Khmer Dictionary: បញ្ជី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រឡាបញ្ជី
( ន.នាមសព្ទ )
ឋានន្តររបស់មន្ត្រីជាន់កណ្ដាលខាងតុលាការ ជាស្មៀនសម្រាប់កាន់កាប់បញ្ជីនិងសំណុំរឿងផ្សេងៗ ជាដើម ។
-
តារាង
( ន.នាមសព្ទ )
[--រ៉ាង]
ចម្រៀក, បន្ទះឈើ ឬឫស្សីជាដើមដែលដាក់ខ្វែងជាក្រឡា : ធ្វើតារាង, ចងតារាង ។ គំនូសបន្ទាត់មានក្រឡា ក៏ហៅ តារាង ដែរ : តារាងបញ្ជី ។
- ក្រដាសតារាង គឺក្រដាសដែលមានបន្ទាត់ខ្វែង ។
-
តុល្យការ
( ន.នាមសព្ទ )
ការស្មើភាគគ្នា, ការថ្លឹងឲ្យមានទម្ងន់ស្មើគ្នា; បញ្ជីគិតគូរគ្នេរគ្នាន់ឲ្យដឹងមុខចំណូលចំណាយ : រឿងនេះពុំទាន់ដឹងជាយ៉ាងណាទេ ចាំធ្វើតុល្យការមើលសិន ។
-
តុល្យាការ
( ន.នាមសព្ទ )
[តុល-យ៉ា-កា ]
(តុល្យ + អាការ) អាការថ្លឹងមើលឲ្យដឹងនូវភាគស្មើគ្នា, តារាង ឬបញ្ជីគិតគូរឲ្យដឹងនូវកិច្ចការផ្សេងៗ : តាមតុល្យាការក្នុងត្រីមាសទី ២ នេះ ឃើញថាកិច្ចការនៃសមាគមយើងបានចម្រើនកើនជាងត្រីមាសទី ១ ។
-
ឋិតិ
( ន.នាមសព្ទ )
(ស្ថិតិ) ទីតាំង, ជីវិត, ដំណើររស់នៅ; ដំណើរតាំងនៅនៃចិត្ត...។ ឋិតិ ឬ ស្ថិតិ បញ្ជី ។
-
ត្រួត
( កិ.កិរិយាសព្ទ )
ពិនិត្យមើលឲ្យដឹងជាត្រឹមត្រូវឬមិនត្រឹមត្រូវទេ ហើយបង្គាប់បញ្ជាឲ្យធ្វើថែមទៀតដោយត្រឹមត្រូវ : ត្រួតមើល, ត្រួតបញ្ជី, ត្រួតការ, ត្រួតពល ។ ដាក់បន្តុបលើគ្នា : ត្រួតចាន ។
-
ត្រី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
(ត្រិ; តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។
- ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។
- ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។
- ត្រីចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។
- ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។
- ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
- ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
- ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
- ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។
- ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។
- ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។
- ត្រីសព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។
- ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។
-
ថវិកា
( ន.នាមសព្ទ )
[ថៈ-- ]
ថង់; យាម; ទៃ ។ សព្វថ្ងៃពាក្យនេះ ប្រើសំដៅយកបញ្ជីដែលគ្រោង ឬកត់ត្រាទុកនូវប្រាក់ចំណូលនិងចំណាយរៀងរាល់ឆ្នាំ ប្រៀបដូចជាថង់សម្រាប់ដាក់ប្រាក់ : គ្រោងថវិកា, ចាយ វាយប្រាក់កុំឲ្យហួសលើសពីថវិការបស់ខ្លួន ។
- ថវិកាខេត្ត ថវិកាសម្រាប់ប្រើប្រាស់ក្នុងខេត្ត ។
- ថវិកាជាតិ ថវិការបស់ជាតិ គឺថវិកាសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ។
- ថវិកាប្រធួន សេចក្ដីសុំរួមគ្នាដែលក្រសួងហិរញ្ញវត្ថុធ្វើជូនទៅរដ្ឋសភា ដើម្បីសុំនូវឥណទានបន្ថែម សម្រាប់ចាយវាយទប់ទល់ទម្រាំបានថវិកាដើម ។
-
ទិន
( ន.នាមសព្ទ )
ថ្ងៃ ។ ប្រក្រតិទិន គឺបញ្ជីមានតារាងចុះរៀងរបៀបថ្ងៃក្នុងខែមួយៗក្នុងមួយឆ្នាំ ។
-
ត្រា
( ន.នាមសព្ទ )
ប្រដាប់មានស្នាមចម្លាក់ជាគ្រឿងសម្គាល់សម្រាប់បោះលើសំបុត្រ, ចុតហ្មាយ, ដីកា, បញ្ជី, សំបុត្រសន្យាផ្សេងៗតាមមុខងារ, មុខក្រសួង : បោះត្រា ។
Headley's Khmer-English Dictionary Full Text Search
-
បញ្ជិកា
- detail »
See:បញ្ជី -
បញ្ជី
( n )
[bɑɲcii]
- detail »
list, chart, record; record book, account book, register; document
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្រឡាបញ្ជី
[krɑlaa bɑɲcii]
clerk of the court; arbitrator
-
ក្រុមជំរះបញ្ជី
[krom~krommaʔ- cumreah bɑɲcii]
office of the comptroller (financial service which controls the expenditures of governmental agencies)
-
ចុះបញ្ជី
[coh bɑɲcii]
to take stock (of); to register
-
ចុះបញ្ជី
[coh bɑɲcii]
to register, record
-
ចំណាយបញ្ជី
[cɑmnaay bɑɲcii]
to remove (e.g. a name) from a list
-
តារាងបញ្ជី
[taaraaŋ bɑɲcii]
table / chart (for writing a list of something, e.g. names), roll
-
ត្រួតបញ្ជី
[truət bɑɲcii]
to check the books / bookkeeping
-
ធ្វើបញ្ជី
[tvəə bɑɲcii]
to prepare a record / register / inventory
-
បញ្ជីកត់ប្រាក់
[bɑɲcii kɑt prak]
list of people showing how much money they have donated
-
បញ្ជីជាតិ
[bɑɲcii ciet]
birth certificate