Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ្មែរ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងសោយ ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​យ៉ាង : បទ​កងសោយ ។
  2. កាសអង្ករ ( ន.នាមសព្ទ )
    ប្រាក់​បៀវត្ស​សម្រាប់​ថ្លៃ​អង្ករ​របស់​អ្នក​រាជការ​ខ្មែរ​ពី​ដើម ក្នុង​ព្រះ​បរម​រាជ​វាំង ក្នុង ១ ខែ​ៗ បើក​តាម​ចំនួន​គ្រួសារ​របស់​ខ្លួន ។
  3. កិតនាម ( ន.នាមសព្ទ ) [កិតៈ--]
    (ក្ឫត > ក្រឹត--) នាមនាម​ដែល​ចេញ​ពី​វិគ្រោះ​មក​ជា សាធនៈ ដូច​ជា​ ករ៑ + ណី > ឦ > ការី, ការិណី ឬ ការិនី; កម្ម (សទ្ទុបបទ) + ករ៑ + ណ > អ > កម្មការ, កម្ម + ករ៑ + អ > កម្មករ;...។ ភាសា​ខ្មែរ​ដូច​ជា កើត > កំណើត; កល់ > កំណល់; កាច > កំណាច; ខុស > កំហុស; ខូច > កំហូច; ខូង > ក្រហូង; គរ > គំនរ; គូរ > គំនូរ; គុំ > គំនុំ ប៉ុណ្ណោះ​ជាដើម ហៅ​ថា សាធនៈ ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាធនៈ ទៀត​ផង) ។
  4. កុលសម្ព័ន្ធ ( ន.នាមសព្ទ ) [កុល៉ៈ-សំ-ពាន់]
    (--សម្ពន្ធ) សម្ព័ន្ធ​នៃ​វង្ស​ត្រកូល, ការ​ចង​ស្ពាន​មេត្រី​ទាក់ទង​គ្នា ពី​ត្រកូល​មួយ ទៅ​ត្រកូល​មួយ; មនុស្ស​ដែល​ប្រមូល​ផ្ដុំ​គ្នា​ជា​វង្ស​ត្រកូល ហើយ​ឋិត​នៅ​ក្រោម​អំណាច​មេ​តែ​មួយ : ខ្មែរ​លើ ជា​កុល​សម្ព័ន្ធ​នៃ​ប្រទេស​កម្ពុជា ។
  5. កូនក្រាប់ ( ន.នាមសព្ទ )
    ស្រី​អ្នក​ចាំ​ទទួល​ពាក្យ​បន្ត​ពី​អ្នក​ផើ្តម​ច្រៀង ហើយ​វាយ​ក្រាប់ បន្ទរ​ថែម​តាម​ចង្វាក់​ភ្លេង​ផង (ច្រើន​ប្រើ​ក្នុង​វង់​ល្ខោន​ខ្មែរ) : កូន​ក្រាប់​តែង​តែ​ស្ដាប់​អ្នក​ផ្ដើម​បទ ។
  6. កូវកែ ( ន.នាមសព្ទ )
    ដូង​មួយ​ប្រភេទ​ដើម​តូច​ៗ ទាប​ៗ ផ្លែ​តូច​ៗ មាន​ទឹក​ផ្អែម មាន​ដើម​កំណើត​មក​ពី​ប្រទេស​ម៉ាល៉ាយ៉ា គេ​យក​ពូជ​មក​ដាំ នៅ​ស្រុក កូវកែ ដែល​ខ្មែរ​ហៅ​ថា ស្រុក​កំពង់ស្ពាន ខែត្រ​ព្រែកឫស្សី (កម្ពុជា​ក្រោម) លុះ​ចំណេរ​កាល​ត​ៗ​មក​ពូជ​ដូង​នេះ ក៏​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ អ្នក​ស្រុក​ហៅ ក្លាយ​ពី​ពាក្យ​ដើម​ទៅ​ជា
    - ដូង​កល់កែ, អ្នក​ខ្លះ​ថា
    - ដូង​គល់កែ ហៅ​ក្លាយ​មក​ទៀត​ថា
    - ដូង​តាកែ ។
  7. កោសេយ្យពស្រ្ដ ( ន.នាមសព្ទ ) [--យ៉ៈ-ព័ស ]
    (កៅសេយវស្រ្ដ; កោសេយ្យវត្ថ) សំពត់​សូត្រ, ព្រែ ។ ដែល​ហៅ​ កោសេយ្យភស្ត្រ នេះ​ជា​សំដី​ក្លាយ​ពី​សៀម ព្រោះ​សៀម​សរសេរ​ ព័សតរ៍ គេ​អាន​តាម​និរុត្តិ​របស់​គេ​ថា ផ័ត; ឯ​ខ្មែរ​យើង​សរសេរ ពស្រ្ដ អាន​តាម​និរុត្តិ​របស់​យើង​ថា ពាស់ ប៉ុន្តែ​ដោយ​យើង​ថា​តាម​និរុត្តិ​សៀម, ថា​មិន​ដូច​សៀម​ទៅ​ទៀត ក៏​ក្លាយ​សំឡេង​ថា ភាស់, ត្រូវ​ថា ព័ស្ត្រ (ពាស់) ទើប​ត្រឹម​ត្រូវ​តាម​និរុត្តិ​ខ្មែរ, ដូច​ជា ព័ស្តុភារ ដែរ យើង​ត្រូវ​សរសេរ ត្រូវ​ថា ព័ស្តុភារ កុំ​ថា ភ័ស្តុភារ ។ល។
  8. កែអួក ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​ប្រភេទ សម្រាប់​លេង​បញ្ចូល​មេមត់ :
    - ភ្លេង​កែ​អួក ។
  9. កំពែង ( ន.នាមសព្ទ )
    របង​ធ្វើ​ដោយ​ឥដ្ឋ, ដោយ​ថ្ម ឬ ភ្លឺ​ដែល​លើក​ព័ទ្ធ​ជុំ​វិញ​ទី​ណាមួយ​ដើម្បី​ឲ្យ​ដក់​ទឹក ។
    - កំពែង​ខ្សៀ គឺ​គែម​ក្បាល​ខ្សៀ ។ កាល​ពី​ក្នុង​សម័យ​បុរាណ ជន​ជាតិ​ថៃ បាន​យក​ពាក្យ​ខ្មែរ​ថា កំពែង នេះ​ទៅ​ប្រើ​ថា កាំពែង ថៃ​អាន​ថា កាំផែង ព្រោះ​អក្សរ "ព" ថៃ​មាន​ខ្យល់​ជា "ផ" ខ្មែរ, លុះ​ដល់​សម័យ​ត​មក ខ្មែរ​ខ្លះ​យក​សំដី​នេះ​មក​ប្រើ​ថា កំផែង ឃ្លាត​ក្លាយ​ពី​សំដី​ថៃ ដែល​ថា​តាម​សំដី​ខ្មែរ​ពុំ​ច្បាស់​នោះ​ក៏​មាន ។
  10. ក្ដាំងងា ( ន.នាមសព្ទ ) [ជើង ដ]
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្កា​ក្រអូប ត្របក​ផ្កា​វែង; ក្ដាំងងា​នេះ​មាន​ពីរ​យ៉ាង មួយ​យ៉ាង​ធំ​កើត​នៅ​ស្រុក​ខ្មែរ, មួយ​យ៉ាង​តូច ផ្កា​លឿង​ជាង​បន្ដិច ពូជ​មក​ពី​ប្រទេស​ចិន ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ខ្មេរ   - detail »
    See:ខ្មែរ
  2. ខ្មែរ ( adj ) [kmae]   - detail »
    to be Khmer, Cambodian.
  3. ខ្មែរ ( n ) [kmae]   - detail »
    Khmer, Cambodian (person)
  4. ពឹង ( v ) [pɨŋ]   - detail »
    to ask for a favor / help; to depend / count on, resort to; to lean / rely on something with all one's might
    Eg. ប្រវត្តិសាស្ត្រខ្មែរវិលមកវិញដដែល​ ខ្មែរពឹងសៀម ខ្មែរពឹងយួន ​ខ្មែរ​នឹងបាត់បង់អ្វីទៀត​? : Cambodian history returns again to Cambodians being dependent on Thailand or Cambodians being dependent on Vietnam; what else will Cambodia lose?
  5. ឧបនីយកម្ម [#NAME?]   - detail »
    nominalizing suffixed element meaning `-ization, the action of ....' (Note that the initial ឧ usually becomes the dependent vowel អូ when this element is combined with another word). For example, ខ្មែរ + ឧបនីយកម្ម > ខ្មែរូបនីយកម្ម, "Khmerization"
Headley's Khmer-English Dictionary Subentry Full Text Search
  1. កូនខ្មែរ [koon kmae]
    the Khmer
  2. កូនកាត់ខ្មែរបារាំង [koon kat kmae baaraŋ]
    child who is half Cambodian and half French
  3. ក្រុមតំរួតទាហានខ្មែរ [krom~krommaʔ- tɑmruət tiehien kmae]
    Cambodian military police
  4. ក្រុមហ៊ុនខ្មែរអាកាស [krom~krommaʔ- hun kmae ʔaakaah]
    Air Khmer Company
  5. ខ្មែរក្រហម [kmae krɑhɑɑm]
    Khmer Rouge (Communist Cambodians, esp. the Pol Pot faction)
  6. ខ្មែរចូលជាតិ [kmae cool ciet]
    naturalized Cambodian
  7. ខ្មែរដើម [kmae daəm]
    native Cambodian, Cambodian by birth
  8. ខ្មែរនគរវត្ត [kmae nɔkɔɔ voat]
    pure Cambodian (generally thought to be tall, dark complexioned, with wavy hair); Cambodian from Siem Reap Province
  9. ខ្មែរយើង [kmae yəəŋ]
    our Cambodian people, we Cambodians
  10. ខ្មែរលើ [kmae lǝǝ]
    Khmer Loeu (highland minority groups)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar