Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប៉ះប៉ុន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ប៉ប៉ះប៉ប៉ុន ( កិ.កិរិយាសព្ទ )
    ប៉ះ​ផ្សែផ្សំ​ឲ្យ​តែ​កើត​ការ ។ រក​ស៊ី​ប៉ប៉ះប៉ប៉ុន រក​ស៊ី​អំប៉េះអំប៉ោះ​ប៉ះប៉ុន ។
  2. ប្រវាស់ ( កិ.កិរិយាសព្ទ ) [ប្រវ៉ាស់]
    ចូល​ហ៊ុន​រក​ស៊ី​ចែក​ប្រយោជន៍​គ្នា ដោយ​អ្នក​មួយ​មាន​របស់ អ្នក​មួយ​មាន​តែ​កម្លាំង​ទទួល​កាន់​ការ : ខ្ញុំ​មាន​ស្រែ​ច្រើន​ណាស់ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​ធ្វើ​ខ្លួន​ឯង​តែ​ស្រែធំ​ៗ​ដប់​ទេ ក្រៅ​ពី​នោះ​ប្រវាស់​ឲ្យ​គេ​​ទាំងអស់ ។ រក​ស៊ី​ដោយ​ប្រវាស់​ប៉ះប៉ុន រក​ស៊ី​ដោយ​ប្រវាស់​ផ្សែផ្សំ​ទប់​ទល់​មិន​ឲ្យ​តែ​ខ្វះ​ខាត ។ កុំ​ធ្វើ​ស្រែ​ប្រវាស់​កុំ​សង់​ផ្ទះ​ចូល​គ្នា (ពាក្យ​បុរាណ​ហាម ព្រោះ​ការ​ធ្វើ​ស្រែ​ប្រវាស់ និង​ការ​សង់​ផ្ទះ​ចូល​គ្នា​នោះ តែង​តែ​មាន​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា) ។
  3. ប្រាក្រឹត ( ន.នាមសព្ទ ) [--ក្រិត]
    (ប្រាក្ឫត) ឈ្មោះ​ភាសា​កណ្ដាល (គ្រាម​ភាសា) នៃ​ជន​ជាតិ​ឥណ្ឌា​ទាំងឡាយ​ច្រើន​ប្រទេស មាន​តាំង​ក្នុង​បុរាណ​កាល​ព្រេង​នាយ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន, ទាំង អយ៌កជន ក្នុង សក្ករដ្ឋ (នេប៉ាល) ជា​ជាតិ​ភូមិ​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ ក៏​ប្រើ​ភាសា​ ប្រាក្រឹត ដែរ (បារ. Dialecte) ។ ប្រាក្រឹត នេះ​មាន​អត្ថន័យ​ថា ប្រក្រតី, ធម្មតា, សាមញ្ញ ក្លាយ​មក​ពី​ប្រភព​ដើម​នៃ​ពាក្យ​សំស្រ្កឹត​ជា​ភាសា​សម្រាំង​ថា ប្រក្ឫតិ “ប្រក្រតី” ប៉ុន្តែ​មាន​ទំនង​គួរ​ឲ្យ​ហៅ​ថា ភាសា​ផ្សែផ្សំ ឬ ភាសា​បំប្លែង ទៅ​វិញ ពីព្រោះ​មាន​ដើម​កំណើត​ជា​ភាសា​សំស្រ្កឹត​ខ្លះ​ជា​ភាសា​បាលី​ខ្លះ គ្រាន់​តែ​បំប្លែង​ចេញ​ឲ្យ​ឃ្លាត​ពី​ប្រភព​ដើម​ប៉ុណ្ណោះ ពុំ​មែន​ជា​សំស្ក្រឹត​ពុំមែន​ជា​បាលី​សុទ្ធសាធ ទាំង​ពុំមែន​ជា​សន្តាន​នៃ​ភាសា ឥណ្ឌូ-អឺរូប ចូល​លាយ​ផង​ទេ, ប្រាក្រឹត នេះ​ជា​សំដី​ប៉ះប៉ុន​ផ្សែផ្សំ​កាឡៃ​ឲ្យ​កើត​មាន​ឡើង សម្រាប់​និយាយ​សម្រាប់​សរសេរ​តាម​គួរ​ដល់​ការ​ស្រួល​រាល់​ជាតិ​ប៉ុណ្ណោះ​ឯង ។ ប្រាក្រឹត នេះ​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា, បើ​រាប់​ដោយ​សង្ខេប មាន៥​ឈ្មោះ​គឺ ១- ឝៅរសេនី (សៅរ៉ៈ សេនី Çaurasenī) ប្រាក្រឹត​ជា​សម្ដី​របស់​ជន​អ្នក​នៅ​ក្នុង​រដ្ឋ ឝូរសេន (សូរ៉ៈសេន៉ៈ Çūrasena គឺ​រដ្ឋ មថូរា Mathūrā ក្នុង​សម័យ​ត​មក) ។ ប្រាក្រឹត នេះ​មាន​លំនាំ​ស្រដៀង​នឹង​បាលី​ដោយ​អន្លើ​ៗ​ដែរ ប៉ុន្តែ​ច្រើន​បំប្លែង​អក្សរ អឃោសៈ ជា ឃោសៈ ដូច​បាលី​ថា បតិត “ដែល​ធ្លាក់​ឬ​ជ្រុះ​ហើយ” បំប្លែង​ជា បទិទ; យថា “យ៉ាង​ណា” ជា​យធា ជាដើម ។ ២- មហារាឞ្ត្រី (មហា​ស្ត្រី Mahārāstri ជា​ភាសា​អ្នក មហា​រាស្ត្រ​ទក្ខិណាបថ ភាគ​ខាង​លិច គឺ​រដ្ឋ ឌេក្ក័ន ខាង​លិច Dakkan Occidental) ជា​ប្រាក្រឹត​បំប្លែង​អក្សរ​ឃ្លាត​ពី​សំស្រ្កឹត​ដោយ​ច្រើន ដូច​ជា ឧទក “ទឹក” បំប្លែង ឧអអ; កបិ “ស្វា” ជា កឥ; សុខ “សុខ” ជា សោក្ខ ជាដើម ។ ៣- មាគធី (Māgadhḹ) ប្រាក្រឹត​របស់​ជន​អ្នក មគធ​រដ្ឋ គឺ​រដ្ឋ ពិហារ (Bihār) សម័យ​បច្ចុប្បន្ន, បំប្លែង​អក្សរ​ខុស​ពី​អក្សរ​សំស្ក្រឹត​និង​បាលី​ដោយ​ច្រើន​ដូច​ជា សំ. បុត្រស្យ “នៃ​កូន​ឬ​ដល់​កូន” បំប្លែង​ជា បុត្តឝ្ឝ (Puttaçça); រាជានស៑ (រាជាន័ស) “ស្ដេច​ទាំងឡាយ” ជា លាអាណោ (Lā-āṇo); រញ្ញា (បា.) “ដែល​ស្ដេច” ជា លាជិន (Lājina); អត្តនា (បា.) “ដោយ​ខ្លួន​ឯង” ជា​អតន (Atana); ជាយតេ “កើត, ប្រសូត” ជា យាយតេ (Yāyate) ជាដើម ។ ៤- អភ្រំឝ (អ័ប-ភ្រ័ម-សៈ Abhraṃça) ជា​ប្រាក្រឹត​រាយរង​ទន់​ខ្សោយ​កើត​មាន​ក្នុង​បច្ឆា​សម័យ ជា​សម្ដី​ផ្សែផ្សំ​របស់​អ្នក​ចុង​កាត់​មាត់​ញក ផ្សាយ​ចូល​មក​ខ្លះ ក្នុង​រដ្ឋ​នានា​ក្នុង​ប្រទេស​ឥណ្ឌា មិន​ពេញ​លក្ខណៈ​ជា​ភាសា​ប្រាក្រឹត ទេ ។ ៥- បៃឝាចី (ប៉ៃសាចី Paiçācḹ) ប្រាក្រឹត​ជា​សម្ដី​បិសាច គឺ​សម្ដី​ខ្មោច, ច្រើន​បំប្លែង​អក្សរ ឃោសៈ ជា អឃោសៈ (ជា​សម្ដី​អ្នក​របាំ) ដូច​ជា នគរ “ក្រុង” ជា នករ; គុរុ “ធ្ងន់; យូរ; គ្រូ” ជា ករុ ជាដើម ។ ភាសា​ខ្មែរ​យើង​មិន​មាន​ឈ្មោះ​ថា​មាន ប្រាក្រឹត ដូច​ឥណ្ឌា​ទេ ប៉ុន្តែ​បើ​និយាយ​ដោយ​ការ​ធៀប​ប្រដូច​ទៅ​នឹង​ឥណ្ឌា ក៏​មាន​ការ​បំប្លែង​សំស្ក្រឹត​និង​បាលី ឲ្យ​ឃ្លាត​ចាក​ប្រភព​ដើម​ក្រែល​ដែរ ដូច​ជា នគរ បំប្លែង​ជា អង្គរ; នង្គ័ល ជា អង្គ័ល; យមរាជ ជា ជមរាជ (ជំរាច); សៃន្យាភិមុខ ឬ សេនាភិមុខ ជា ស្នាភិមុខ; សេនាធិរាជ ឬ សៃន្យាធិរាជ ជា ស្នាធ្រាជ, សៃន្យ (សែន) ជា ស្រែន្យ; សៃន្យានុជិត ឬ សេនានុជិត ជា ស្រែនអញ្ជិត, វៃទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម; សព្ទ​អារក្ស ឬ សម្ដី​មេមត់ ក៏​គួរ​ហៅ​ថា បៃសាចី បាន​ដែរ, ប៉ុន្តែ​យើង​នឹង​និយាយ​ឲ្យ​ពេញ​មាត់​ថា​ខ្មែរ​មាន ប្រាក្រឹត ដូច​ឥណ្ឌា​ខ្លះ​ដែរ​ក៏​ពុំ​កើត ពីព្រោះ ប្រាក្រឹត នោះ​មាន​ឈ្មោះ​ចំពោះ​តែ​ក្នុង​ជម្ពូ​ទ្វីប​គឺ​ឥណ្ឌា​ឯណោះ​យូរ​អង្វែង​ណាស់​ហើយ ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ប៉ះប៉ុន [pah pon]
    to patch things up, repair (temporarily); to correct a situation superficially
  2. ប៉ះប៉ូវ [pah pəv]
    See:ប៉ះប៉ុន
  3. រកស៊ីដោយប្រវាស់ប៉ះប៉ុន [rɔɔk sii daoy prɑvah pah pon]
    to struggle to make a living


Prohok Solutions @2017 : Learn Khmer | Khmer Calendar