Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចតុលោកបាល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ធតរដ្ឋ ( ន.នាមសព្ទ ) [ធៈ តៈ រ័ត ]
    (ធ្ឫតរាស្រ្ត) ព្រះ​នាម​មហា​រាជ​ជា​លោក​បាល ១ អង្គ ដែល​គ្រប់​គ្រង​រក្សា​ទិស​ខាង​កើត ជា​អធិបតី​លើ​ពួក​គន្ធ័ព្វ : ព្រះ​បាទ​ធតរដ្ឋ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុលោកបាល ផង) ។
  2. វេស្សវ័ណ ( ន.នាមសព្ទ ) [វេស-សៈ--]
    (វេស្សវណ; វៃឝ្រវណ) ព្រះ​នាម​លោក​បាល​មហា​រាជ​មួយ​អង្គ ជា​អ្នក​គ្រប់គ្រង​រក្សា​ទិស​ឧត្តរ ជា​អធិបតី​លើ​ពួក​យក្ស : ព្រះ​បាទ​វេស្សវ័ណ; ព្រះ​នាម​ដើម​ហៅ កុវេរៈ, តែ​ដោយ​ហេតុ​ដែល​ទ្រង់​គង់​នៅ​ក្នុង​រាជ​ធានី​ឈ្មោះ វិសាណា ទើប​មាន​ព្រះ​នាម​ថា វេស្សវ័ណ ផង, គេ​ច្រើន​ប្រើ​ពាក្យ​ថា ព្រះ​បាទ​វេស្សវ័ណ​កុវេរ​រាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពៃស្រពណ៍>ពៃស្រពណ៍ និង ចតុលោកបាល ផង) ។
  3. ចតុលោកបាល ( ន.នាមសព្ទ ) [ចៈតុលោកៈបាល ]
    (ចតុរ៑ + លោកបាល ចតុល្លោកបាល; ចតុ + លោកបាល > ចតុល្លោកបាល) ស្ដេច​ទេវតា ៤ អង្គ ជា ធំ​ក្នុង​ចាតុម្មហារាជិកា​សួគ៌ ជា​អ្នក​រក្សា​លោក គឺ​ព្រះ​បាទ ធតរដ្ឋ រក្សា​ទិស​ខាង​កើត, ព្រះ​បាទ វិរុឡ្ហកៈ រក្សា​ទិស​ខាង​ត្បូង, ព្រះ​បាទ វិរូបក្ខៈ រក្សា​ទិស​ខាង​លិច, ព្រះ​បាទ កុវេរៈ (វេស្សវណ) រក្សា​ទិស​ខាង​ជើង ។ សរសេរ​តាម សំ. បា. ក៏​បាន, ប៉ុន្តែ​ផ្ទុយ​ពី​ទម្លាប់​ប្រើ​រៀង​មក ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ចតុលោកបាល [caʔtoʔ look~lookaʔ baal]
    the mythological guardians of the four cardinal directions (Kuvera - north; Indra or Dhataraṭṭha - east; Yama or Viruḷhaka - south; Varuna or Virūpakkha - west)


Prohok Solutions @2017 : Learn Khmer | Khmer Calendar