Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជាមួយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្សត់ ( គុ.គុនសព្ទ, ន.នាមសព្ទ )
    មនុស្ស​ក្រ, មនុស្ស​ក្រ​ខ្សត់, មនុស្ស​ក្រីក្រ​លំបាក : មនុស្ស​កំសត់ ។ ដែល​ខ្សត់​អត់​ឃ្លាន​មាន​សុខ​ទុក្ខ​ជាមួយ​គ្នា : គូ​កម្សត់, មនុស្ស​នេះ​កម្សត់​នឹង​ខ្ញុំ​ណាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កម្សត់​កម្រ) ។
  2. កម្សត់​កម្រ ( គុ.គុនសព្ទ )
    ដែល​ក្រ​ខ្សត់​អត់​ឃ្លាន​រង​ទុក្ខ, រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​ដោយ​នៅ​ស្រុក​ខ្លួន ឬ​ទៅ​នៅ​ស្រុក​ដទៃ ទោះ​នៅ​យូរ​ក្ដី ឆាប់​ក្ដី ឆ្ងាយ​ក្ដី ជិត​ក្ដី : មនុស្ស​កម្សត់​កម្រ​នឹង​គ្នា, មិត្រ​កម្សត់​កម្រ, ប្រពន្ធ​កំសត់​កម្រ ។
  3. កួន ( ន.នាមសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ​រុក​និង​ពាក្យ​គុំ : រុក​កួន, និយាយ​រុក​កួន​គេ ; គុំ​កួន ។
  4. ក្ដាំ ( ប.បរិវារសព្ទ ) [ជើង ដ]
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ក្ដី :
    - ក្ដីក្ដាំ, កើត​ក្ដីក្ដាំ​នឹង​គ្នា ។
  5. ក្បាល ( ន.នាមសព្ទ )
    អវយវៈ​ប៉ែក​ខាង​លើ ឬ ខាង​មុខ​បង្អស់​នៃ​រូប​កាយ​មនុស្ស, សត្វ ឬ វត្ថុ : ក្បាល​មនុស្ស, ក្បាល​សត្វ, ក្បាល​ទូក, ក្បាល​ដែក​គោល ។
    - មនុស្ស​ក្បាល​សករាជ គឺ​មនុស្ស​ខិល​ខូច​ជាង​គេ តែង​នាំ​គេ​ឲ្យ​ធ្វើ​ការ​ពុំ​គប្បី​ជាមួយ ។
  6. ក្រី ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ក្រ : ក្រីក្រ ឬ ក្រក្រី :
    - មនុស្ស​ក្រីក្រ គឺ​មនុស្ស​ទុគ៌ត ។
  7. ក្លើ ( ន.នាមសព្ទ )
    មិត្រ​ស្និទ្ធ​ទុក​ចិត្ត​គ្នា​ដល់​ទី​រួម​ក្ដី​សុខ​ទុក្ខ​ជាមួយ​គ្នា ឬ​រួម​ក្ដី​មេត្រី​ដោយ​ឲ្យ​របស់​អ្វី​ៗ គ្នា​បាន, ដល់​ហៅ​គ្នា​អាមឹង, ឯង​អញ​ទៅ​វិញ​ទៅ​មក ។ បើ​ស្រី​និង​ស្រី​ហៅ​ថា “ម្រាក់” វិញ ។
  8. ខាំង ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ ខារ : ខារខាំង គឺ​ទប់​បិទ​ប្រឡាយ​មិន​ឲ្យ​ទឹក​ហូរ​ជាដើម (និយាយ​ដោយ​ស្រុក) ។
  9. ខេ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ខឹង : ខេខឹង ។
  10. ខ្ចរ ( កិ.កិរិយាសព្ទ )
    ខ្ទរ, ខ្ទរខ្ទារ, លេច​ឮ​ពេញពាស : កេរ្តិ៍​ឈ្មោះ​ពីរោះ​ខ្ចរ ។ ច្រើន​ប្រើ​ជាមួយ​នឹង ខ្ចាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ និង​ពាក្យ ខ្ចរខ្ចាយ បន្ទាប់​នេះ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្នុងថ្ងៃជាមួយនោះ [knoŋ tŋay cie muə yɔɔ nuh]
    on that same day
  2. កំលុងជាមួយ [kɑmloŋ cie muə yɔɔ]
    those who live under one roof
  3. ឃុបឃិតជាមួយ [kʰup kʰɨt cie muə yɔɔ]
    to conspire with, be involved with
  4. ចូលវង់ជាមួយ [cool vʊəŋ cie muə yɔɔ]
    to form a group / business (with someone); to share a meal / gamble together (around the same table)
  5. ជាមួយ [cie muə yɔɔ]
    with, along with
  6. ជាមួយគ្នា [cie muə yɔɔ knie]
    together, with one another, reciprocally; the same (as)
  7. ជាមួយផងដែរ [cie muə yɔɔ pʰɑɑŋ dae]
    at the same time; also
  8. ដាក់ហ៊ុនជាមួយ [dak hun cie muə yɔɔ]
    to invest jointly
  9. ដឹកនាំនូវការចរចាជាមួយនឹង [dək noam nəv kaa cɑɑ caa cie muə yɔɔ nɨŋ]
    to hold talks (with someone)
  10. ទន់ភ្លន់ [ជាមួយ :: tʊən ----- cie muə yɔɔ]
    to be supple; (of behavior) to be mild, soft, modest; gentle

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar