Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មហារីក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. មហារីក ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​ប្រភេទ កើត​ត្រង់​មាត់​បបូរ​មាត់​រីក​ស្ទាញ​ដូច​ផ្សិត​ក៏​មាន កើត​ត្រង់​សរីរាវយវៈ​ខាង​ក្នុង​ផ្សេង​ពី​មាត់​ក៏​មាន, ជា​រោគ​របឹង​រឹង​ត្អឹង​ក្រៃ​ពេក ពេទ្យ​ពិបាក​នឹង​ព្យាបាល​ឲ្យ​សះ​ជា​បាន : កើត​មហា​រីក (បារ. Cancer ខ្មែរ​ក៏​ហៅ រោគ​កង្សែរ តាម​បារាំង​ខ្លះ​ដែរ) ។
  2. មហារីក ( ន.នាមសព្ទ )
    ផ្លេក​បន្ទោរ​ដែល​បញ្ចេញ​ពន្លឺ​ព្រិច​ៗ​ព្រើត​ៗ​រឿយ​ៗ​ក្នុង​វេលា​មាន​ភ្លៀង​ច្រើន ឃើញ​ច្បាស់​តែ​នៅ​ពេល​យប់ (ហៅ ស្វា​ញាក់​ចិញ្ចើម ក៏​បាន) ។
  3. វិជ្ជុ ( ន.នាមសព្ទ ) [វិច-ជុ]
    (វិទ្យុត៑) ផ្លេកបន្ទោរ, មហារីក ។ ន័យ​ផ្សេង​ពី​នេះ​ជា របស់​ពាក្យ វិទ្យុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិទ្យុ) ។
  4. អចិរ ( គុ.គុនសព្ទ ) [អៈចិ-រ៉ៈ]
    ដែល​មិន​យូរ, ឆាប់, ភ្លាម​ៗ; ដែល​មិន​ឋិត​ថេរ ។
    - អចិរ​កាល កាល​ឬ​វេលា​មិន​យូរ, ពេល​ខ្លី (ព. ផ្ទ. ចិរ​កាល ឬ ចីរ​កាល) ។
    - អចិរដ្ឋិត ឬ - --ស្ថិត (--រ៉ាត់-ឋិត ឬ--រ៉ាស់-ស្ថិត) ដែល​ឋិត​នៅ​ឬ​តាំង​នៅ​មិន​យូរ : របស់​អចិរដ្ឋិត ។
    - អចិរដ្ឋិតិ ឬ - --ស្ថិតិ (--រ៉ាត់-ឋិ-តិ ឬ --រ៉ាស់-ស្ថិ-តិ) ការ​ឋិត​នៅ​ឬ​តាំង​នៅ​មិន​យូរ ។
    - អចិរ​ទ្យុតិ, អចិរប្បភា, --ប្រភា, --ភាស ឬ - អចិរាភា (--ទ្យុត, --រ៉ាប់-ប៉ៈ ឬ ប្រៈ--, --រ៉ា--) ជោតិ​ភាព​ដែល​មាន​ពន្លឺ​ឬ​រស្មី​មិន​យូរ គឺ​មាន​ពន្លឺ​ភ្លែត​ៗ​បាត់ (ផ្លេកបន្ទោរ, មហារីក ឬ​ស្វា​ញាក់​ចិញ្ចើម) ។
    - អចិរ​និវាស ការ​នៅ​មិន​យូរ​ប៉ុន្មាន; ការ​នៅ​សម្នាក់​ឬ​នៅ​សម្រាក​ភ្លាម​ៗ ។
    - អចិរ​និវាសី អ្នក​ដែល​នៅ​មិន​យូរ​ប៉ុន្មាន; ភ្ញៀវ​ដែល​មក​នៅ​សម្នាក់​មួយ​ពេល​ពីរ​ពេល (បើ​ស្ត្រី​ជា អចិរ​និវាសិនី) ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ផ្លេកបន្ទោរ [pleɛk bɑntou]
    (distant) lightning, heat lightning; flashes of lightning
    See:មហារីក, ស្វាញាក់ចិញ្ចើម
  2. មហារីក [meaʔhaa~mɔhaa riik]
    cancer
  3. មហារីក [meaʔhaa~mɔhaa riik]
    heat lightning


Prohok Solutions @2017 : Learn Khmer | Khmer Calendar