាក្យ​
    - ចំពោះ ឬ - ឆ្ពោះ ជា​ជំនួស : សូម​ថ្វាយ​សាធុការ​ចំពោះ​ព្រះ​ករុណា ជា​ម្ចាស់​ជីវិត​លើ​ត្បូង...; សូម​ជូន​ពរ​ចំពោះ​អស់​លោក... ។ ដរាប​ទៅ​ទល់​នឹង : ចាំ​ដល់​ថ្ងៃ​ស្អែក​សឹម​យើង​ទៅ។ ចុះ​ដល់​ទៅ​អង្កាល់ ? ចាំ​ដល់​ទៅ​អង្កាល់​ក៏​បាន !; ចុះ​ស៊ី​ដល់​ណា​ទៅ​ទៀត ? ។ ល។ មួយ​ទៀត, ត្រង់​កន្លែង អា. និ. នៃ, កុំ​ប្រើ​ពាក្យ​ ដល់ ឧ. ព្រះ​អង្គ​ជា​ម្លប់​ដ៏​ត្រជាក់ ដល់​ប្រជា​ពលរដ្ឋ​ទាំងពួង; ត្រូវ​ប្រើ​ថា : ព្រះ​អង្គ​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជា​ពលរដ្ឋ​ទាំងពួង ដូច្នេះ​វិញ ដ្បិត នៃ ស្មើ​គ្នា​នឹង របស់ (ជា​ម្លប់​របស់)... ។ល។ គួរ​ពិនិត្យ​ឲ្យ​ហ្មត់ចត់ កុំ​ប្រើ​ដោយ​ច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយ​អាស្រ័យ​សកម្ម​កិរិយា, អកម្ម​កិរិយា និង​សកម្មាកម្មកិរិយា ជាដើម ជា​គោល​ផង​ជា​ដរាប ។
  6. ទម្រើស ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ទ្រើស គឺ​ធ្វើ​ឲ្យ​បាន​ចិត្ត, ថ្នម​ជំទួយ​ឲ្យ​ទាល់​តែ​បាន​ចិត្ត : ទម្រើស​កូន ។ គុ.
    - កូន​ទម្រើស កូន​ដែល​ម្ដាយ​អាពុក​ថ្នម​ឲ្យ​ទាល់​តែ​ទ្រើស​ចិត្ត ។
  7. ទន្ទឹម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ផ្ទឹម​គ្នា​ជា​គូ, ដែល​នៅ​ជិត​ជា​គូ​នឹង​គ្នា : ដាក់​ទន្ទឹម​គ្នា, ដើរ​ទន្ទឹម​គ្នា ។
    - កូន​ទន្ទឹម​ស្មា គឺ​កូន​ដែល​ធំ​ប៉ុន​អាពុក​ម្ដាយ​ហើយ ។
  8. ទំ​ពោះ ( កិ.កិរិយាសព្ទ ) [ទំ-ពោះ ]
    ចាប់​បដិសន្ធិ, ចាប់​កំណើត : ម្ដាយ​ដឹង​ថា​កូន​មក​ទំ​ពោះ ក៏​មាន​ចិត្ត​មេត្តា​ស្ងួន​គ្រង​ទៅ​រក​កូន​ដែល​នៅ​ក្នុង​ផ្ទៃ ។
  9. ទំនុកបម្រុង ( កិ.កិរិយាសព្ទ )
    ផ្គត់ផ្គង់, ផ្ចុង​ផ្ដើម ប្រុង​នឹង​ឲ្យ​កើត​កាល​វាល​គុម្ព, ជួយ​ឧបត្ថម្ភ, គាំទ្រ : ម្ដាយ​ឪពុក​ត្រូវ​ទំនុក​បម្រុង​កូន​ឲ្យ​ដិត​ដល់ ។
  10. ទ្រាំទ្រ ( កិ.កិរិយាសព្ទ )
    ទប់ទល់, គាំពារ, ខំ​អត់ធន់​ពេញ​បន្ទុក, ខំ​ប្រឹង​ទទួល​កិច្ច​គ្រប់​ប្រភេទ ។ ថែ​រក្សា​ជំងឺ​ដោយ​ទទួល​ភារៈ​ពេញ​បន្ទុក : ម្ដាយ​ធំ​ខ្ញុំ​គាត់​ឥត​កូន​ទេ ប៉ុន្តែ​វេលា​ដែល​គាត់​មាន​ជំងឺ​ធ្ងន់ ក្មួយ​ទាំងអស់​ឈូឆរ​ទ្រាំទ្រ​គាត់​ដូច​ជា​កូន​បង្កើត ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ម្ដាយ ( n ) [mdaay]   - detail »
    mother
Headley's Khmer-English Dictionary Subentry Full Text Search
  1. កូនមាសម្ដាយ [koon mieh mdaay]
    my dear child
  2. កំព្រាម្ដាយ [kɑmprie mdaay]
    one whose mother is no longer living
  3. ខាងម្ដាយ [kʰaaŋ mdaay]
    on the mother's side, maternal
  4. គុណមាតាបិតា [kun miedaa bəydaa]
    (good) deeds of parents which deserve the children's gratitude
    See:គុណឳពុក ម្ដាយ
  5. ចោលម្ដាយ [caol mdaay]
    may you die without seeing your mother! (strong insult)

    Reference: អាស្លាប់ចោលម្តាយ
  6. ម្តាយដើម [mdaay daəm]
    child's mother in a previous life (it is believed that she remains a spirit and can cause illness to young children)
  7. ម្តាយធម៌ [mdaay tʰoa]
    adopted mother
  8. ម្ដាយចុង [mdaay coŋ]
    stepmother
  9. ម្ដាយធំ [mdaay tʰom]
    aunt (older sister of a parent)
  10. ម្ដាយបង្កើត [mdaay bɑŋkaət]
    birth mother, real mother

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar