Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភារកិច្ច

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. បាឡាត់ ( ន.នាមសព្ទ )
    ឋានន្តរ​នៃ​មន្ត្រី​សង្ឃ ថ្នាក់​ឋានានុក្រម​ថ្នាក់​ខ្ពស់​ជាង សមុហ៍ ជា​សហការី​នៃ​ព្រះ​រាជា​គណៈ​គ្រប់​ថ្នាក់​ទាំង ៤ គឺ ឯក, ទោ, ត្រី, ចត្វា មាន​ឋានន្តរ​គឺ​ងារ​ជា​ភាសា​បាលី​ផ្សេង​ៗ​គ្នា; សម្រាប់​មេ​គណ​គ្រប់​ខែត្រ ក៏​មាន​ឋានានុក្រម​ទី បាឡាត់ ដែរ ។ សម្រាប់​សម្ដេច​ព្រះ​សង្ឃ​រាជ និង​សម្ដេច​ព្រះ​សង្ឃ​នាយក មាន​ឋានានុក្រម​ទី បាឡាត់ ពីរ​ៗ​រូប ស្ដាំ ១ រូប ឆ្វេង ១ រូប; ក្នុង​សម័យ​ពី​ដើម​ហៅ បាឡាត់​ទូល​ឆ្លង មាន​នាទី​ជា​អ្នក​ទទួល​ភារកិច្ច​ផ្សេង​ៗ ជា​ជំនួស​ឬ​ជា​ជំនួយ​សម្ដេច​ព្រះ​សង្ឃ​រាជ​ឬ​សម្ដេច​ព្រះ​សង្ឃ​នាយក ក្នុង​ការ​ទទួល​ភ្ញៀវ​និង​ការ​ពិត​ទូល​អំពី​កិច្ចការ​នានា​របស់​ភ្ញៀវ​សាធារណៈ ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ការ​ចាំបាច់ ។ ខាង​មន្ត្រី​គ្រហស្ថ​សម្រាប់​ខែត្រ​និង​ស្រុក​ក៏​មាន បាឡាត់ ដែរ ហៅ​ថា បាឡាត់​ខែត្រ, បាឡាត់​ស្រុក ...។ ខ្មែរ​បុរាណ​សរសេរ បាល័ដ្ឋ ប្រហែល​ជា​សំដៅ​អត្ថន័យ​ថា “អ្នក​មាន​នាទី​ខាង​ការ​ថែ​រក្សា” ទេ​ដឹង ? (សៀម​សរសេរ ប៉ល័ត អ. ថ. ប្ល័ត, មាន​អត្ថន័យ​ថា​អ្នក​ផ្លាស់​មុខ​ការ​នាទី​ជា​ជំនួយ​ឬ​ជា​ជំនួស​រង​ពី​អធិបតី​របស់​ខ្លួន​មក...) ។
  2. ភារកិច្ច ( ន.នាមសព្ទ ) [ភារៈកិច]
    កិច្ចការ​ធ្ងន់, កិច្ចការ​ដែល​ត្រូវ​ធ្វើ​យ៉ាង​ធ្ងន់ ឧ. ខ្ញុំ​មាន​ភារកិច្ច​ត្រូវ​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ ។
  3. អម្រែក ( ន.នាមសព្ទ )
    វត្ថុ​ដែល​ត្រូវ​រែក ។ ឧ. ទឹក​មួយ​អម្រែក ។ សំណាប​មួយ​អម្រែក ។ ទម្ងន់​ភារកិច្ច​ដែល​បុគ្គល​ណា​មួយ​ត្រូវ​ទទួល​ខុស​ត្រូវ, តស៊ូ, ដោះ​ស្រាយ​បញ្ហា​ជួយ​ចិញ្ចឹម​ឬ​ជួយ​ទំនុក​បម្រុង​ផ្ចុងផ្ដើម​ឧបត្ថម្ភ ទំនុក​បម្រុង​ក៏​ហៅ​ថា​អម្រែក​ដែរ ។ គ្រួសារ​ខ្ញុំ​មាន​សមាជិក ៩ នាក់​ក្នុង​នោះ បង​ប្អូន​ខ្ញុំ​រៀន ៥ នាក់ ហើយ​លោក​យាយ​ខ្ញុំ​មាន​ជំងឺ​ផង ត្រូវ​ចំណាយ​លុយ​ជា​ច្រើន ។ អម្រែក​ដ៏​ធ្ងន់​នេះ​ត្រូវ​ឪពុក​របស់​ខ្ញុំ​ទទួល​រ៉ាប់រង​តែ​ម្នាក់​ឯង ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ធនាគារភារកិច្ច [tʰeaʔniekie~tʰɔɔniekie pʰie kəc]
    commercial bank, bank which lends money
  2. មជ្ឈមណ្ឌលភារកិច្ច [maccʰeaʔmʊəndʊəl pʰie kəc]
    business / industrial center
  3. ភារកិច្ច [pʰie kəc]
    duty, task, responsibility, mission
  4. ភារកិច្ចស្នូល [pʰie kəc snool]
    main duty


Prohok Solutions @2017 : Learn Khmer | Khmer Calendar