Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: និគ្គហិត,

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដំ ( ន.នាមសព្ទ )
    សូន្យ​ឬ​វង់​តូច​ខាង​លើ​អក្សរ គឺ​និគ្គហិត ( ° ) នេះ : ក ដំ​លើ​ជា កំ, កា ដំ​លើ កាំ ។ល។
  2. ធ្មេញកណ្ដុរ ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​វណ្ណយុត្តិ​មួយ​ប្រភេទ (  ៉) សម្រាប់​សម្លាប់​ខ្យល់​អក្សរ ៩ តួ​គឺ ង, ញ, ន, ប, ម, យ, រ, ល, វ, បំបែរ​សូរ​ឲ្យ​ខុស​ពី​សំឡេង​ប្រក្រតី គឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; ប៉ុន្តែ​បើ​មាន​ស្រៈ ឬ​និគ្គហិត​នៅ​ពី​លើ​ត្រូវ​យក​ធ្មេញ​កណ្ដុរ​មក​ដាក់​ខាង​ក្រោម​វិញ ដូច​យ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូសិកទន្ត ផង) ។
  3. និគ្គហិត ( ន.នាមសព្ទ ) [និក-គៈហិត ]
    (និគ្គហិត ឬ និគ្គហីត) ឈ្មោះ​គ្រឿង​សម្គាល់​មាន​រូប​សណ្ឋាន​ជា​សូន្យ​មួយ​យ៉ាង​នេះ “០” រាប់​ចូល​ជា​ព្យញ្ជនៈ​ដែរ, មាន​សំឡេង​ដូច​តួ “ង” ប្រកប​ក៏​មាន ដូច​តួ “ម” ប្រកប​ក៏​មាន ។ សំ. និង បា. រាប់​និគ្គហិត​នេះ​ចូល​ក្នុង​ពួក​ព្យញ្ជនៈ​សេស​វគ្គ​ផង​ដែរ អាន​ថា អ័ង ឬ អ័ម ។ ឯ​ទម្លាប់​នៃ​ជន​បរទេស​ខ្លះ គេ​អាន​ថា អ៊្ហ‌ិង ឬ អ៊្ហ‌ិម ឲ្យ​គ្រាន់​តែ​ឮ​សំឡេង​ដូច​គេ​គ្រហឹម​ងំ​ក្នុង​ច្រមុះ​ប៉ុណ្ណោះ ដោយ​គេ​យល់​ថា​អាន​កុំ​ឲ្យ​ឮ​ច្បាស់​ថា អ័ង ឬ អ័ម ដើម្បី​ឲ្យ​និគ្គហិត​នេះ​​អាច​រលាស់​សំឡេង​ផ្សំ​នឹង​ស្រៈ ឥ, ឧ ហើយ​និង​ស្រះ​ឯ​ទៀត​ខ្លះ​បាន​ដោយ​ងាយ សម្រាប់​ភាសា​របស់​គេ...។
  4. ពិន្ទុ ( ន.នាមសព្ទ )
    (វិន្ទុ ឬ ពិន្ទុ; វិន្ទុ) តំណក់; ចំណុច​តូច​នេះ (.); រង្វង់​មូល​តូច​នេះ (ំ) គឺ​និគ្គហិត ឬ​ដែល​ហៅ​តាម​ពាក្យ​សាមញ្ញ​ថា ដំ​លើ ។ ប. សំ. សំខ្យា​មាន​ចំនួន​មួយ​រយ​សែន​អក្ខោភិនី ។ លេខ​ដែល​សរសេរ​ជា​ចំនួន​សម្រាប់​លើក​តម្លៃ​នៃ​ថ្វី​ដៃ​ការងារ​ឬ​ការ​សិក្សា : ឲ្យ​ពិន្ទុ​ដល់​សិស្ស, បាន​ពិន្ទុ​តិច​ជាង​គេ ។
  5. មការន្ត ( ន.នាមសព្ទ ) [មៈការ៉ន់-តៈ ឬ--រ៉ន់ ]
    ឈ្មោះ​និគ្គហិត​ដែល​ពោល​ឮ​សូរ​សំឡេង​ជា​អក្សរ ម ប្រកប​ខាង​ចុង (អ័ម, អាម) ដូច​ជា កំ, តំ (ក័ម, ត័ម) : កាំ, ចាំ (ក័ម, ច័ម ឬ កាម, ចាម) ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និគ្គហិត និង សរណ​គមន៍ ផង) ។
  6. ម៉ុម ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ក្រមុំ, នាង​ក្រមុំ; ពាក្យ​ថ្នម​ឬ​ទំយើ​សម្រាប់​ហៅ​ស្ត្រី​ជា​ទី​ស្រឡាញ់ : ម៉ុម​បង, ម៉ុម​ម៉ែ, មាស​ម៉ុម, ស្រី​ម៉ុម ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្រី​ម៉ុម​ចង់​សុំ​អ្វី​ពី​ខ្ញុំ បើ​ចង់​សុំ​អ្វី​ក៏​សុំ​ចុះ ចូរ​កុំ​សុំ​តែ​របស់​នុះ ព្រោះ​ម៉ុម​បាន​ចុះ​សន្យា​ហើយ ។ (គួរ​ប្រយ័ត្ន​កុំ​សរសេរ មុំ ព្រោះ​ច្រឡំ​នឹង មុំ ឬ មុម គឺ​ជ្រុង​ឬ​ជាយ, ទាំង​កុំ​សរសេរ ម៉ុំ ឡើយ ព្រោះ​មាន​មូសិកទន្ត​ផង​មាន​និគ្គហិត​ផង​ត្រួត​លើ​គ្នា​នាំ​ឲ្យ​ធ្ងន់​ណាស់) ។
  7. សូរ ( ន.នាមសព្ទ ) [សូ]
    (ស្វរ “សព្ទ, សំឡេង; ផ្លាស់​ជើង វ (្វ) ក្រោម​តួ ស ជា​ស្រៈ ូ > សូ; បា. សរ”) សព្ទ, សំឡេង; សំឡេង​លាន់​ឮ : សូរ​ភ្លេង, សូរ​ផ្គរ, សូរ​កាំភ្លើង, ឥត​សូរ ។
    - សូរ​សព្ទ សូរ​សំឡេង​ឬ​សំឡេង​ក្លៀវក្លា, សំឡេង​ខ្លាំង ។ សូរ​សព្ទ​សំនៀង​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ប្រកប​ដោយ​អង្គ ៨ ហៅ​ថា អដ្ឋង្គុបតសរៈ ឬ អដ្ឋង្គិកសរៈ គឺ ១-ស្រឡះ​ស្រឡំ​ស្មើ​ៗ; ២-ស្រទន់​ពីរោះ; ៣-ឲ្យ​អ្នក​ស្ដាប់​ងាយ​ដឹង​ងាយ​យល់; ៤-គួរ​ឲ្យ​អ្នក​ស្ដាប់​ចង់​ស្ដាប់​មិន​ធុញ​ទ្រាន់; ៥-ក្បោះក្បាយ​មិន​ស្អកស្អា; ៦-មាន​សូរ​និគ្គហិត​មូល​ក្រឡង់; ៧-មាន​សូរ​ជ្រៅ​ក្នុង​ទ្រូង; ៨-ក្រាង​ក្រអៅ ។
    - សូរ​សៀង (ល. ស្យង, ស. សើ្យង, អ. ថ. ស៎ៀង “សំឡេង”) សូរ​សំឡេង​ឬ​សំឡេង​ភ្លៀង​ក្លា; (រ. ស.) : ព្រះ​សូរ​សៀង ។
  8. សូន្យ ( គុ.គុនសព្ទ ) [សូន]
    (ឝូន្យ; សុញ្ញ) ធេង, ទទេ, សោះ​ទទេ, ឃែត : សូន្យ​ឈឹង សូន្យ​ឥត​ឮ​សូរ​សព្ទ​ឬ​ដំណឹង​អ្វី​សោះ : ស្ងាត់​សូន្យ​ឈឹង ។
    - សូន្យសុង សូន្យ​គ្មាន​ពន្លឺ​តិច​តួច : ងងឹត​សូន្យសុង ។
    - សូន្យ​សោះ ឬ - សោះ​សូន្យ ឃែត​ទទេ, ឥត​អំពើ, ឥត​ប្រយោជន៍ : បុរស​សោះ​សូន្យ បុរស​ឥត​អំពើ, មនុស្ស​ចោល​ម្សៀត (មោឃ​បុរស) ។ល។ ន. ភាវៈ​ទទេ; អាកាស; ពិន្ទុ​ឬ​ក្បិល, និគ្គហិត (°) នេះ : លេខ ១ សូន្យ ១ មុខ = ១០, សូន្យ ២ មុខ = ១០០ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុញ្ញ ផង) ។
  9. ស្រៈ ( ន.នាមសព្ទ )
    (សរ; ស្វរ) អក្សរ​ដែល​អាច​បញ្ចេញ​សំឡេង​ខ្លួន​ឯង​បាន​ផង អាច​នាំ​ព្យញ្ជនៈ​ឲ្យ​ចេញ​សំឡេង​បាន មាន​សូរ​ឮ​តាម​រំពង​របស់​ព្យញ្ជនៈ​ផង ។ ស្រៈ​សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី​មាន​៨​តួ​គឺ អ អា, ឥ ឦ,ឧ ឩ, ឯ ឱ ។ សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត​មាន ១៣ តួ​គឺ អ អា, ឥ ឦ, ឧ ឩ, ឫ, ឬ, ឭ, ឯ ឰ, ឱ ឪ; ថែម​ស្រៈ ឮ មួយ​ដោយ​ឡែក​មក​ទៀត​ជា ១៤ តួ ។ សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ (សម័យ​បច្ចុប្បន្ន​នេះ), រាប់​ស្រៈ​ផ្សំ​ជា​មួយ​នឹង​និគ្គហិត​និង​វិសជ៌នីយ​ផង, មាន ២១ តួគឺ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ; រាប់​ទាំង ឫ ឬ ឭ ឮ និង​ស្រៈ ឰ, ឪ, ឳ ផង ជា ២៨ តួ ។ ស្រៈ​ទាំង​នេះ, លើក​តែ ឫ ឬ ឭ ឮ និង ឪ ចេញ, ចែក​ជា ២ យ៉ាង​គឺ ស្រៈ​សុទ្ធ​ដែល​ចេញ​សំឡេង​តាម​ទំនើង​ខ្លួន​ឯង​ហៅ ស្រៈ​ពេញ​តួ (ត្រូវ​សរសេរ​ពេញ​តួ) : អ អា ឥ ឦ ឧ ឪ ឬ ឩ ឯ ឰ ឱ ឪ; អ អា ។ល។ អុំ អំ អាំ អះ; (ចំពោះ​ស្រៈ ឧ បុរាណ​សរសេរ​ដាក់​សញ្ញា​ត្រី​សព្ទ (៊) ពី​លើ​ជា ឨ អ. ថ. អុក, ប៉ុន្តែ​ត​មក ឈប់​ប្រើ​សញ្ញា​នេះ នៅ​តែ​ត្រឹម ឧ; មើល​ក្នុង​និទាន Introduction ផង) ។ ស្រៈ​មិន​ពេញ​តួ​ដែល​ប្រើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​ហៅ ស្រៈ​ផ្សំ ត្រូវ​សរសេរ​គំនូស​ដូច្នេះ I ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ Iះ, ផ្សំ​ជា ក កា កិ កី កឹ កឺ ។ល។ កុំ កំ កាំ កះ; ឬ​ផ្សំ​ជាមួយ​នឹង​ស្រៈ អ ពេញ​តួ​ជា អ អា អិ អី អឹ អឺ ។ល។ អុំ អំ អាំ អះ ផង​ក៏​បាន ។ ស្រៈ​ផ្សំ​ទាំង ២១ តួ​នេះ កាល​បើ​គ្រូ​បង្រៀន​សិស្ស​ឲ្យ​រៀន​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ អឃោសៈ ត្រូវ​បង្គាប់​សិស្ស​ឲ្យ​អាន​ជា​សូរ​សំឡេង​តូច​ថា ក ស្រៈ អ ក, ក ស្រៈ អា កា, ក ស្រៈ អិ កិ, ក ស្រៈ អី កី, ក ស្រៈ អឹ កឹ, ក ស្រៈ អឺ កឺ ។ល។ ក ស្រៈ អុំ កុំ, ក ស្រៈ អំ កំ, ក ស្រៈ អាំ កាំ, ក ស្រៈ អះ កះ (ត្រូវ​ឲ្យ​សិស្ស​សរសេរ​ស្រៈ​ជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ) ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ ឃោសៈ ត្រូវ​បង្គាប់​សិស្ស​ឲ្យ​អាន​ជា​សូរ​សំឡេង​ធំ​ដូច​ជា​មាន​សញ្ញា​ត្រី​ស័ព្ទ (៊) នេះ​នៅ​ពី​លើ ប៉ុន្តែ​ពុំ​ត្រូវ​ឲ្យ​ប្រើ​ត្រី​ស័ព្ទ​ផ្សំ​ជា​មួយ​ផង​ទេ គ្រាន់​តែ​ឲ្យ​សិស្ស​អាន​បញ្ចេញ​សំឡេង​ឲ្យ​ឮ​ធំប៉ុន​គ្នា​នឹង​សំឡេង​ព្យញ្ជនៈ ឃោសៈ ប៉ុណ្ណោះ គឺ​ត្រូវ​ឲ្យ​អាន​ផ្សំ​ថា គ ស្រៈ អ៊ គ, គ ស្រៈ អ៊ា គា, គ ស្រៈ អ៊‌ិ គិ, គ ស្រៈ អ៊‌ី គី, គ ស្រៈ អ៊‌ឹ គឹ, គ ស្រៈ អ៊‌ឺ គឺ, ។ល។ គ ស្រៈ អ៊ុំ គុំ, គ ស្រៈ អ៊ំ គំ, គ ស្រៈ អ៊ំា គាំ, គ ស្រៈ អ៊ះ គះ (ត្រូវ​ឲ្យ​សិស្ស​សរសេរ​ស្រៈ​ជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ មិន​ត្រូវ​ឲ្យ​ដាក់​ត្រី​ស័ព្ទ​ផ្សំ​ផង​ទេ) ។ គ្រូ​បង្រៀន​សិស្ស​ឲ្យ​ផ្សំ​ស្រៈ​ជា​មួយ​នឹង​ព្យញ្ជនៈ​តាម​សំឡេង​តូច​ធំ​បែប​នេះ ទើប​ត្រឹម​ត្រូវ​តាម​របៀប​ការ​សិក្សា​អក្សរ​ខ្មែរ​តាំង​ពី​ក្នុង​បុរាណ​កាល​រៀង​មក; ទាំង​សិស្ស​សោត ក៏​អាច​ចេះ​អក្សរ​ខ្មែរ​ទៀងទាត់​ច្បាស់​លាស់​ផង ។ ត្រង់​ព្យញ្ជនៈ​ឃោសៈ​គ្រប់​តួ គ្រូ​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​សិស្ស​អាន​ល្អៀង​សំឡេង ត្រង់​បែប​ផ្សំ​ជា​មួយ​នឹង​ស្រៈ​សំឡេង​ធំ ៥ តួ​គឺ អ៊ា អៀ អ៊ុំ អ៊ំ អ៊ំា (គា គៀ គុំ គំ គាំ, ទា ទៀ ទុំ ទំ ទាំ, នា នៀ នុំ នំ នាំ ... នេះ ) ។
  10. ឃោសាឃោសវិមុត្ត ( ន.នាមសព្ទ ) [--សៈវិមុត ]
    អក្ខរៈ​ដែល​រួច​ផុត​ស្រឡះ​ពី​ឃោសៈ និង​អឃោសៈ គឺ​មិន​មែន​ជា​ឃោសៈ ឬ អឃោសៈ បាន​ដល់​និគ្គហិត (º) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ឃោសាឃោសវិមុត្ត ( n ) [kʰousaaakʰousaʔviʔmut]   - detail »
    orthographic symbol in Pali resembling the និគ្គហិត
  2. ដំ ( n ) [dɑm]   - detail »
    the diacritical symbol ( ំ )
    See:និគ្គហិត
  3. និគ្គហិត ( n ) [nikkeaʔhet]   - detail »
    the symbol (ំ) which usually indicates a final bilabial nasal consonant [m] preceded by a short vowel
    See:អនុស្វារ
  4. អនុស្វារ ( n ) [ʔaʔnuʔsvaaraʔ]   - detail »
    the anusvara (ំ) which usually indicates a final bilabial nasal consonant [m] preceded by a short vowel; in some Indic loanwords it represents aŋ or eaŋ
    See:និគ្គហិត, អនុស្សារ


Prohok Solutions @2017 : Learn Khmer | Khmer Calendar