Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មេកុង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទន្លេ​ធំ ( ន.នាមសព្ទ )
    ឈ្មោះ​ទន្លេ​យ៉ាង​ធំ​មួយ មាន​ដើម​កំណើត​នៅ​ភ្នំ​ទីបេត៍ ក្នុង​ប្រទេស​ចិន​ប៉ែក​ខាង​លិច ដែល​ហូរ​កាត់​ប្រទេស​លាវ, ខ្មែរ, កូសាំងស៊ីន ចុះ​ទៅ​សមុទ្រ; ហៅ​តាម​ផែន​ទី​សម័យ​សព្វ​ថ្ងៃ​នេះ​ថា ទន្លេ​មេកុង, សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​សរសេរ​ជា មេគង្គ ព្រោះ​គេ​យល់​ថា​ទន្លេ​នោះ​ជា​មេ​គង្គា គឺ​ជា​មេ​ទឹក​ធំ​ជាង​ទន្លេ​ឯ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។
  2. មេកុង ( ន.នាមសព្ទ )
    ឈ្មោះ​មហា​នទី គឺ​ទន្លេ​ធំ​មួយ មាន​ក្បាល​ហូរ​ចេញ​ពី​ភ្នំ​ទីបេរ៍ (ប្រទេស​ចិន​ប៉ែក​ខាង​លិច) កាត់​ប្រទេស​លាវ​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ​រហូត​មក​ត្រង់​ខាង​មុខ​ក្រុង​ភ្នំពេញ ចុះ​ទៅ​ក្នុង​ដែន​កម្ពុជា​ក្រោម​ចូល​ទៅ​ក្នុង​សមុទ្រ (ចិន); ចម្ងាយ​ប្រវែង​មហា​នទី​នេះ​ប្រហែល​ជា ៤.៥០០ គីឡូ​ម៉ែត្រ; ប្រើ​ជា មេគង្គ (--គង់) ក៏​មាន; ព្រោះ​សំដៅ​អត្ថន័យ​ថា មេ​គង្គា គឺ​មេ​ទឹក (មហា​នទី) ។ ខ្មែរ​ហៅ​តាម​ពាក្យ​ធម្មតា​ថា ទន្លេ​ធំ ។
Headley's Khmer-English Dictionary Full Text Search
  1. មេកុង ( n ) [meikoŋ]   - detail »
    Mekong River
Headley's Khmer-English Dictionary Subentry Full Text Search
  1. ទន្លេមេកុង [tʊənlee meekoŋ]
    Mekong River


Prohok Solutions @2017 : Learn Khmer | Khmer Calendar