Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក្រង់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រង់ ( ន.នាមសព្ទ )
    ជង្រុក​ដាក់​ស្រូវ : ក្រង់​ស្រូវ ។ ប្រដាប់​សម្រាប់​ឲ្យ​កូន​ក្មេង​រៀន​អង្គុយ : ក្រង់​កូន​ក្មេង ។
  2. រទេះ ( ន.នាមសព្ទ )
    យាន​មាន​កង់ មាន​ទ្រង់ទ្រាយ​ច្រើន​បែប​ប្លែក​ៗ​ពី​គ្នា (ដោយ​ជំនាង​តាម​កាល​តាម​សម័យ) សម្រាប់​ទឹម​គោ, ទឹម​ក្របី​ឬ​ប្រើ​អូស. រុញ​ក៏​បាន; ទោះ​បី​យាន​ទឹម​សេះ​ឬ​យាន​ដែល​លឿន​ដោយ​កម្លាំង​ចំហាយ​កម្ដៅ​ភ្លើង​ជាដើម ក៏​ហៅ រទេះ បាន​ដែរ (តាម​ទម្លាប់​ពាក្យ​ធម្មតា) ។
    - រទេះ​ក្រង់ រទេះ​មាន​ក្រង់​ទូលាយ​សម្រាប់​ផ្ទុក​ទំនិញ​បាន​ច្រើន ។
    - រទេះ​ក្របី រទេះ​សម្រាប់​ទឹម​ក្របី ។
    - រទេះ​គោ រទេះ​សម្រាប់​ទឹម​គោ ។
    - រទេះ​ចាម រទេះ​ធំ​ស្រោង មាន​ផ្ទុរ​ក្រឡូម​ខាង​មុខ​ខ្ពស់​ជាង​ខាង​ក្រោយ​បន្តិច ត្រង់​អណ្ដាល​ទាប​អែន​ពាប់ (ធ្វើ​តាម​បែប​ចាម)។
    - រទេះ​ជើង​គុល រទេះ​មាន​កង់​ជា​បន្ទះ​ទាំង​ផ្ទាំង​ឥត​កាំ ដូច​ជា​កង់​ជើង​គុល, សម្រាប់​បរ​ក្នុង​ផ្លូវ​ដែល​មាន​ភក់​ផុង​ច្រើន ។
    - រទេះ​ដឹក ឬ - រទេះ​បន្ទុក រទេះ​ធំ​សម្រាប់​ផ្ទុក​ដឹក​របស់​ធ្ងន់ ។
    - រទេះ​ដែក រទេះ​កង់​ដែក ប្រើ​រុញ​តាម​ផ្លូវ​ដែក​សម្រាប់​ដឹក​ដី ។
    - រទេះ​ត្រដួស រទេះ​មាន​ថ្នាក់​ពីរ​ជាន់ មួយ​ជាន់​ក្រោម​សម្រាប់​ដាក់​អីវ៉ាន់, មួយ​ជាន់​ខាង​លើ ហៅ ត្រដួស សម្រាប់​មនុស្ស​ជិះ ។
    - រទេះ​បំបោល រទេះ​លាត​តូច​ជាង​រទេះ​សាឡី សម្រាប់​ទឹម​គោ​បរ​បំបោល​ភ្នាល់​ឬ​ប្រណាំង​គ្នា ។
    - រទេះ​ផ្ទុរ រទេះ​មាន​ផ្ទុរ (ហៅ រទេះ​ដំបូល ក៏​បាន) ។
    - រទេះ​ភ្លើង រទេះ​មាន​ក្បាល​ប្រកប​ដោយ​គ្រឿង​ចក្រ​គ្រប់​ព្រម, ប្រើ​ដុត​ឧស​ឬ​ធ្យូង​ថ្ម​យក​កម្លាំង​កម្ដៅ​ភ្លើង,... បើក​ឲ្យ​រអិល​តាម​ផ្លូវ​ដែក​ឲ្យ​លឿន​ខ្លាំង​បាន (រថ​ភ្លើង; បារ. Chemin de fer) ។
    - រទេះ​ម៉ឺនដា រទេះ​មាន​តួ​រាង​ជា​គ្រែ, មាន​ជើង​ទៀន, មាន​ដំបូល,... វិចិត្រ​ដោយ​ក្បាច់​រចនា​លាប​លន​រំលេច​ព័ណ៌​មាន​លំអ​ដ៏​រុងរឿង, សម្រាប់​ទឹម​គោ​ឬ​ក្របី, ជា​យាន​ជំនិះ​សម្រាប់​ឥស្សរ​ជន​នៅ​កម្ពុជ​រដ្ឋ ក្នុង​សម័យ​បុរាណ, សម័យ​សព្វ​ថ្ងៃ​នេះ​ក្នុង​ខែត្រ​ក្រៅ​នៅ​មាន​ប្រើ​ខ្លះ​ដែរ ។
    - រទេះ​រុញ រទេះ​តូច​រាង​ជម មាន​កង់​តែ​មួយ មាន​ឈើ​ពីរ​កំណាត់​បោះ​ភ្ជាប់​ជា​ចន្ទល់​មាន​ដង​ពីរ​សម្រាប់​កាន់​រុញ, យក​ភាគ​ខាង​មុខ​ជា​ខាង​ក្រោយ, ប្រើ​ដាក់​អីវ៉ាន់​ល្មម​កម្លាំង​មនុស្ស​ម្នាក់​រុញ​បាន (ពួក​អារាម​បាល​ឬ​ឧយ្យាន​បាល​ច្រើន​ប្រើ​រទេះ​នេះ) ។
    - រទេះ​លាត រទេះ​ដែល​លាត​ឥត​ទ្រពង​ឥត​ដំបូល សម្រាប់​ដឹក​សសរ​ឬ​ឈើ​ហុប​ជាដើម ។
    - រទេះ​វាល រទេះ​ឥត​ផ្ទុរ ។
    - រទេះ​សាឡី រទេះ​វាល​មាត្រ​ធំ​ជាង​រទេះ​បំបោល សម្រាប់​ទឹម​គោ​បរ​បំបោល​តាម​ធម្មតា (ហៅ​ត្រឹម​តែ សាឡី ក៏​បាន) ។
    - រទេះ​សេះ រទេះ​ទឹម​សេះ (រថ) ។
    - រទេះ​សំឡី ពាក្យ​សាមញ្ញ​សម្រាប់​ហៅ​រទេះ​ទាំង​ធំ​ទាំង​តូច​រួម​គ្នា (ក្លាយ​មក​ពី រទេះ​សាឡី គឺ​រទេះ​និង​សាឡី សំដៅ​សេចក្ដី​ថា រទេះ​ធំ​និង​រទេះ​តូច ទេ​ដឹង ?) ។
    - រទេះ​អូស រទេះ​វាល មាន​ជញ្ជាំង​ទាប​ទាំង​ពីរ​ខាង, ពី​ខាង​មុខ​ខាង​ក្រោយ​មាន​ក្តារ​បន្ទះ​សម្រាប់​លើក​ដាក់​បាន, មាន​ទូក​ឬ​ដង​ពីរ​ឃ្លាត​ឆ្ងាយ​ពី​គ្នា, ប្រើ​ចង​ខ្សែ​ពួរ​ទាក់​នឹង​ចុង​ដង​ទាំង​ពីរ​សម្រាប់​មនុស្ស​អូស​ដឹក​សារពើ​ទំនិញ​ឬ​វត្ថុ​ធ្ងន់​ៗ មាន​ឧស​ជាដើម ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រថ ផង) ។ ព. ទ. បុ. រទេះ​បាក់​ត្រង់​ណា ល្អិត​ត្រង់​ណោះ (ព. ប្រ.) សេចក្ដី​ថា ភ្ញៀវ​ច្រើន​នាក់​ឈប់​សម្នាក់​ស៊ី​ចុក​យូរ​ថ្ងៃ​នៅ​ផ្ទះ​អ្នក​ណា រមែង​តែ​ពង្រេច​ពង្រឹល​អ្នក​នោះ ។ រទេះ​បាក់​មិន​គិត ទៅ​គិត​ឯ​គោ​លូចដាំង (ព. ប្រ.) ការ​ធំ​ដុំ​មិន​គិត បែរ​ជា​គិត​ឯ​ការ​រប៉ិច​រប៉ី​ទៅ​វិញ, ដូច​ជា​ម្ចាស់​រទេះ​ៗ បាក់​មិន​គិត​ជួស​ជុល បែរ​ជា​គិត​ឯ​គោ​ ដែល​បញ្ចេញ​អង្គ​ជាត​ទៅ​វិញ ។ បាក់​រទេះ (ព. ប្រ.) លង់​ទ្រនេស : ខ្លា​បាក់​រទេះ គឺ​ខ្លា​ត្រូវ​របួស​លង់​ទ្រនេស ។
Headley's Khmer-English Dictionary Full Text Search
  1. កិង ( n ) [kəŋ]   - detail »
    low, box-like structure on an oxcart where freight is carried
    See:ក្រង់
  2. ក្រង់ ( n ) [krɑŋ]   - detail »
    bin (for storing rice); the low, box-like structure on an oxcart where freight is carried
  3. ក្រង់ ( n ) [krɑŋ]   - detail »
    cage; basket-like contraption into which children are placed when being taught to walk
  4. ទែន ( n ) [tɛɛn]   - detail »
    beam supporting the rafters; decorative rear end of the side piece of the ក្រង់ on an oxcart

    Reference: ទែនទយ
  5. ទ្រពង ( n ) [trɔpɔɔŋ]   - detail »
    railings along either side of an oxcart forming the sides of the ក្រង់ [plate 3]

    Reference: ទ្រពងរទេះ
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រង់មាន់ [krɑŋ moan]
    chicken coop
  2. ក្រង់ស្រូវ [krɑŋ srǝv]
    bin for storing rice
  3. ខ្ទង់ខ្នល់ [ktʊəŋ knɑl]
    transverse piece of wood making up part of the frame of an ox cart; (it is located under the ក្រង់ and the upper portion of the ខ្នល់ is attached to it)
  4. មេក្រង់ [mee krɑŋ]
    wooden member which connects the ក្រង់ to the first ឆ្នង់ of an oxcart
  5. រទេះក្រង់ [rɔteh krɑŋ]
    cart used for hauling large loads
  6. របារទទឹង [rɔbaa tɔtɨŋ]
    pegs used in the construction of the ក្រង់ of an oxcart
  7. កន្ទុយក្រង់ [kɑntuy krɑŋ]
    decorative rear end of the side piece of the ក្រង់ on an oxcart


Prohok Solutions @2017 : Learn Khmer | Khmer Calendar