Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក្ស័យ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្សិណក្ស័យ ( ន.នាមសព្ទ ) [ក្សិណ+ក្ស័យ]
    ការ​បាត់បង់​សូន្យ​ទៅ​ក្នុង​មួយ​ស្របក់ គឺ​ការ​ស្លាប់​ភ្លាម ។ សព្វ​ថ្ងៃ​ប្រើ​ជា កិ. : ជីតា​ខ្ញុំ​ក្សិណក្ស័យ​ទៅ​ហើយ គឺ​ជីតា​ខ្ញុំ​ស្លាប់​ភ្លាម​ទៅ​ហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្ស័យ ផង) ។
    - ក្សិណ​នោះ ន. (ក្សិណ+នោះ) ខណៈ​នោះ, ភ្លាម​នោះ, គ្រា​នោះ, ដង​នោះ, កាល​នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខណៈ និង ក្សណៈ) ក្សិណ​នោះ​ព្រះ​យម​ពន្រាយ លើស​លែង​សព្វ​សាយ​ ស្ដេច​បើក​ព្រះ​នេត្រ​យល់​ជាក់ ... (សាស្រ្ដា​ពាក្យ​កាព្យ សុបិន​កុមារ) ។
  2. ក្ស័យ ( ន.នាមសព្ទ )
    (ក្សយ; ខយ) ការ​អស់​ទៅ; សេចក្ដី​បាត់​បង់, វិនាស ។ ដែល​ប្រើ​សព្វ​ថ្ងៃ​នេះ មាន​ទំនង​ដូច​ជា កិ. :
    - ក្ស័យ​ជីវិត, ក្ស័យ​កិលេស គឺ​អស់​ជីវិត, អស់​កិលេស ។
  3. តិថី​ក្ស័យ ( ន.នាមសព្ទ ) [តិថីក្សៃ ឬ ដិថីក្សៃ ]
    (តិថីក្សយ; តិថិក្ខយ) ថ្ងៃ​ខែ​ដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
  4. ទារុណ ( គុ.គុនសព្ទ ) [រុន ]
    (ទារុណ ឬ ទារូណ) កាច, កាច​អាក្រក់, អាក្រក់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) អំពើ​ទារុណ អ្នក​ដែល​ធ្វើ​ស៊ុន តែង​នឹក​មមៃ ព្រួយ​ហើយ​ព្រួយ​ទៀត ចង្អៀត​ចិត្ត​ក្រៃ ដល់​ពេល​ជិត​ក្ស័យ នឹក​ឃើញ​ឥត​ភ្លេច ។
  5. ទុក្ខ ( ន.នាមសព្ទ ) [ទុក]
    (ទុះខ) សេចក្ដី​ព្រួយ, សេចក្ដី​លំបាក (កាយ​និង​ចិត្ត) : កើត​ទុក្ខ, មាន​ទុក្ខ ។ ពាក្យ​ផ្ទុយ : សុខ ។ ឈ្មោះ​អរិយសច្ច​ទី ១ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​សេចក្ដី​ទុក្ខ ដែល​កើត​អំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដី​សោក​ស្ដាយ, ខ្សឹកខ្សួល, លំបាក​កាយ, តូច​ចិត្ត, ទង្គឹះ​តានតឹង​ចិត្ត; ហៅ​ឲ្យ​ពេញ​ថា ទុក្ខអរិយសច្ច ឬ​ទុក្ខសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរ​ទុក្ខ, កង​ទុក្ខ គឺ​ប្រជុំ​នៃ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង ។
    - ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរ​អស់​ទុក្ខ, ទី​អស់​ទុក្ខ (ព្រះ​និព្វាន) : ព្រះ​អរហន្ត​ទាំងឡាយ លោក​បាន​ដល់​នូវ​ទុក្ខ​ក្ស័យ​ហើយ; ព្រះ​និព្វាន​ជា​ទុក្ខ​ក្ស័យ ។
    - ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដី​រំលត់​ទុក្ខ; ទី​រំលត់​ទុក្ខ (ព្រះ​និព្វាន), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៣ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ដំណើរ​រំលត់​តណ្ហា​អស់ មិន​មាន​សល់; ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធអរិយសច្ច ឬ​ទុក្ខនិរោធសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ--) ន. (បា.) សេចក្ដី​ប្រតិបត្តិ​ជា​ផ្លូវ ឬ​ជា​ឧបាយ​ឲ្យ​រលត់​ទុក្ខ (អដ្ឋង្គិកមគ្គ), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៤ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ផ្លូវ​មាន​អង្គ ៨ គឺ សេចក្ដី​យល់​ត្រូវ, តម្រិះ​ត្រូវ, ការ​ស្ដី​និយាយ​ត្រឹមត្រូវ, ការងារ​ត្រឹមត្រូវ, ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ, ព្យាយាម​ត្រូវ, ការ​រឭក​ត្រូវ, ដំណើរ​តាំង​ចិត្ត​ខ្ជាប់ខ្ជួន​ត្រូវ ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬ​ហៅ​ថា មគ្គសច្ច ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផ) ។
    - ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដី​រលត់​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខនិរោធ) ។
    - ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់​ដឹង​ច្បាស់​នូវ​ទុក្ខ, កំណត់​បាន​ថា​ជា​ទុក្ខ, ប្រាជ្ញា​ដែល​កត់​សម្គាល់​យល់​ថា​ជា​ទុក្ខ ។
    - ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការ​លើក​ទុក្ខ​ធុរៈ​ទម្លាក់​ទៅ​លើ​គេ, ការ​ផ្ដេក​វេរ​ទុក្ខ​ធុរៈ​ឲ្យ​គេ ។
    - ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការ​លះ​សេចក្ដី​ទុក្ខ គឺ​ការ​រលាស់​សេចក្ដី​ទុក្ខ​ចោល​មិន​ឲ្យ​ទំនៅ​ក្នុង​ចិត្ត : ទុក្ខប្បហាន​ជា​ហេតុ​នាំ​ឲ្យ​បាន​សេចក្ដី​សុខ ។
    - ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរ​ដឹង​នូវ​សេចក្ដី​ព្រួយ, លំបាក; ដំណើរ​រង​អារម្មណ៍ ឬ​ទទួល​អារម្មណ៍​ជា​ទុក្ខ, សេចក្ដី​សោយ​ទុក្ខ​ ។ ហៅ​ត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏​គង់​សំដៅ​សេចក្ដី​ថា ទទួល​រង​អារម្មណ៍​ជា​ទុក្ខ​ដែរ : រង​វេទនា ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : វេទនា​ណាស់ !, វេទនា​អ្វី​ម៉្លេះ​ទេ! ឬ វេទនា​អ្វី​ម្ល៉េះ​ហ៎្ន ! ។
    - ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដី​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខ) ។
    - ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ (តណ្ហា), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ២ (ក្នុង​អរិយសច្ច​ទាំង​៤) បាន​ខាង​តណ្ហា​ដែល​ជា​ហេតុ​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ; ហៅ​ឲ្យ​ពេញ​ថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
    - ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខសមុទយ) ។ល។
  6. ធន​ក្ស័យ ( ន.នាមសព្ទ ) [ធៈន័ក-ក្ស័យ ]
    (ធនក្សយ; ធនក្ខយ) ដំណើរ​អស់​ទ្រព្យ ។
  7. យោគ ( ន.នាមសព្ទ ) [យោគៈ ឬ យោក]
    ការ​ប្រកប; ការ​រួប​រួម; ការ​ស្ម័គ្រ​ស្មាគម, ការ​ចួប​ប្រសព្វ​គ្នា; ព្យាយាម; សមាធិ; ជោគ; ទ្រព្យ, សម្បត្តិ; នក្សត្រឫក្ស; កិលេស; រវល់; ដំណើរ​អំពល់​ចិត្ត; កល, ឧបាយ; ឧបាយ​កល; មាយា; ប្រវ័ពា្ចន៍, បោក​ប្រាស់​បំបាត់ ។ល។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន សំដៅ​ សេចក្ដី​ថា “ប្រកប​ការ, កាន់​ការ, ព្យាយាម, ខំ​ប្រឹង, ប្រឹង​ធ្វើ; ប្រឹង​យោល​ខ្លួន​ងោក​ងើប​ៗ, យោល​ទៅ​ៗ​មក​ៗ; លម្អៀង​ចិត្ត, បំបែរ​ចិត្ត ឬ​ធ្វើ​ឲ្យ​ងាក​ចិត្ត​ទៅ​រក” : យោគ​ចិត្ត​ទៅ​រក ។
    - យោគ​ពេញ​ទំហឹង ប្រឹង​ពេញ​កម្លាំង (ព. សា.) ។
    - យោគ​ក្ស័យ (យោគ័កក្សៃ) ដំណើរ​អស់​ព្យាយាម; ដំណើរ​រសាយ​ព្យាយាម; ដំណើរ​អស់​រវល់; ព. ពុ. ដំណើរ​អស់​កិលេស ។
    - យោគក្សេម (យោគ័កក្សែម) ដំណើរ​ស្រាក​រវល់, ស្រាក​សេចក្ដី​អំពល់​ចិត្ត; ព. ពុ. ធម៌​ដែល​ក្សេម​ចាក​កិលេស, ចាក​សេចក្ដី​អំពល់​ចិត្ត (ព្រះ​និញ្វន) ។
    - យោគ​យល់ (យោក--) យល់​ដោយ​សេចក្ដី​លម្អៀង, យល់​មុខ ។
    - យោគ​យាត្រា (យោក--) ដំណើរ​របស់​នក្សត្រឫក្ស : យាម​យោគ​យាត្រា ។
    - យោគ​វិក្រ័យ (យោគៈវិក្រៃ) ការ​លក់​ដូរ​ដោយ​បំបាត់ ។ល។
  8. រស់ ( កិ.កិរិយាសព្ទ )
    មាន​ជីវិត​នៅ, មិន​ទាន់​ស្លាប់ : បុគ្គល​រស់​នៅ​មួយ​រយ​ឆ្នាំ បើ​មាន​សេចក្ដី​ប្រមាទ​លោក​ហៅ​ថា រស់​នៅ​ឥត​អំពើ ទុក​ស្មើ​ដូច​ស្លាប់​ទៅ​ហើយ (ព. ពុ.) ។ គុ. ដែល​មាន​ជីវិត​នៅ : សត្វ​រស់ ។
    - រស់​រាន មាន​ជីវិត​រាន​ខែ​ឆ្នាំ​ត​ទៅ គឺ​មាន​អាយុ​វែង​ត​ទៅ : សូម​ឲ្យ​បាន​រស់​រាន​មាន​ជីវិត​ត​វែង​ឆ្ងាយ​ទៅ ! ។ ព. ប្រ. ស្ថិត​នៅ, តាំង​នៅ, មិន​ទាន់​វិនាស, មិន​ទាន់​រលំ : ជំនួញ​នៅ​រស់ ។ វេវ. ទ្រង់​ព្រះ​ជន្ម​នៅ, មាន​ឬ​គង់​ព្រះ​ជន្ម​នៅ, ទ្រទ្រង់​នៅ; មាន​ជីវិត​នៅ, មាន​អាយុ​នៅ ។ ព. ផ្ទ. បរិនិញ្វន; សោយ​ទិព្វ​ជង្គត, សោយ​ទិវង្គត; សោយ​ពិរាល័យ; សុគត; ក្ស័យ, ក្សីណក្ស័យ; ទទួល​អសញ្ញ​កម្ម, ទទួល​អសញ្ញ​ភាព; ទទួល​មរណ​ភាព; ទទួល​អនិច្ច​ធម្ម; ទទួល​អនិច្ច​កម្ម; ធ្វើ​កាល​កិរិយា; រលត់, រលត់​ខន្ធ, រំលាង​ខន្ធ, ធ្លាយ​ខន្ធ, ធ្លាយ​សង្ខារ ឬ បែក​ធ្លាយ​សង្ខារ; បាត់​បង់, ស្លាប់; ដើរ, ផុត, ផុត​រលត់; ដាច់​ខ្យល់, អស់​ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង, តេន (ប្រើ​តាម​ថ្នាក់ ខ្ពស់, អណ្ដាល, ទាប ឬ សាមញ្ញ) ។
  9. រោគ ( ន.នាមសព្ទ )
    (រោក, បើ​ផ្សំ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. រោគៈ) ន. ការ​ឈឺ​ចាប់, ការ​ឈឺ​ចាក់​ដោត, ជំងឺ, អាពាធ, អាម័យ : កើត​រោគ, ថ្នាំ​រម្ងាប់​រោគ ។
    - រោគ​បុរស ឬ - រោគ​ស្ត្រី កាម​រោគ (រោគ​ស្វាយ, ប្រមេះ) ។
    - រោគ​សង់​ផ្ទះ (ព. ប្រ.) រោគ​ដែល​កើត​នៅ​យូរ​តត្រំ​តត្រើយ ។ល។ ព. ប្រ. កើត​រោគ ឈឺ​ចិត្ត; កើត​ទាស់​ទែង​គ្នា ។
    - រោគ​ក្ស័យ (រោគ័ក-ក្សៃ) ដំណើរ​អស់​រោគ​ហើយ; ការ​ស្បើយ​រោគ ។
    - រោគ​ក្សេម (រោគ័ក-ក្សែម) សេចក្ដី​ក្សេម​ចាក​រោគ, ដំណើរ​ជា​ពី​ឈឺ ។
    - រោគ​និទាន (--គៈ--) ឈ្មោះ​តម្រា​ពេទ្យ​បុរាណ​និយាយ​អំពី​កំណើត​រោគ និង​ការ​ប្រកប​ថ្នាំ​បំបាត់​រោគ​ផ្សេង​ៗ ។
    - រោគ​និទ្ធ (--គៈនិត) លំនៅ​រោគ, សំបុក​រោគ : រូប​កាយ​យើង​នេះ​ជា​រោគ​និទ្ធ ។
    - រោគ​ព្យាបាល (--គៈ--) ការ​រក្សា​រោគ, ការ​ថែ​ជំងឺ ។
    - រោគ​ព្យាបាលកៈ (--គៈព្យាប៉ាល៉ៈកៈ) ឬ - រោគ​ព្យាបាលក៍ (--បាល) អ្នក​ថែ​ជំងឺ; បើ​ស្ត្រី​ជា
    - រោគ​ព្យាបាលិកា ។
    - រោគ​ភូ (--គៈ--) កន្លែង​កើត​រោគ (រាង​កាយ) ។
    - រោគ​រាជ (--គៈ--) សេ្តច​រោគ គឺ​រោគ​របេង, វណ​រោគ ។ រោគ​រាតត្បាត រោគ​រាល​ដាល, រោគ​ឆ្លង​ពី​មួយ​ទៅ​មួយ ដូច​យ៉ាង​អាសន្ន​រោគ​និង​អុត​ជាដើម ។
    - រោគ​លក្ខណៈ ឬ - រោគ​លិង្គ (--គៈ--) លក្ខណៈ, អាការ​របស់​រោគ ។
    - រោគ​វិនិច្ឆ័យ (--គៈ--) ការ​វិនិច្ឆ័យ​រោគ, ការ​ពិនិត្យ​ជំងឺ, ទំនាយ​របស់​ពេទ្យ​អំពី​អាការ​រោគ​តាម​មូល​ហេតុ​ដែល​បណ្ដាល​ឡើង : គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ, តាម​វិនិច្ឆ័យ​របស់​គ្រូ​ពេទ្យ​ថា កុមារ​នេះ​មាន​ជំងឺ​ក្រុន​ចាញ់ ។
    - រោគ​សន្និបាត (--គៈ--) ប្រទេស​ជា​ទី​ប្រជុំ​នៃ​រោគ (រាង​កាយ); ការ​ប្រជុំ​នៃ​រោគ, ដំណើរ​កុះកុម​នៃ​រោគ ។
    - រោគ​សមុដ្ឋាន (--គៈ--) ទី​តាំង​នៃ​រោគ, កំណើត​រោគ ។
    - រោគ​សមុទាយ (--គៈ--) ដូច​គ្នា​នឹង រោគ​សន្និបាត ដែរ ។
    - រោគ​សាន្ត ឬ - រោគ​សាន្តិភាព (--គៈ--) ការ​រម្ងាប់​រោគ, ដំណើរ​ស្បើយ​រោគ ។
    - រោគ​សាស្រ្ត (--គៈ--) ក្បួន​ឬ វិទ្យា​ពេទ្យ​ស្ដី​ពី​មូល​ហេតុ​និង​អាការ​រោគ​ផ្សេង​ៗ ។
    - រោគ​សិល្បៈ (--គៈសិល-ប៉ៈ) វិជ្ជា​បំបាត់​រោគ, ចំណេះ​ផ្សេង​ៗ សម្រាប់​ពេទ្យ, វិជ្ជា​ពេទ្យ ។
    - រោគ​ហារិន ឬ --ហារី (--គៈ--) អ្នក​កម្ចាត់​ឬ​បំបាត់​រោគ (ពេទ្យ) ។ល។
  10. វង្ស ( ន.នាមសព្ទ )
    (វង់; បើ​ជា​បទ​សមាស អ. ថ. វ័ង-សៈ ឬ វង់សៈ) ន. (វំស; វំឝ) ពូជ, ជំបួរ, ជួរ, ក្រសែ, របា, ត្រកូល, តំណ​ត្រកូល; ជាតិ ។ ឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ ។ល។ វង្ស​ករ ឬ វង្ស​ក្រឹត បុព្វ​បុរស​របស់​ត្រកូល, មនុស្ស​ដើម​ត្រកូល ។
    - វង្ស​ក្ស័យ ដំណើរ​ផុត​វង្ស ។
    - វង្ស​ចរិត ប្រវត្តិ, លំអាន របស់​ពូជ​ពង្ស; ពង្សាវតារ​ជាតិ ។
    - វង្ស​នាថ ឬ​វង្ស​ប្រមុខ អ្នក​ដែល​ជា​ចម្បង​របស់​ត្រកូល​ឬ​ប្រមុខ​របស់​ត្រកូល ។
    - វង្ស​ភោជ្យ (--ភោច) អ្នក​ដែល​ត្រូវ​ស៊ី​ទ្រព្យ​សម្បាច់​របស់​ត្រកូល ។
    - វង្ស​វឌ្ឍនៈ ឬ - វង្ស​វ័ឌ្ឍន៍ សេចក្តី​ចម្រើន​របស់​ត្រកូល ។
    - វង្ស​វឌ្ឍី អ្នក​ដែល​ចម្រើន​ត្រកូល; បើ​ស្រ្តី​ជា វង្ស​វឌ្ឍិនី ។
    - វង្ស​សមាចារ ប្រពៃណី ឬ​ទំនៀម​ល្អ​របស់​ត្រកូល ។
    - វង្ស​ស្ថិតិ ការ​តាំង​នៅ​នៃ​វង្ស ។ល។
    - វង្សានុវង្ស (< វង្ស + អនុវង្ស) វង្ស​ត​ៗ​តាម​លំដាប់​មក ។
    - វង្សាវលី ដូច​គ្នា​នឹង ពង្សាវលី ។ល។ បើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ អ. ថ. វង់, ដូច​ជា : ខត្តិយ​វង្ស វង្ស​ក្សត្រិយ៍ ។
    - ពុទ្ធ​វង្ស វង្ស​ព្រះ​ពុទ្ធ ។
    - ភូធរ​វង្ស, រាជ​វង្ស វង្ស​ស្តេច។
    - សក្យ​វង្ស ឬ - សាក្យ-- វង្ស​សក្យៈ ។
    - សមណ​វង្ស វង្ស​សមណៈ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្ស>ពង្ស ផង) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ក្ស័យ ( v ) [ksay]   - detail »
    to die
  2. ក្ស័យ ( v ) [ksay]   - detail »
    to suppress, stifle; to lose; to exhaust; to rid (of).
  3. ក្ស័យ ( n ) [ksay]   - detail »
    ruin, loss, destruction, ridding, extinction
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្សិណក្ស័យ [ksəynaʔ~ksən ksay]
    to die; sudden death, immediate death
  2. ក្ស័យកិលេស [ksay keʔleɛh]
    extinction of passions; to suppress a desire
  3. ក្ស័យជន្មាយុ [ksay cʊənmieyuʔ]
    to die, pass away
  4. ក្ស័យជីវា [ksay ciivaa]
    to die
  5. ក្ស័យជីវិត [ksay ciivɨt]
    to die, pass away
  6. ជីវិតក្ស័យ [ciivɨt ksay]
    death
  7. ដល់ក្ស័យជីពជន្ម [dɑl ksay ciip cʊənmeaʔ~cʊən]
    to the end of one's days
  8. តិថីក្ស័យ [teʔtʰəy~deʔtʰǝy ksay]
    last day of the month, end of the month
  9. ទិនក្ស័យ [tɨn ksay]
    sunset, twilight
  10. ទុក្ខក្ស័យ [tuk ksay]
    the end of all suffering, death, Nirvana

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar