Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មូសិកទន្ត,

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្បៀស ( ន.នាមសព្ទ )
    គំនូស ( „ ) នេះ​សម្រាប់​សម្លាប់​អក្សរ ៩ តួ​គឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូសិកទន្ត) ។
  2. ធ្មេញកណ្ដុរ ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​វណ្ណយុត្តិ​មួយ​ប្រភេទ (  ៉) សម្រាប់​សម្លាប់​ខ្យល់​អក្សរ ៩ តួ​គឺ ង, ញ, ន, ប, ម, យ, រ, ល, វ, បំបែរ​សូរ​ឲ្យ​ខុស​ពី​សំឡេង​ប្រក្រតី គឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; ប៉ុន្តែ​បើ​មាន​ស្រៈ ឬ​និគ្គហិត​នៅ​ពី​លើ​ត្រូវ​យក​ធ្មេញ​កណ្ដុរ​មក​ដាក់​ខាង​ក្រោម​វិញ ដូច​យ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូសិកទន្ត ផង) ។
  3. ប
    ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ៥ ជា​ឱដ្ឋជៈ មាន​សំឡេង​កើត​ត្រង់​រឹម​បបូរ​មាត់ ។ ព្យញ្ជនៈ ប នេះ​មាន​សំឡេង​ជា ៣ យ៉ាង​គឺ ប ប៉ ប៊ ។ តួ ប៉ បើ​ជា​ភាសា​សំស្ក្រឹត-ភាសា​បាលី និង​តួ​ផ្ញើ​ជើង-គ្រវាត់ មិន​បាច់​ប្រើ​មូសិកទន្ត (  ៉) ពី​លើ​ទេ ។ តួ ប៉ កាល​បើ​មាន​ស្រៈ  ិ  ី  ឹ  ឺ ើ នៅ​ពី​ខាង​លើ​ត្រូវ​យក​មូសិកទន្ត​តែ​ម្ខាង​មក​ភ្ជាប់​ពី​ខាង​ក្រោម​វិញ ដូច​ជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង ប៉ើង ជាដើម ។ ឯតួ ប៊ ទោះ​បី​មាន​ស្រៈ​ទាំង​ប៉ុន្មាន​នេះ​នៅ​ពី​ខាង​លើ ក៏​ត្រូវតែ​ប្រើ​ត្រី​សព្ទ (   ៊) នេះ​ពី​ខាង​លើ​ជា​ដរាប ដូច​ជា​ឈ្មោះ ប៊ិន, ប៊ី ជាដើម កុំ​សរសេរ​ជា ប៉ិន, ប៉ី ដូច្នេះ​ឡើយ ។ ប, ប៉ ជា​សិថិល-អឃោសៈ, ឯ ប៊ ជា​សិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។
  4. ប៉
    ក៏​គឺ​តួ ប នុះ​ឯង​គ្រាន់​តែ​ដាក់ មូសិកទន្ត ( ៉ ) នេះ​ពី​លើ​ឲ្យ​មាន​សំឡេង​តូច​ឆ្មារ​បន្ថើរ​បន្តិច​ជាង ប ប៉ុណ្ណោះ ។ ក្នុង​ភាសា​សំស្ក្រឹត​និង​បាលី​មាន​តែ​សំឡេង ប៉ អាន​ថា ប៉ៈ គ្មាន​សំឡេង ប ថា បៈ ទេ, ទោះ​បី​ផ្សំ​ជាមួយ​នឹង​ព្យញ្ជនៈ​ឯ​ទៀត​ដែល​មាន​បង្គាប់​ឲ្យ​ផ្សំ​បាន ក៏​នៅ​តែ​មាន​សំឡេង​ថា ប៉ៈ ដែរ ដូច​ជា ប្ដៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈ ជាដើម ។ ក្នុង​ភាសា​ខ្មែរ​យើង ទោះ​បី​ជា​សម្ដី​ខ្មែរ​សុទ្ធសាធ​ក្ដី ជា​សម្ដី​មាន​ប្រភព​ជា​សំស្ក្រឹត​ឬ​ជា​បាលី​ក្ដី ក៏​នៅ​តែ​មាន​សំឡេង​ជា ប៉ ដូច្នោះ​ឯង វៀរ​លែង​តែ​ពាក្យ​ណា​ដែល​បុព្វ​បុរស​របស់​យើង បាន​និយាយ​ប្រើ​សំឡេង ប៉ ជា ប ខ្លះ​ទៅ​ហើយ នោះ​យើង​ក៏​ត្រូវតែ​រក្សា​សំឡេង​របស់​លោក​ទុក​ឲ្យ​គង់​នៅ ពីព្រោះ​ធ្លាប់​មាត់​ថ្នឹក​អស់​ទៅ​ហើយ ដូច​ជា បុគ្គល, បាទា, បិណ្ឌ, បុណ្យ, បុត្រ ជាដើម យើង​នឹង​និយាយ​ថា ប៉ុគ្គល,ប៉ាទា, ប៉ិណ្ឌ ប៉ុណ្យ, ប៉ុត្រ ឲ្យ​ខុស​ពី​ទម្លាប់​នោះ​ទៅ​វិញ​ក៏​ពុំ​កើត​ឡើយ ។ លំដាប់​មេ​ពាក្យ​ទាំងអស់​ក្នុង​តួ ប៉ នេះ សុទ្ធ​តែ​មាន​សំឡេង​ជា ប៉ ទោះ​អាន​ជា ប៉ ក្ដី ជា ប៉ៈ ក្ដី ឥត​មាន​សំឡេង ប ទេ ឯ​សំឡេង ប មាន​ក្នុង​លំដាប់​មេ​ពាក្យ​ខាង​តួ ប ឯណោះ​រួច​ហើយ ។
  5. ម៉ុម ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ក្រមុំ, នាង​ក្រមុំ; ពាក្យ​ថ្នម​ឬ​ទំយើ​សម្រាប់​ហៅ​ស្ត្រី​ជា​ទី​ស្រឡាញ់ : ម៉ុម​បង, ម៉ុម​ម៉ែ, មាស​ម៉ុម, ស្រី​ម៉ុម ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្រី​ម៉ុម​ចង់​សុំ​អ្វី​ពី​ខ្ញុំ បើ​ចង់​សុំ​អ្វី​ក៏​សុំ​ចុះ ចូរ​កុំ​សុំ​តែ​របស់​នុះ ព្រោះ​ម៉ុម​បាន​ចុះ​សន្យា​ហើយ ។ (គួរ​ប្រយ័ត្ន​កុំ​សរសេរ មុំ ព្រោះ​ច្រឡំ​នឹង មុំ ឬ មុម គឺ​ជ្រុង​ឬ​ជាយ, ទាំង​កុំ​សរសេរ ម៉ុំ ឡើយ ព្រោះ​មាន​មូសិកទន្ត​ផង​មាន​និគ្គហិត​ផង​ត្រួត​លើ​គ្នា​នាំ​ឲ្យ​ធ្ងន់​ណាស់) ។
  6. មូសិកទន្ត ( ន.នាមសព្ទ ) [មូសិកៈទ័ន]
    (< មូសិក “កណ្ដុរ” + ទន្ត “ធ្មេញ”; មូឞិក--) ធ្មេញ​កណ្ដុរ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​វណ្ណយុត្តិ​មួយ​ប្រភេទ​មាន​រូប​ជា​គំនូស​ក្បៀស​ពីរ សណ្ឋាន​ស្រដៀង​នឹង​ធ្មេញ​កណ្ដុរ ( " ) នេះ សម្រាប់​ប្រើ​សម្លាប់​បំបែរ​សំឡេង​ព្យញ្ជនៈ ៩ តួ​គឺ ង, ញ, ន, ប, ម, យ, រ, ល, វ, មាន​សំឡេង​ជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, និង​ប្រើ​ដាក់​ពី​លើ​ស្រៈ ិ ឲ្យ​ជា ឺ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្មេញ​កណ្ដុរ ផង) ។
  7. រ៉ាំ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    (រាំ អ. ថ. រុ័ម ប្រើ​ជា កិ.) ញយ, ញឹក​ញយ, រឿយ : ទៅ​មក​រ៉ាំ​ណាស់, អង្គាស​ប្រាក់​រ៉ាំ​ពេក (សរសេរ​ជា រ ក៏​បាន ប៉ុន្តែ​ទើសទែង​នឹង​មូសិកទន្ត) ។
  8. រ៉ាំងណុក ( ន.នាមសព្ទ )
    (រ័ងនក អ. ថ. រុ័ងន៉ុក “សំបុក​សត្វ​បក្សី”) សំបុក​សត្វ​ត្រចៀកកាំ​ដែល​ប្រឡាក់​កំហាក​វា, សម្រាប់​ប្រើ​ជា​ថ្នាំ​ត្រជាក់​ឬ​ប្រើ​ជា​អាហារ​សម្រាប់​មនុស្ស​ឈឺ​ធ្ងន់​ជួយ​ឲ្យ​មាន​កម្លាំង (សរសេរ​ជា រ៉ំាង-- ក៏​បាន ប៉ុន្តែ​ទើសទែង​នឹង​មូសិកទន្ត ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រចៀកកាំ និង នាង​នក់ ផង) ។
  9. រ៉ាំរ៉ៃ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    (ឬ គុ.) តត្រំ​តត្រើយ, ត្រាំត្រែង, យូរ : ឈឺ​រ៉ាំរ៉ៃ, ក្មេង​យំ​រ៉ាំរ៉ៃ; ជំងឺ​រ៉ាំរ៉ៃ (សរសេរ​ជា រ៉ំា --ក៏​បាន ប៉ុន្តែ​ទើសទែង ព្រោះ​មា​ន​មូសិកទន្ត​ផង; គួរ​ប្រើ រ៉ាំរ៉ៃ ស្រួល​ជាង) ។
  10. វណ្ណយុត្ត ( ន.នាមសព្ទ ) [វ័ន-ណៈយុត ]
    (សំ. វណ៌យុក្ត ឬ--យុក្តិ) គ្រឿង​ប្រដាប់​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​អក្សរ; វណ្ណយុត្ត​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​មាន ១៨ យ៉ាង​គឺ ១- វិសជ៌នី ឬ វិសគ៌ៈ ឬ​ក៏ រះ​មុខ (ះ); ២-មូសិកទន្ត ឬ ធ្មេញ​កណ្តុរ ( ៉ ); ៣- ត្រី​សព្ទ (៊); ៤- ទណ្ឌឃាត ឬ បដិសេធ (៍); ៥-របាទ ឬ រេផៈ (៌); ៦-រស្ស​សញ្ញា ឬ បន្តក់ (់); ៧-សំយោគ​សញ្ញា (័) ៨-លេខ​ទោ ឬ អាមេណ្ឌិត​សញ្ញា (ៗ); ៩-លេខ​អស្តា (៏); ១០- កាកបាទ ឬ ជើង​ក្អែក (+); ១១- កុក្កុដ​នេត្រ ឬ ភ្នែក​មាន់ (៙); ១២- របះ (។); ១៣- របះ​ចប់ ឬ របះ​បរិយោសាន (៕); ១៤- គោមូត្រ (៚); ១៥- រ៉ាត់ ឬ គាប ( } ); ១៦-រជ្ជុសញ្ញា (-); ១៧-មច្ឆណ្ឌ​សញ្ញា ឬ ពង​ត្រី (...) ១៨- បេយ្យាល (។ បេ ។) ឬ (។ល។); ជា ១៩ យ៉ាង​នឹង យុគល​ពិន្ទុ នេះ (ៈ) ដែល​ទើប​នឹង​បង្កើត​ថ្មី សម្រាប់​ប្រើ​ចុច​សម្រួល​ពាក្យ​ឲ្យ​ងាយ​ថា, ដូច​ជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម ។ ក្នុង​វចនានុក្រម​នេះ មាន​ប្រើ​វណ្ណយុត្ត​របស់​អឺរ៉ុប​ផង គឺ . , ; : ? ! = < > “ ” ( ) សម្រួល​តាម​សម័យ​និយម (ដែល​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​ឲ្យ​ឈ្មោះ​ថា សំ. បា. ឬ​ជា​ខ្មែរ​អស់​ហើយ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ក្បៀស ( n ) [kbieh]   - detail »
    the diacritical symbol ( ៉ ) which converts ង , ញ , ន , ប, ម, រ, ល and វ from ŋɔɔ, ɲɔɔ, nɔɔ etc. into ŋɑɑ, ɲɑɑ, nɑɑ etc.
    See:មូសិកទន្ត, ធ្មេញកណ្ដុរ
    Reference: ក្បៀសពីរ
  2. មូសិកទន្ត ( n ) [muuseʔkaʔtoan]   - detail »
    ម្អុសិកាដានតា (the diacritical mark ( ៉ ) which serves to convert the O-series consonants ង, ញ, ម, យ, រ, and វ to A-series consonants; it also serves to convert ប bɑɑ to ប៉​ pɑɑ) (lit. `mouse teeth')
    See:ធ្មេញកណ្ដុរ
Headley's Khmer-English Dictionary Subentry Full Text Search
  1. ធ្មេញកណ្ដុរ [tmɨɲ kɑndao~kɑndol]
    See:មូសិកទន្ត
  2. វណ្ណយុត្ត [vannaʔ yut~yuttaʔ]
    diacritical mark, accent and punctuation symbol There are a total of 19: 1) វិសជ៌នី or វិសគ៌ (ះ ); 2) មូសិកទន្ត ( ៉ ); 3) ត្រីសព្ទ ( ៊ ); 4) ទណ្ឌឃាត បដិសេធ) ( ៍ ); 5) របាទ រេផៈ ) ( ៌ ); 6) រស្សសញ្ញា បន្តក់ ) (់); 7) សំយោគសញ្ញា (័); 8) អាមេណ្ឌិត សញ្ញា លេខទោ) ( ៗ ); 9) លេខអស្តា ( ៏ ); 10) កាកបាទ ជើងក្អែក ) (៎ ); 11) កុក្កុដនេត្រ ភ្នែកមាន់ ) (៙); 12) របះ ល្បះ ) (។ ); 13) របះចប់ or របះ​បរិយោ​សាន​ ល្បះចប់ ) ( ៕ ); 14) គោមូត្រ ( ៚ ); 15) រ៉ាត់ គាប ) ( ); 16) រជ្ជុសញ្ញា ( ); 17) មច្ឆណ្ឌសញ្ញា ពងត្រី ) ( .... ); 18) បេយ្យាល (។ប។ or ។ល។​ ); 19) យុគលពិន្ទុ ( ៈ )
    See:ធ្មេញកណ្ដុរ


Prohok Solutions @2017 : Learn Khmer | Khmer Calendar