Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដេញ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កន្លង​ខ្នប់ ( ន.នាមសព្ទ )
    ទោស​កំហុស សម្រាប់​តុលាការ​ធ្វើ​ទណ្ឌកម្ម​ពិន័យ​បុរស​ស្ត្រី ដែល​ប្រពន្ធ ឬ ប្ដី​ស្លាប់​ចោល​ទៅ​ហើយ បើ​ពុំ​ទាន់​បាន​លើក​ខ្មោច​ស្រោច​ឆ្អឹង គឺ​ពុំ​ទាន់​បាន​រំលាយ​សព​ខ្មោច​ប្រពន្ធ ឬ ប្ដី​នោះ​នៅ​ឡើយ​ទេ ហើយ​បុរស​ពោះម៉ាយ ឬ ស្ត្រី​មេ​ម៉ាយ​នោះ មាន​ប្រពន្ធ ឬ មាន​ប្តី​ថ្មី​ទៀត, យ៉ាង​នេះ​ច្បាប់​បញ្ញត្តិ​ឲ្យ​អាជ្ញា​ពិន័យ​បុរស ឬ ស្ត្រី​នោះ​ជា​ប្រាក់ ៨ ដេញ គឺ ១២ រៀល, ទោស​កំហុស​នោះ ហៅ​ថា ទោស​កន្លង​ខ្នប់ (ប្រើ​តែ​ក្នុង​សម័យ​ពី​ដើម) ។
  2. កេង ( ន.នាមសព្ទ )
    កាត់​តម្រួយ​ដេញ​រក​គំនិត​គ្នា ។ ពាក្យ​នេះ​ច្រើន​និយាយ​តែ​ក្នុង​ការ​លេង​ល្បែង​ស៊ី​សង : មេហួយ​កេង​គំនិត​អ្នក​ចាក់ ដើម្បី​កុំ​ឲ្យ​ចាក់​ត្រូវ , អ្នក​ចាក់​កេង​គំនិត​មេហួយ ដើម្បី​ចាក់​ឲ្យ​ត្រូវ ។
  3. ខាន់ស្លា ( ន.នាមសព្ទ )
    ប្រាក់​ជំនូន​ដែល​មេ​បា​ខាង​ប្រុស ជូន​ទៅ​មេ​បា​ខាង​ស្រី ក្នុង​វេលា​ដែល​ធ្វើ​អាវាហ​វិវាហ​មង្គល ។ ក្នុង​ច្បាប់​ទស​ភរិយា លោក​កំណត់​តែ ៨ ដេញ គឺ​ប្រមាណ ១២ រៀល តែ​បើ​នឹង​ដាក់​ច្រើន​ជាង​ចំនួន​នោះ​ក៏​បាន :
    - ប្រាក់​ខាន់ស្លា (ទំនៀម​បុរាណ) ។ ច្បាប់​រដ្ឋប្បវេណី ថា បញ្ជាប់​ចិត្ត ។
  4. ដំណេញ ( ន.នាមសព្ទ )
    ការ​ដេញ; ដំណើរ​ដែល​គេ​បាន​ដេញ​ហើយ ឬ​ដែល​ត្រូវ​ឲ្យ​ដេញ​តម្លៃ : ប្រកាស​ដំណេញ​ឲ្យ​សាធារណ​ជន​បាន​ដឹង​ទួទៅ ។
  5. តុរិយាង្គ ( ន.នាមសព្ទ ) [-យ៉ាង ]
    (តុរិយង្គ, តុរិយាង្គ; តូយ៌ាង្គ) អង្គ​នៃ​តន្រ្តី គឺ​គ្រឿង​ភ្លេង​ខ្សែ​១​វង់ ឬ គ្រឿង​ភ្លេង​ដេញ​ដំ​ផ្លុំ​កូត​១​វង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្ត្រី, តូយ៌តន្ត្រី ផង) ។
  6. ដេញ ( កិ.កិរិយាសព្ទ )
    បង្អើល​ឲ្យ​ដើរ​ចេញ, បង្ខំ​ឲ្យ​ដើរ, កម្ចាត់​ឲ្យ​ឃ្លាត​ចេញ : ដេញ​ចាប, ដេញ​គោ, ដេញ​គូលី​ឲ្យ​លែង​ធ្វើ​ការ ។ រត់​តាម​ដើម្បី​ចាប់, ឬ​នឹង​ប្រហារ : ដេញ​ចោរ, ដេញ​ទន្សាយ ។ ជម្រះ​មន្ទិល​សម្រាំង​យក​សាច់​ល្អ​បរិសុទ្ធ : ដេញ​មាស ។ កេះ, ត្រេះ, ផ្ទាត់​ខ្សែ​តន្ត្រី : ដេញ​ចាប៉ី ។ ដេញ​ជើង ពិនិត្យ, សង្កេត​សង្កិន, ឈ្លេច​សួរ ឲ្យ​ទាស់​ជើង, ឲ្យ​ឃើញ​ពិត ។ ដេញ​ដោល សាក​សួរ​ជជីក​ឲ្យ​ច្បាស់​ការ, សួរ​សង្កិន​បង្ខំ​ឲ្យ​ឆ្លើយ​ដោះ​ស្រាយ ។ ដេញ​ថ្លៃ ត​ដំឡើង​ថ្លៃ​ប្រជែង​គ្នា​ដើម្បី​ឲ្យ​បាន​មក​ខ្លួន ។ ដេញ​ធ្នាក់ ចូល​មក​ត​យុទ្ធ​នឹង​ធ្នាក់ (បក្សី) ។ ដេញ​ប្រយោគ ប្រឡង​ចំណេះ​វិជ្ជា, ពិនិត្យ​ចំណេះ​វិជ្ជា​តាម​ប្រយោគ​មុខ​ការ​មាន​កំណត់ ។ ដេញ​ពុត សង្កេត​រក​ពុត, ពិនិត្យ​រក​ឲ្យ​ឃើញ​ពុត ។ ដេញ​មុខ​ការ ត​ថ្លៃ, ដេញ​ថ្លៃ ដណ្ដើម​យក​មុខ​ការ (ហៅ​ត្រឹម​តែ ដេញ ក៏​បាន) ។ល។
  7. តន្រ្តី ( ន.នាមសព្ទ ) [ដន់ត្រី]
    (តន្រ្តិន៑; តន្តី “ភ្លេង​មាន​ខ្សែ”) គ្រឿង​ភ្លេង​ខ្សែ, គ្រឿង​ភ្លេង​ដេញ ដំ ផ្លុំ កូត : ប្រគំ​តន្រ្តី, មាន​តន្ត្រី​ប្រគំ​កំដរ​បរិយាកាស ។
  8. តូយ៌តន្ត្រី ( ន.នាមសព្ទ ) [ដូរដន់ត្រី]
    (តូយ៌ + តន្ត្រិន៑; តុរិយ + តន្តី) គ្រឿង​ភ្លេង​ដេញ​ដំ​ផ្លុំ​កូត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្រ្តី ផង) ។
  9. ទាន់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, និ.និបាតសព្ទ )
    ប្រញាប់, រួសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត; បាន, បាន​សម្រេច : ធ្វើ​ឲ្យ​ទាន់​ពេល; ដើរ​ឲ្យ​ទាន់​គេ​ទៅ, ដេញ​ទាន់​ជាន់​កែង; ធ្វើ​ទាន់​ឬ​មិន​ទាន់, មិន​ទាន់​ទេ, មិន​ទាន់​បាន​នៅ​ឡើយ​ទេ ។ល។
  10. បង្គេច ( កិ.កិរិយាសព្ទ )
    បំបែរ​ធ្វើ​ឲ្យ​គេច : ដេញ​គោ​បង្គេច​ចេញ​ពី​ថ្នល់ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ដេញ ( v ) [dəɲ]   - detail »
    to chase, hunt, pursue; to expel, drive out / away, exorcise; to discharge / fire (an employee); to drive; to herd (animals); to urge on; to track down, pursue (a matter), enquire
  2. ដេញ ( v ) [dəɲ]   - detail »
    to put to the test; to bid (at auction)
  3. ដេញ ( v ) [dəɲ]   - detail »
    to extract
  4. ដេញ ( v ) [dəɲ]   - detail »
    to play (a stringed musical instrument).
Headley's Khmer-English Dictionary Subentry Full Text Search
  1. ដេញគំនិត [dəɲ kumnit]
    See:ដេញប្រាជ្ញា
  2. ដូរដេញ [doo dəɲ]
    to trade
  3. ដេញពណ៌ [dəɲ poa]
    to be iridescent
  4. ដេញពិណ [dəɲ pɨn]
    to play the harp
  5. ដេញពុត [dəɲ put]
    to question in a nagging manner, pump (someone for information)
  6. ដេញមាស [dəɲ mieh]
    to extract gold (from ore), purify gold
  7. ដេញរាង [dəɲ rieŋ]
    to catch fish using a bamboo lattice platform (see រាង 3)
  8. ដេញសាសន៍ [dəɲ sah]
    to persecute (a) religion
  9. ដេញស្រី [dəɲ srǝy]
    See:ដេញញី
  10. ដេញឲ្យទាល់ [dəɲ ʔaoy toal]
    to quiz someone until he / she runs out of arguments or answers, wear someone down with persistent questioning

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar