Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កោយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កោយ ( កិ.កិរិយាសព្ទ )
    ដួស​ដោយ​បោយ, ដួស​ដោយ​វែក ។
  2. កោយ ( ន.នាមសព្ទ )
    មេ​អង្គញ់ ។
  3. កេល ( កិ.កិរិយាសព្ទ )
    ទាត់​រំកិល​កោយ​នឹង​ចំហៀង​មេ​ជើង, ដោយ​កែង​ជើង​ជាប់​នឹង​ដី​ ដើម្បី​ឲ្យ​បាន​ទៅ​ជិត​ដៀប រួច​ទើប​ទាត់​តម្រូវ​ជា​ឯ​ក្រោយ (ល្បែង​អង្គញ់) ។ កិ. វិ. វិលវង់, សៀរ : ដើរ​កេល ។
  4. ដង ( កិ.កិរិយាសព្ទ )
    ចូក​កោយ​យក​អ្វី​ៗ ពី​ក្នុង​ទឹក; ឬ​កោយ​យក​ទឹក : ដង​ត្រី, ដង​ទឹក ជាដើម ។
  5. ដួស ( កិ.កិរិយាសព្ទ )
    កោយ​ដង​យក​ដោយ​វែក, ដោយ​ស្លាបព្រា​ជាដើម : ដួស​សម្ល ។ កោយ, ចូក​ដោយ​ស្នែង :
    - ក្របី​ដួស​គ្នា ។ ព. ប្រ. ដួស, ដួស​ដង, ដួស​នាយ​ដួស​អាយ បញ្ចៀស​វាសវាង, កៀស​នាយ​កៀស​អាយ; ច្រើន​ប្រើ​ជា កិ. វិ. និយាយ​ដួស, និយាយ​ដួស​ដង ... ។
  6. បក់ ( កិ.កិរិយាសព្ទ )
    ធ្វើ​អវយវៈ​ដែល​អាច​កម្រើក​បាន​ឲ្យ​កម្រើក : បក់​កន្ទុយ, បក់​ស្លឹក​ត្រចៀក, បក់​ដៃ ។ កោយ​ប្រមូល​ឲ្យ​មាន​ខ្យល់ ឬ​បោយ​ផ្ងុប​ឲ្យ​មាន​ខ្យល់ : បក់​ផ្លិត, ដេក​មិន​លក់​បក់​មិន​រហើយ ។ ផាត់​ចេញ : បក់​មូស, បក់​ផ្សែង​ចេញ ។
    - បក់​បោយ បក់​ផង​បោយ​ផង ។
    - ខ្យល់​បក់​រំភើយ​ៗ ខ្យល់​បក់​រហើយ​តិច​ៗ​ល្មម​ត្រជាក់​ស្រួល ។ល។
  7. បបក់ ( កិ.កិរិយាសព្ទ )
    យក​កន្សែង ឬ​សំពត់​បក់​បោយ​កោយ​ចូល​ហៅ​ដោយ​ល្បួង, ដោយ​ថ្នម, ដោយ​សោះ​អន្ទង, ដោយ​នឹក​រលឹក ។ បោះ​ខ្សែ​សន្ទូច​វែង​ដែល​ចង​ឬ​ដោត​នុយ​ទាញ​អូស​លើ​ទឹក​ល្បួង​បព្ឆោត​មច្ឆជាតិ ឲ្យ​ត្របាក់​ហើយ​វាត់​ឡើង : បបក់​ត្រី​រ៉ស់ ។
    - បបក់​ព្រលឹង បក់​បោយ​ហៅ​ព្រលឹង ឬ​យោង​អន្ទង​ព្រលឹង​កូន​ក្មេង​តូច​ដែល​ដួល ឬ​ដែល​ភ្ញាក់​ខ្លាច, ឲ្យ​ស្រាក​ភ័យ, ដោយ​បញ្ចេញ​សូរ​ពីរ​ម៉ាត់​ឮ បក់​ៗ ។
  8. បាញ់រង ( ន.នាមសព្ទ )
    ឈ្មោះ​អង្គញ់​កោយ គឺ​អង្គញ់​ដែល​សម្រាប់​បោះ សម្រាប់​បាញ់ ។
  9. ប៉ប្រង ( កិ.កិរិយាសព្ទ )
    ដួស, ដង, កោយ យក​ទឹក​តែ​ខាង​លើ​ដោយ​ថ្នម​ៗ​តិច​ៗ មិន​ឲ្យ​ល្អក់ ឬ​មិន​ឲ្យ​ដោយ​កករ​ឬ​សម្រាម : ប៉ប្រង​ទឹក​អណ្ដូង ។
  10. មេ ( ន.នាមសព្ទ )
    ម្ដាយ (ចំពោះ​តែ​សត្វ​តិរច្ឆាន) : មេ​ក្របី, មេ​គោ, មេ​មាន់, មេ​សេះ ...។ ដំរី​ញី, ទោះបី​នៅ​តូច​ពុំ​ទាន់​មាន​កូន, គេ​ច្រើន​ហៅ​ថា មេ ។ ពាក្យ​សម្រាប់​ហៅ​ស្រ្តី​ដែល​ក្មេង​ជាង ឬ​ដែល​តូច​ទាប​ជាង, ដោយ​សេចក្ដី​ស្និទ្ធស្នាល ឬ​ស្មោះ​ស្មើ​ទៅ​រក, ហៅ​ចេញ​ចំ​ឈ្មោះ​ថា មេ​នេះ, មេ​នោះ (ដូច​ជា​ហៅ មេ ក, មេ ខ...); ឬ​មិន​ចេញ​ចំ​ឈ្មោះ​គ្រាន់​តែ​ថា មេ​នុ៎ះ, មេ​ហ្នឹង; ពុំ​នោះ​ហៅ​ដោយ​ទ្រគោះ​ចេញ​សម្ដី​ថា មេ ... ក៏​មាន (អ្នក​ខ្លះ​ប្រើ​ពាក្យ មេ នេះ​ក្លាយ​ទៅ​ជា មី ក៏​មាន) ។ របៀប​រាប់​បំណែក​ព្យញ្ជនៈ​ផ្សំ​នឹង​ស្រៈ​តាម​លំដាប់​ដូច​ជា : មេ​កកា, មេ​កក, មេ​កង, មេ​កច, មេ​កញ ជាដើម ។ មនុស្ស, សត្វ ឬ​អ្វី​ដែល​ជា​ធំ, ជា​ប្រធាន, ជា​ចម្បង​លើ​គេ ដូច​ជា : មេ​កង មេ​របស់​ពួក​មួយ​ៗ ។ ឋានន្តរ​ស័ក្តិ​សម្រាប់​អាជ្ញា​កត់​ពន់ មាន​ស័ក្តិ​ចុះ​បន្ទាប់​ពី​អាជ្ញា​ហ្លួង​មក : មេ​កង​ពន្ធ​ស្រូវ, មេ​កង​ពន្ធ​ទាស (មាន​តែ​ក្នុង​សម័យ​ពី​ដើម) ។
    - មេ​កាព្យ ក្បួន ឬ​បែប​ប្រាប់​របៀប​តែង​កាព្យ ។
    - មេ​ការ អ្នក​ដែល​ជា​មេ​លើ​កិច្ចការ​នី​មួយ​ៗ ។ ឈ្មោះ​ក្រុម​អ្នក​រាជការ ជាង​ឈើ​ក្នុង​ព្រះ​បរម​រាជ​វាំង : ក្រុម​មេ​ការ, មន្ត្រី​មេ​ការ ។ ឈ្មោះ​ក្រសួង​សម្រេច​កិច្ចការ​ហត្ថ​កម្ម​ផ្សេង​ៗ​ខាង​លើក​ថ្នល់, សង់​ស្ពាន, សង់​ផ្ទះ ... ក្នុង​កម្ពុជ​រដ្ឋ​សព្វ​ថ្ងៃ​នេះ : ក្រសួង​មេ​ការ, លោក​ចាងហ្វាង​មេ​ការ ។
    - មេ​កោយ គ្រាប់​អង្គញ់​ដែល​ដាំ​ជា​មេ និង​គ្រាប់​ដែល​ជា​កោយ​សម្រាប់​បោះ ឬ​បាញ់ ។ ព. ប្រ. ពួក​អ្នក​ដែល​មាន​នាទី​ធំ​តូច​តាម​លំដាប់​គ្នា, គេ​តែង​និយាយ​ថា : ធ្វើ​ការ​ត្រូវ​ស្ដាប់​មេ​កោយ ឬ​ថា ចាត់​ការ​ឲ្យ​មាន​មេ​មាន​កោយ ។
    - មេ​ក្រាន មេ​ចង្ក្រាន គឺ​មេ​គ្រួ ឬ​មេ​ផ្ទះ​មួយ​ៗ របស់​ពួក​ព្នង គឺ​ខ្មែរ​លើ​សព្វ​ថ្ងៃ​នេះ ។
    - មេ​ក្រុម ឬ - មេ​គណៈ អ្នក​ដែល​ជា​ប្រធាន​លើ​ក្រុម​ឬ​ពួក​មួយ​ៗ ។
    - មេ​ខូច មេ​នាំ​ឲ្យ​ខូច​ខ្លួន​ផង ។
    - មេ​ខ្លោង មេ​ដំរី​ដែល​មាន​មាឌ​ធំ​សម្បើម​ជា​ប្រធាន​លើ​ហ្វូង ។ ព. ប្រ. មនុស្ស​ដែល​មាន​រូប​រាង​ធំ​ខ្ពស់​ជ្រងោ កាល​បើ​ដើរ​ចេញ​ទៅ​ណា​ឃើញ​ចង្គ្រោង​ជាង​គេ​រាល់​គ្នា ។
    - មេ​គណ (--មេ​គន់) មន្រ្តី​សង្ឃ​ដែល​មាន​សមណ​ស័ក្តិ​ខ្ពស់​ជាង​អនុ​គណ​គ្រប់​ស្រុក​ក្នុង​ខែត្រ ។
    - មេ​គណ​ក្រុង មេ​គណ​ក្នុង​ក្រុង ។
    - មេ​គយ អធិបតី​ក្នុង​រាជការ​គយ ។
    - មេ​គ្រែ ឈើ​បួន​កំណាត់​ដែល​ផ្គុំ​ភ្ជាប់​នឹង​គ្រែ ។
    - មេ​ចង្ហាន់ ស្ត្រី​អ្នក​ផ្គត់ផ្គង់​ចង្ហាន់ ។
    - មេ​ចោរ ចោរ​ដែល​ជា​ប្រធាន​លើ​អស់​ចោរ​ក្នុង​ពួក​ណា​មួយ ។ ពាក្យ​ជេរ ឬ​បញ្ចោរ​ស្ត្រី​ដោយ​ទុក​ដាក់​ថា ជា​ចោរ​ឬ​ថា​ដូច​ជា​ចោរ; ឬ​ក៏​ប្រើ​ជា​ពាក្យ​សាមញ្ញ​ច្រឡោះ​បោះ​ជេរ​លែង​ប្រឡែង​ទៅ​រក​ស្ត្រី​ដែល​ស្និទ្ធស្នាល ដោយ​ស្មោះ​ស្មើ​ក៏​មាន : មេ​ចោរ​ខូច !, មេ​ចោរ​អន្តរធាន !... ។
    - មេ​ជើង មេ​ម្រាម​ជើង គឺ​ម្រាម​ជើង​ដែល​ធំ​ជាង​គេ ។
    - មេ​ដែក ដែក​មួយ​ប្រភេទ​ដែល​ស្រូប​ដែក​ដទៃ​បាន ។
    - មេ​ដៃ មេ​ម្រាម​ដៃ គឺ​ម្រាម​ដៃ​ដែល​ធំ​ជាង​គេ ។
    - មេ​ដំបូល មេ​របស់​ដំបូល គឺ​ឈើ​ដែល​ដាក់​បណ្ដាយ​លើ​ក្បាល​សសរ​ទ្រូង ឬ​ចុង​ជើង​គក ។
    - មេ​ទ័ព មេ​របស់​កង​ទ័ព គឺ​មន្ត្រី​ដែល​ជា​អធិបតី​ត្រួតត្រា​ពួក​ទ័ព ។
    - មេ​ទាហាន មន្រ្តី​ដែល​មាន​អំណាច​ត្រួតត្រា​លើ​ពួក​ទាហាន​មាន​កំណត់​ចំនួន​ប៉ុណ្ណោះ​ៗ ក្នុង​បន្ទាយ​មួយ​ៗ ឬ​ក្នុង​ក្រុម​មួយ​ៗ ។
    - មេ​ទឹក ទឹក​អន្លង់​ជាដើម​សម្រាប់​បើក, បង្ហូរ​ឬ​បាច​ដាក់​ស្រែ ។
    - មេ​បទ អ្នក​ដែល​ជា​មេ​បើក​បទ​ពំនោល​ល្ខោន ឬ​ជា​មេ​តាំង​ផ្ដើម​មុន​ក្នុង​ការ​សូត្រ​បទ ឬ​ច្រៀង ។
    - មេ​បន្ទុក អ្នក​ដែល​ជា​ប្រធាន​ក្នុង​ការ​ទទួល​រង​បន្ទុក (អ្នក​ចិញ្ចឹម​រក្សា​គេ) ។
    - មេ​ផ្ទះ ស្រ្តី​ដែល​ជា​ប្រធាន​ក្នុង​ការ​ចាត់ចែង​កិច្ច​ការ​ក្នុង​ផ្ទះ (ប្រពន្ធ) ។
    - មេ​ពាក្យ ពាក្យ​ដែល​រៀប​រៀង​ជា​មេ​តាម​លំដាប់​អក្សរ (ដូច​យ៉ាង​របៀប​ពាក្យ​ក្នុង​វចនានុក្រម​នេះ) ។
    - មេ​ព្រើល មេ​នាំ​ឲ្យ​ព្រើល ។
    - មេ​ព្រៃ ឈ្មោះ​ក្រុម​រាជការ​ត្រួតត្រា​ខាង​ឈើ​ព្រៃ​ចម្រើន​ប្រយោជន៍​ក្នុង​រដ្ឋ​មណ្ឌល : ក្រុម​មេ​ព្រៃ, រាជការ​មេ​ព្រៃ ។
    - មេ​លេខ ឬ - មេ​នព្វន្ត ពាក្យ​ដែល​ចង​ជា​មេ​ទន្ទេញ​ចំនួន​សំខ្យា​មាន​វិធី​ផ្សំ​ជាដើម សម្រាប់​ប្រើ​ក្នុង​វិជ្ជា​នព្វន្ត ។
    - មេ​វត្ត ចៅ​អធិការ​វត្ត : លោក​មេ​វត្ត ។
    - មេ​សូត្រ ពាក្យ​ដែល​ចង​ជា​មេ​ទន្ទេញ​ប្រាប់​វិធី​វេយ្យាករណ៍​បាលី​សម្រាប់​ប្រើ​ក្នុង​ការ​រៀន​បាលី​ភាសា (ខាង​វេយ្យាករណ៍​សំស្ក្រឹត​បែប​បុរាណ ក៏​មាន​មេ​សូត្រ​ដែរ) ។
    - មេ​ស្រុក ឬ - មេ​ឃុំ មន្ត្រី​ជា​អធិបតី​ក្នុង​ឃុំ គឺ​ពញា​រក្សាភិបាល (ក្នុង​សម័យ​ឥឡូវ​ហៅ​ថា នាយ​សង្កាត់...) ។
    - មេ​ស្រែ អ្នក​ដែល​កាន់​កាប់​រក្សា​ស្រែ​ព្រះ​កេរ្តិ៍ ឬ​អ្នក​ដែល​មាន​ស្រែ​ច្រើន​ជួល​ឲ្យ​គេ​ធ្វើ ។ មេ​អ្នក​បា​អ្នក (ព. សា.) មនុស្ស​ដែល​មាន​អានុភាព​ស្មើ​នឹង​គេ​រាល់​គ្នា ឥត​មាន​អ្នក​ណា​សន្មត​ទុក​ដាក់​ឲ្យ​ជា​ប្រធាន​លើ​គេ​ទេ ក៏​ស្រាប់​តែ​ចេញ​ទែង សម្ដែង​អាការ​ជា​អ្នក​ត្រួតត្រា​ហែហៃ​លើ​គេ​ក្នុង​កិច្ចការ​អ្វី​មួយ គឺ​តាំង​ខ្លួន​ឯង​ជា​មេ​ជា​បា​លើ​អ្នក​ទាំងអស់ ។ល។
    - ព្រះ​មេ (ព. ប្រ.) ស្រូវ, អង្ករ, បាយ (ហៅ​ដោយ​ទុក​ដាក់​ថា​ជា​មេ​នៃ​អាហារ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. កោយ ( v ) [kaoy]   - detail »
    to scoop / ladle (with spoon or cupped hands)
  2. កោយ ( n ) [kaoy]   - detail »
    cadre, leader
    See:មេកោយ
    Reference: នាយកោយ
  3. កោយ ( n ) [kaoy]   - detail »
    name for the អង្គញ់ nuts used in the game called ល្បែងអង្គញ់. The standing nuts are called កោយដាំ and the nut that is thrown at them is called កោយបោះ
Headley's Khmer-English Dictionary Subentry Full Text Search
  1. កើបកោយ [kaəp kaoy]
    to gather up, collect, pick up
  2. មេកោយ [mee kaoy]
    name for the stationary nuts and thrown nuts in the game called ល្បែងអង្គញ់
    See:កោយ
  3. មេកោយ [mee kaoy]
    a leader and his subordinates
  4. យះកន្ធែក [yeah kɑntʰɛɛk]
    to place the កោយបោះ on the top of the foot and from that position kick it at the កោយ​ដាំ in the game called ល្បែងបោះអង្គញ់


Prohok Solutions @2017 : Learn Khmer | Khmer Calendar